Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ច្រក​ទ្វារ​ព្រំដែន​ខេត្ត​ក្រចេះ​-​ខេត្ត​ប៊ិញ​ភឿក

spot_img

​ក្រចេះ ​៖ អាជ្ញាធរ​ខេត្ត​ក្រចេះ រួម​សហការ​គ្នា​ជាមួយ​ខេត្ត​ប៊ិញ ភឿក​ប្រទេស​វៀតណាម បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ព្រមព្រៀង បង្កើត​នូវ​ច្រក​នូវ​ច្រកទ្វារព្រំដែន អូរ​លាវ ស្រុក​ស្នួល ខេត្ត​ក្រចេះ និង​ជ្រីវ ស្រុក​ឡុក​និ​ញ ខេត្ត​ប៊ិញ​ភឿក ដើម្បី​ពង្រីក​វិស័យសេដ្ឋកិច្ច​របស់​ខេត្ត​ទាំង​២ ។

​ដែល​ពិធី​នេះ ធ្វើឡើង​នៅ​សាលប្រជុំ​សាលា​ខេត្តក្រចេះ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្នុង​ពិធី​ជួប​សំណេះសំណាល និង​​ជូនពរ​អភិបាល​ខេត្ត​ក្រចេះ រវាង​លោក វ៉ា ថន អភិបាលខេត្ត និង​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ប៊ិញ ភឿក លោក ង្វៀន វ៉ាន​ត្រាំ រួម​ប្រតិភូ ។​

​ក្នុង​កិច្ច​ជំនួប លោក អភិបាល​ខេត្ត​ក្រចេះ វ៉ា ថន មានប្រសាសន៍​ស្វាគមន៍ និង​បញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​ល្អ និង​ចំណងមិត្តភាព សាមគ្គី​តវាង​ខេត្ត​ទាំង​២ និង​ការអនុគ្រោះ​លើ​វិស័យសេដ្ឋកិច្ច ដែល​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​នៅតាម​តំណប់​ព្រំដែន អាជីវករ ពាណិជ្ជករ បណ្តា​វិនិយោគិន​ឆ្លងកាត់​ក្នុងការ ទិញ លក់ ការផ្តល់​ពូជ និង​សម្ភារៈ​នានា បម្រើ​ដល់​ការ ផលិត​ដំណាំ​កសិកម្ម ក៏​ដូចជា​ការជួយ​ប្រឹក្សា​អំពី​បច្ចេកទេស​ដំណាំ​កសិកម្ម ។ ហើយ​ខេត្ត​ក្រចេះ​បាន​ទទួល​ក្រុមហ៊ុន​វៀតណាម មក​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច លើ​ដំណាំ​កសិឧស្សាហ៍កម្ម ចំនួន​១៧​ក្រុមហ៊ុន លើ​ផ្ទៃដី​សរុប​ចំនួន ៦៥.២១៣,៥១ ហិកតា ដោយ​ធ្វើ​ការដាំដុះ​កៅស៊ូ រហូតមកដល់​ពេលនេះ​សម្រេចបាន ៣៦.៤៧៤,៤៥ ហិកតា ។ ដែល​នេះ​បញ្ជាក់​ពី​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​អនុគ្រោះ​លើ​វិស័យសេដ្ឋកិច្ច រវាង​ប្រទេស​ទាំង​២ និង​សូមឲ្យ​ចំណង​មិត្តភាព​នេះ នៅតែ​បន្ត​ជា​រៀងរហូត​ទ​ទៅមុខ ដើម្បី​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​របស់​ខេត្ត ក៏ដូចជា​ជីវភាព​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។​

ប្រធាន​ប្រតិភូ​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ប៊ិញ ភឿក បានបញ្ជាក់​ថា ៖ ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម គឺ​មាន​ប្រវត្តិ​តស៊ូ និង​ចំណងមិត្តភាព តាំងពី​ឆ្នាំ ១៩៧៩ ក្នុងនោ​យោបា​យ​ឈ្នះ​ឈ្នះ រណ​សរ្ស​សាមគ្គី ២​ធ្នូ រហូតមកដល់​បច្ចុប្បន្ន ហើយ​តាមរយៈ​កិច្ច​សហ​កា​រទនាក់​ទំនង​ល្អ​នេះ បាន​ធ្វើឲ្យ​ខេត្ត​មួយចំនួន ដែល​ជាប់​តាម​តំបន់​ព្រំដែន មាន​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ជាក់​ស្តែង​គឺ​ខេត្តក្រចេះ​តែម្តង ដែល​ជា​ខេត្ត​មាន​ប្រវត្តិ​តស៊ូ និង​ចំណងមិត្តភាព សាមគ្គី និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ខេត្ត និង​ជីវភាព​ប្រជាជន ហើយ​កិច្ចសហការ​នេះ នៅតែ​បន្ត​គាំទ្រ​បន្ត​ទៅមុខ​ទៀត ៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

   

spot_img
×