Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅក្នុង​អាណត្តិ​នៃ​រាជរដ្ឋាភិបាល​ថ្មី​នេះ ក្រសួង​បរិស្ថាន​ជំរុញ​បន្ថែម​ទៀត​ការអនុវត្ត​មុខងារសាធារណៈ​ក្នុង​ការគ្រប់គ្រង​បរិស្ថាន​នៅ​ថ្នាក់ក្រោម​ជាតិ​

spot_img

​​ភ្នំពេញ​ ៖ ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​លើកឡើង​ក្នុង​កិច្ច ប្រជុំ​វិមជ្ឈការ និង​វិសហមជ្ឈការ​ស្តីពី​ការផ្ទេរ​មុខងារ និង​ធនធាន​(​ការផ្តល់​សេវា​រដ្ឋបាល​របស់​ក្រសួង​បរិស្ថាន​) ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន ថា នៅក្នុង​រដ្ឋាភិបាល​អណត្តិ​ថ្មី​នេះ ក្រសួង បរិស្ថាន​នឹង​ជំរុញ​បន្ថែមទៀត​ដល់​ការអនុវត្ត​មុខងារ​តួនាទី​គ្រប់​វិស័យ ក៏​ដូចជា​ការឆ្លើយតប​ទៅ នឹង​យុទ្ធសាស្ត្រ ដែល​ក្រសួង​បាន​ដាក់​ចេញ​កន្លងមក​ទៅឱ្យ​ថ្នាក់​ក្រោម​ជាតិ និង​ពិភាក្សា​គ្នា​ការអនុវត្ត​មុខ ងារ​សាធារណៈ​នេះ​ទៅ​ដល់​ក្រុង​ទាំង​២៦ និង​ស្រុក ក្នុង​ការជួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការគ្រប់គ្រង បរិស្ថាន ដូចជា ការគ្រប់គ្រង​សំរាម ប្រព័ន្ធ​លូ ដើម្បី​កិច្ច​គាំពារ​បរិស្ថាន​។

​លោក រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន មាន​ប្រសា​ន៍​ដែរ​ថា មុខងារសាធារណៈ គឺ​ត្រូវមាន​ការទទួលខុសត្រូវ​នូវ​អ្វី ដែល​បាន​ចែង​ក្នុង​អនុក្រឹត្យ​ក្នុង​ការកំណត់​មុខងារ​សាធារណៈ​របស់​ក្រសួង​បរិស្ថាន កំណត់​មុខងារ​សាធារណៈ​របស់​មន្ទីរ ដែល​ជា​សេនាធិការ​ឱ្យ​ថ្នាក់​ខេត្ត ថា​តើ​ត្រូវ​ប្រែក្លាយ​មុខងារ យុទ្ធសាស្ត្រ និង​យុទ្ធវិធី​បែបណា ដើម្បី​ការអនុវត្ត ដើរ​ឱ្យ​ឆ្លើយតប​ទៅនឹង​ផែនការ​ក្រសួង ធ្វើយ៉ាងណា ដើរ​ឱ្យ​ទាន់​ទៅនឹង​តម្រូវការ​សង្គម ដែល​ទាមទារ​ឱ្យ​រដ្ឋបាល​សាធារណៈ​នេះ មាន​ភាពឈ្លៀសវៃ និង​មាន​ប្រសិទ្ធភាព ឆ្លើយតប​បាន​ឆាប់រហ័ស​ទៅនឹង​សេចក្តីត្រូវការ​របស់​សង្គម​យើង​បច្ចុប្បន្ន​។​

​សូមបញ្ជាក់​ថា កិច្ចប្រជុំ​វិមជ្ឈការ និង​វិសហមជ្ឈការ​ស្តីពី​ការផ្ទេរ​មុខងារ និង​ធនធាន​(​ការផ្តល់​សេវា​រដ្ឋបាល​របស់​ក្រសួង​បរិស្ថាន​) ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បាន​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ១​កើត ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ស​.​ព ២៥៦២ ត្រូវ​នឹង​ថ្ងៃ ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ នា​ទីស្តីការ​ក្រសួង​បរិស្ថាន ក្រោម​អធិបតីភាព លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង ការចូលរួម​ពី​ថ្នាក់ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​នៃ​ក្រសួង​បរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មន្ទីរ​បរិស្ថាន​ទាំង​២៥ រាជធានី -​ខេត្ត​ក្រុង ដើម្បី​ជំរុញ និង​លើកកម្ពស់​ការ អនុវត្ត​ការគ្រប់គ្រង​សំរាម​ទីប្រជុំជន​ក្រុង​ឱ្យ​មាន​ប្រសិទ្ធភាព​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×