Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា​ក្នុង​ពិភព​សត្វ ពុំ​ចាញ់​មនុស្ស​ទេ​ណា​! ត្រូវ​បំបែក​ក្រោយ​ការរួមរស់ ២០ ឆ្នាំ ខ្លាឃ្មុំ​តំបន់​ប៉ូល​ខាងជើង ឈឺចិត្ត ដេក​កើតទុក្ខ​រហូត​…​ស្លាប់​!

spot_img

​លើ​បណ្តាញ​សង្គម ពួក​អ្នកពាក់ព័ន្ធ​នឹង​រឿង “​បំបែក​ស្នេហ៍​” នៅ​អាល្លឺម៉ង់​បាន​រង​ការ​ជេរប្រទេច​យ៉ាង​ចាស់ដៃ ៖ “​ចំពោះ​អ្នក​វិញ​ប្រសិន​ចំណង​ស្នេហ៍​ល្អូក​ល្អឺ​ន​! ត្រូវបាន​បំបែក ក្រោយ​វេលា ២០​ឆ្នាំ​នោះ អ្នកមាន​អារម្មណ៍​យ៉ាងណាដែរ​?”​។​

​រឿងរ៉ាវ​កើតឡើង​នៅ San Diego Seaworld ខ្លាឃ្មុំ​ប៉ូល​ខាងជើង​ឈ្មោល​១ ឈ្មោះ Szenja ស្រាប់តែ​បាត់បង់​ជីវិត ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​ធ្វើ​ឲ្យ​អ្នក​ធ្លាប់​ជួប​ទស្សនា​វា​រន្ធត់ចិត្ត​។ ពេល​អ្នកជំនាញការ​ឲ្យ​ដឹង​ពី​មូលហេតុ​បណ្តាល​ឲ្យ​វា​ស្លាប់​គឺ​ពុំមែន​រឿង​ចិ​ញ្ចិ​ម​វា​ដោយ​ដាក់​ទ្រុង​ទេ តែដោយសារ​គូស្នេហ៍ ២០​ឆ្នាំ របស់​វា​បាន​ត្រូវគេ​បញ្ជូន​ទៅកាន់​កន្លែង​ផ្សេង ជាហេតុ​នាំ​ឲ្យ​វា​ឈឺចិត្ត ព្រោះ​កើតទុក្ខ​រហូត​…​ស្លាប់​។​

Szeija កើត​នៅ​ឆ្នាំ ១៩៩៥ នា​សួនសត្វ​ចម្រុះ​មួយ​របស់​អាល្លឺម៉ង់​ពេល​អាយុ​បាន ២​ឆ្នាំ អាច​បញ្ជូន​វា​មកកាន់ San Diego Seaworld ហើយក៏​ក្លាយជា “​តារា​” មួយ​ដួង​នៅទីនេះ ។ ពី​ពេលនោះ​មកវា​ភ្ជាប់​និស្ស័យ​នឹង​ខ្លាឃ្មុំ​ញី​មួយ​ក្បាល​ឈ្មោះ Snowflake រហូតដល់​ពេលនេះ ២០​ឆ្នាំ​បាន​កន្លងផុតទៅ​។​

វា​ពិតជា​នៅ​កើតទុក្ខ ទន្ទឹងរង់ចាំ​គូស្នេហ៍​ត្រឡប់មកវិញ​

​​ប៉ុន្តែ​នៅ​ចុងខែ​កន្លងមក Snowflake បាន​ត្រូវបញ្ជូន​ឲ្យ​ទៅកាន់​សួនសត្វ Pittsburgh ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​បន្ត​ពូជ​មួយ​។ មួយរយៈ​ក្រោយ​ពេលដែល​គូស្នេហ៍​ចាកចេញ​ទៅ Szenja ចាប់ផ្តើម​កើតទុក្ខ ប្រព័ន្ធ​រំលាយ​អាហារ​ច្របូកច្របល់ ហើយ​ច្រើនតែ​សម្ងំ​ដេក​ស្ងាត់ៗ ម្នាក់ឯង​។ សភាព​នេះ​អូសបន្លាយ​១​សប្តាហ៍​កន្លង​ក្រោយពេល​មាន​ជំងឺ​បែបនេះ បុគ្គលិក​សួនសត្វ​បាន​ប្រទះឃើញ​វា​ស្លាប់​តាំងពី​អង្កាល់ -​នោះ​គឺ​ថ្ងៃទី ១៨/៤​។​

អ្នកណា​ថាស​ត្វ​ពុំមាន​ស្នេហា​…​ពុំមាន​ទុក្ខ​ព្រោះ​បាត់​ដៃគូ​ធ្លាប់​ថ្នាក់ថ្នម​

​គួររំលឹកថា អំឡុង​ឆ្នាំ ២០១៤ Snowflake ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​កម្មវិធី​ប​ន្ត​ពូជ​ម្តង​ហើយ តែ​ពេលនោះ Szenja បានរួម​ដំណើរ​ទៅជា​មួយ​។ ប៉ុន្តែ​លើក​នេះ “​នាង​” នៅតែ​ម្នាក់ឯង -​តាម​អនុប្រធាន PETA Tracy Renain នោះ នេះ​គឺជា​មូលហេតុ​នាំ​ឲ្យ Szenja ស្លាប់ ព្រោះតែ​កើតទុក្ខ​នឹករលឹក​ដល់​គូស្នេហ៍​របស់ខ្លួន​។​

​ក៏ត្រូវ​រំលឹក​បន្ថែមថា មុន​នោះ​មនុស្ស​ជាច្រើន​បាន​ចុះហត្ថលេខា​កុំ​ឲ្យ​យក Snowflake ទៅ​កុំ​បំបែក​ពួកវា​។ នេះ​ជា​ទង្វើ​ព្រៃផ្សៃ​ម្យ៉ាងទៀត​៦០% នៃ​ខ្លាឃ្មុំ​ប៉ូល​ខាងជើង​តែង​ស្លាប់​ប្រសិន​ចិញ្ចឹម​ទុក​ក្នុង​ទ្រុង -​វា​ពុំ​ចាំបាច់​ទេ ប៉ុន្តែ​ការអំពាវនាវ​នេះ ពុំ​ត្រូវបាន​ចាប់អារម្មណ៍​។​

​​សរុបសេចក្តី​មក​គឺ ៖ “​ក្រោយពេល​គូស្នេហ៍​ចាក​ចេញទៅ​ដើម្បី “​បង្កើត​ខ្លាឃ្មុំ​១​ទៀត នោះ​វា​បានធ្វើ​ឲ្យ​ខ្លាឃ្មុំ​១​កើតទុក្ខ​រហូត​ស្លាប់​។ ភាព​អស់សង្ឃឹម​គឺជា​មូលហេតុ នៃ​ការស្លាប់​របស់ Szenja៕ ដោយ​៖ ចន្ទ្រា​

spot_img
×