Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តតាកែវ​ឆ្នាំនេះ ​មាន​សិស្ស​ប្រឡង​ជាប់​និទ្ទេស A ១៥​នាក់​ កើន​ជាង​ឆ្នាំ​មុន​៩០​ភាគរយ​ ឈរ​នៅ​លំដាប់ថ្នាក់​ទី​៥​ សម្រាប់​ខេត្ត​ទូទាំង​ប្រទេស​

spot_img

​តាកែវ ៖ លទ្ធផល​ប្រលង​ទុតិយភូមិ ឬ​បាក់ឌុប​សម្រាប់​មណ្ឌល​ខេត្ត​តាកែវ​ បាន​ប្រកាសចេញ​ជា​លទ្ធផល​ហើយ សម្រាប់​ឆ្នាំ ២០១៨​នេះ ដោយ​លទ្ធផល​បានបង្ហាញ​ថា មាន​បេក្ខជន​ជាប់​និទ្ទេស​A ចំនួន​១៥​នាក់​ មាន​ការកើនឡើង​ប្រមាណ​៩០​ភាគរយ​ បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំ​២០១៧​កន្លងមក​ ដែល​មាន​សិស្ស​ជាប់​និទ្ទេស​A តែ​៨​នាក់​ប៉ុណ្ណោះ​។​

លោក ឡោ វិរិ​ទ្ធ ប្រធាន​មន្ទីរអបរំ​យុវជន​និង​កីឡា​ខេត្តតាកែវ​បាន​ថ្លែងថា នៅក្នុង​ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​«​បាក់​ឌុប​»​ឆ្នាំ​២០១៨​នេះ លទ្ធផល​នៃ​ការប្រឡង​បានបង្ហាញ​ថា អាត្រា​សិស្ស​ជាប់​មាន​ចំនួន​៥៧០៣​នាក់ បើ​គិត​ជា​ភាគរយ​មាន​ចំនួន​៥៣,៨០​ភាគរយ ភាគរយ​ក្នុងចំណោម​សិស្ស​ដែល​ចូលរួម​ប្រឡង​ប្រមាណ​១​ម៉ឺន​៧​រយ​នាក់​។ ដោយ​ក្នុង​នោះ​សិស្ស​ទទួលបាន​និទ្ទេស​A ១៥ នាក់ ឈរ​នៅ​លំដាប់ថ្នាក់​ទី​៥​សម្រាប់​ខេត្ត​ទូទាំង​ប្រទេស​។​

លោក​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​តាកែវ​បាន​ថ្លែងបន្ត​ថា អាត្រា​ប្រឡង​ជាប់​នៅក្នុង​ឆ្នាំនេះ​មាន​ការកើនឡើង​ប្រមាណ​ជាង​៤,១​ភាគរយ បើ​ប្រៀបធៀប​ធៀប​ទៅ​និង​ឆ្នាំ​២០១៧​កន្លងមក​ដែល​មាន​សិស្ស​ជាប់​ប្រមាណ​តែ​៤៩​ភាគរយ​ប៉ុណ្ណោះ ដោយឡែក​សិស្ស​ជាប់​និទ្ទេស​A ក៏​មាន​ការកើនឡើង​ចំនួន​៧​នាក់ ពោល​នៅ​ឆ្នាំ​២០១៧ មាន​សិស្ស​ចាប់​និទ្ទេស​ចំនួន​៨​នាក់ ហើយ​នៅ​ឆ្នាំ​២០១៨​នេះ​សិស្ស​ជាប់​និទ្ទេស​ឡើង​រហូត​ដល់​១៥​នាក់​។ ក្នុងចំណោម​សិស្ស​ជាប់​និទ្ទេស​A​ទាំង​១៥​នាក់​ គឺ​សិក្សា​នៅ​វិទ្យាល័យ​ក្រុង​ស្រុក​ទាំង​១០​ក្នុង​ខេត្ត​តាកែវ ពោល​គឺ​មិន​មាន​ក្រុង​ស្រុក​ណាមួយ​ដែល​គ្មាន​សិស្ស​មិន​ជាប់​និទ្ទេស​A​នោះទេ​។​

យុវជន ចូ​វ សូវ​ហាក់ បាន​សំដែង​នូវ​ក្ដី​សប្បាយ​រីករាយ​របស់​ខ្លួន​ខណៈពេល​ដែល​ប្រឡង​ជាប់​បាន​និទ្ទេស​D ​ហើយ​ខ្លួន​មាន​ក្ដី​រំពឹង​ថា​និង​ប្រឡង​ជាប់​ចូល​នៅ​សាលា​តិច​ណូ​។ យុវជន​រូប​នេះ​ក៏​បាន​សំដែង​ការ​កោត​ស​សើរ​ចំពោះ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​ពង្រឹង​គុណភាព​អប់រំ​តាមរយៈ កំណែទម្រង់​ឲ្យមាន​ការប្រឡង​តឹងរឹង​ដែល​នាំ​ឲ្យ​សិស្សានុសិស្ស​មាន​ការខឹតខំ​រៀនសូត្រ​។

​គួបញ្ជាក់ថា នៅក្នុង​ឱកាស់​អញ្ជើញ​ចូលរួម​កាត់​ស្រោម​លទ្ធផល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​«​បាក់​ឌុប​»​នៅ​ព្រឹក​មិញ​នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ​បានធ្វើការ​លើក​ទឹកចឹត្ត​ដល់​សិស្ស​ដែល​ប្រឡង​ធ្លាក់​ឲ្យ​ព្យាយាម​សាជាថ្មី ហើយ​កុំ​មានការ​អន់​ស្រពន់ចឹត្តឬ​បាក់ទឹកចឹត្ត​ឲ្យសោះ​។ ដោយឡែក​ចំពោះ​អ្នក​ដែល​ប្រឡង​ជាប់​ត្រូវ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​បន្ថែម​ទៀត​នៅ​ថ្នាក់​ឧត្តម​សិក្សា ដើម្បី​ក្លាយខ្លួន​ជា​ធនធានមនុស្ស​ដ៏​មាន​សមត្ថភាព​របស់​សង្គម​៕ តាកែវ​

spot_img
×