Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនទី​ឯកភាព​ការងារ​គ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ​សម្រាប់​អាណត្តិ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​

spot_img

​ភ្នំពេញ​៖ «​រួម​គ្នា​គិត រួមគ្នា​ធ្វើ និង​ដឹកនាំ នៅក្នុង​ការងារ​គ្រប់គ្រង​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ ក៏ដូចជា​ការប្រើប្រាស​ធ​ន​ធាន​ធម្មជាតិ​ឱ្យបាន​សមស្រប និង​មាន​និរន្តរភាព ការរស់នៅ​ដោយ​ចីរភាព សម្រាប់​ជា​ឧត្តម​ប្រយោជន៍​យូអង្វែងរ​បស់​ប្រជាជន​កម្ពុជា​គ្រប់រូប​» នេះ​ជា​ការលើកឡើង​របស់ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នៅក្នុង​កិច្ចប្រជុំ ផ្សព្វផ្សាយ​ផែនទី​ឯកភាព​ការងារ​គ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ​របស់​ក្រសួង​បរិស្ថាន សម្រាប់​អាណត្តិ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា នៅ​រសៀល ថ្ងៃ ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​។

​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ថ្មី នៃ​ក្រសួង​បរិស្ថាន​សម្រាប់​អាណត្តិ​ទី​៦ មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​ចំណុះ​ក្រសួង​បរិស្ថាន និង​មន្ទីរ​បរិស្ថាន​ទាំង​២៥ រាជធានី​-​ខេត្ត និង​ដៃគូ​អភិវឌ្ឍ ដើម្បី​ជំរុញ និង​គូសវាស​ផែនទី បែងចែក​តួនាទី​ភារកិច្ច​ក្នុង​ការអនុវត្ត​ការងារ សំដៅ​ធានាបាន​នូវ​តុល្យភាព សេដ្ឋកិច្ច បរិស្ថាន សង្គម​។ កិច្ចប្រជុំ​ពេលនេះ ជំរុញ​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍ​នានា ធ្វើយ៉ាងណា​ឱ្យ​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ ឆ្នាំ​២០១៨-២០២៣ ដើម្បី​អនុវត្ត​ការងារ​លើ​វិស័យ​បរិស្ថាន​ទទួលបាន​គុណភាព និង​និរន្តរភាព​បរិស្ថាន​។

​ផែនការ​យុទ្ធសាស្ត្រ​ក្រសួង​បរិស្ថាន នៅក្នុង​អាណត្តិ​រាជរដ្ឋាភិបាល​ថ្មី​នេះ ត្រូវ​ធានា​ការពារ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាជន និង​សង្គម ដែល​ជា​ចក្ខុវិស័យ​អភិវឌ្ឍ​ដោយ​ចីរភាព​ក្នុង​ឆ្នាំ​២០២៣ ដែល​ជា​មាគ៌ា​ឆ្ពោះទៅ​រក​អនាគត​មួយ​ប្រកបដោយ​វិបុលភាព​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប ដោយ​បរិស្ថាន​ល្អ​ផង​ដែរ​៕ ​ដោយ ​៖​ កូឡាប​

spot_img
×