Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនាគត​វេជ្ជបណ្ឌិត​បរិច្ចាគ​ថ្លើម​ជាង​ពាក់កណ្ដាល​ដើម្បី​សង្គ្រោះ​អ្នកគ្រូ​បង្រៀន​កាល​នៅ​បឋមសិក្សា​

spot_img

យុវជន​ម្នាក់​ទើប​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ដ្រ Chen Ze Rong នៅ​ម៉ាឡេស៊ី​បាន​បរិច្ចាគ​ថ្លើម​របស់ខ្លួន​ចំនួន​៦៧​ភាគយ​ដើម្បី​សង្គ្រោះ​ជីវិត​អ្នកគ្រូ​គ្រា​នៅ​បឋមសិក្សា​។​

​Chen Ze Rong បាន​បរិច្ចាគ​ថ្លើម​ឱ្យ​អ្នកគ្រូ​បង្រៀន​ខ្លួន​កាល​នៅ​បឋមសិក្សា​

​​តាម Asiaone យុវជន Chen រៀន​បឋមសិក្សា​នៅ​សាលា Kong Min ហើយ​មាន​អ្នកគ្រូ Liang Feng Pin បង្រៀន​មុខវិជ្ជា​វិទ្យាសាស្ដ្រ​។​កូនស្រី​អ្នកគ្រូ Liang ឈ្មោះ​Zheng Zi Jing ក៏​រៀន​នៅ​ថ្នាក់​ជាមួយ Chen ដែរ​។​

​តាមរយៈ Zheng , Chen ដឹងថា​អ្នកគ្រូ Liang គ្រូពេទ្យ​ត្រូវការ​ប្ដូរ​ថ្លើម​។​យុវជន​នេះ​ក៏​ទៅ​ត្រួតពិនិត្យ​ក្រុម​ឈាម​របស់ខ្លួន​ភ្លាម ឃើញថា​សមស្រប​ជាមួយគ្នា ។​យុវជន​ដែល​ទើប​ក្លាយជា​វេជ្ជបណ្ឌិត​នេះ​ស្នើសុំ​បរិច្ចាគ​ថ្លើម​ដល់​អ្នក​គ្រូគ្រា​វ័យ​កុមារ​របស់ខ្លួន​។​

​ការវះកាត់​ភ្ជាប់​ថ្លើម​នេះ​ទើប​ត្រូវបាន​ដំណើរការ​នៅ​Singapore​។​បច្ចុប្បន្ន​អ្នកគ្រូ​និង​សិស្ស​ទាំងពីរ​នាក់​កំពុងស្ថិត​នៅក្នុង​មន្ទីរពេទ្យ​ដើម្បី​តាមដាន​។ Chen អាច​ក្រោក​និង​ងើប​អង្គុយ​បាន​។​Chen​នឹង​ត្រូវបាន​មន្ទីរពេទ្យ​អនុញ្ញាត​ឱ្យចេញ​នៅ​សប្ដាហ៍​ក្រោយ​។​

​ចំណែក​អ្នកគ្រូ​Liang ស្ថានភាព​ភ្ជាប់​ថ្លើម​គាត់​ក៏​ប្រសើរ ហើយ​បច្ចុប្បន្ន​គេ​បន្ដ​លាង​សម្អាត​ឈាម​រហូត​ដល់ពេល​ស្ថានភាព​ធម្មតា​វិញ​។​ប្រសិនបើ​អ្វីៗ​ប្រសើរ​ឡើងវិញ នោះ​អ្នកគ្រូ​Liang​អាច​ចេញពី​មន្ទីរពេទ្យ​មួយខែ​ក្រោយមក​។ Zheng ដែលជា​កូនស្រី​របស់​អ្នកគ្រូ Liang បាន​បង្ហើប​ប្រាប់ថា ម្ដាយ​នាង​នៅ​ប្រើ​អុកស៊ីសែន​ជំនួយ​ដង្ហើម តែ​សុខភាព​បាន​ប្រសើរឡើង​ហើយ ។​ក្រៅពី​ថែទាំ​ម្ដាយ Zheng ក៏​ទៅ​សូរ​សុខទុក្ខ Chen ជាប្រចាំ​ដែរ​។​

​តាមរយៈ​បណ្ដាញ​សង្គម Zheng ក៏បាន​បង្ហោះ​ពាក្យ​អរគុណ​ដល់​មិត្ត​រួម​ថ្នាក់​កាលពី​បឋមវ័យ ហើយ​នាង​សរសេ​ថា​៖ ខ្ញុំ​ពុំដែល​គិតថា​Chen បាន​ជួយសង្គ្រោះ​ម្ដាយ​ខ្ញុំ​ដោយ​ពុំមាន​លក្ខខណ្ឌ​អ្វី​សោះឡើយ​។​ទង្វើ​នេះ​ធ្វើឱ្យ​ខ្ញុំ​កាន់តែ​ជឿថា ក្ដី​ស្រឡាញ់​មិនមែន​មានតែ​ក្នុងចំណោម​អ្នក​រួម​ឈាមជ័រ​នោះទេ​»៕
​លី​សា​

spot_img
×