Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Mugabe ទទួលបាន​ប្រាក់​សងជំងឺចិត្ត 10 លាន​ដុល្លារ ក្រោយពេល​លាលែង​ពីមុខ​តំណែង​ប្រធានាធិបតី​

spot_img

​កាសែត The Guardian បាន​ដកស្រង់​សម្តី​របស់​មន្ត្រី​បក្ស ZANU-PF កំពុងកាន់​អំណាច​ម្នាក់​នៅ Zimbabwe ប្រាប់ថា ប្រធានា​ធិ​ត​បី​ប្រទេស​នេះ លោក Mugabe អាច​បាន​ទទួល​ខ្ទង់​ប្រាក់​ដល់​ទៅ ១០​លាន​ដុល្លារ ក្រោយពេល​លាចាក​ពីមុខ​តំណែង​។​

​នេះ​ជា​ផ្នែក​១ ក្នុង​កិច្ចព្រមព្រៀង​លាលែង​ពីមុខ​តំណែង​របស់​លោក​បូក​បន្ថែម​លើ​កា​ដែល​លោក​ព្រមទាំង​ក្រុមគ្រួសារ ទទួលបាន​ការលើកលែង​ទាំងស្រុង​ឲ្យ​បទចោទប្រកាន់​នានា​។ គ្រួសារ​ប្រធានាធិបតី​រូប​នេះ​ល្បីល្បាញ​ខាង​ចាយវាយ​លុយកាក់​ហ៊ឺហារ ហួសហេតុ​ក្នុង​សភាព​ដែល​ពលរដ្ឋ Zimbabwe ស្ទើរ​មួយ​ប្រទេស​កំពុង​ប្រឈម​នឹង​ស្ថានភាព​ក្រីក្រ​តោកយ៉ាក​។​

​មន្ត្រី​នៃ​បក្ស​កាន់​អំណា​ចឲ្យដឹងថា លោក​អតីត​ប្រធានាធិបតី​នឹង​បាន​ទទួល​ភ្លាមៗ​នូវ​ខ្ទង់​ប្រាក់ ៥​លាន​ដុល្លារ ក្នុងពេល​ដែល​ទឹកប្រាក់​នៅសល់ នឹង​ត្រូវបាន​ប្រគល់ឲ្យ​នៅ​ខែ​ក្រោយ​។ ក្រៅពី​នោះ​អតីត​ប្រជា​នា​ធិបតី​វ័យ ៩៣​ឆ្នាំ រូបនេះ នឹង​បន្ត​ទទួល​ប្រាក់​សោធន​វិវត្តន៍ ១៥០.០០០​ដុល្លារ ក្នុង​១​ឆ្នាំៗ រហូតទល់​ពេល​លោក​ទទួលមរណៈភាព ហើយ​ភរិយា​របស់​លោក អ្នកស្រី Grace Mugabe នឹង​ទទួលបាន​ប្រាក់​នេះ​ពាក់កណ្តាល ក្រោយពេល​ស្វាមី​ស្លាប់ រហូតដល់​ពេល​នាង “​ចាកចេញ​” ទៅ​ដែរ​។​

​ប្តី​ប្រពន្ធ​អតីត ប្រធានាធិបតី​រូបនេះ ក៏​ទទួល​បាន​ការ​បន្ត​រស់​នៅក្នុង​តំបន់​ភូមិគ្រឹះ​បៃតង​។ ចំណែក​ភាគហ៊ុន ទ្រព្យសម្បត្តិ​មុខ​ជំនួញ​របស់​គ្រួសារ​លោក​ក៏​ពុំ​អាច​ចោទប្រកាន់​លោក​បាន​ឡើយ​។ ពួក​អ្នក​ច្បាប់​នៃ​ក្រុម​ជំទាស់ បាន​បដិសេធ​ដោយ​ចាត់ទុកថា រឿង​នេះ​ពុំ​ស្រប​នឹង “​ធម្មនុញ្ញ​”​។​

​តាម​ធម្មនុញ្ញ ដែល​ជា​ច្បាប់កំពូល លោក Mugabe ជា​ប្រធានាធិបតី​ចូលនិវត្តន៍ ហេតុ​នេះ​ពុំ​អាច​មាន​អំណាច​លើកលែង​ទោស​ណា​មួយ​ចុះ​ពោះ​ទង្វើ​បំពាន​ច្បាប់​ព្រហ្មទណ្ឌ ឬ​រដ្ឋប្បវេណី ដែល​ធ្លាប់​ប្រព្រឹត្ត​អំឡុងពេល​កាន់​អំណាច​ឡើយ ក្រុម​ជំទាស់​បានលើកឡើង​ពី​ជំហរ​របស់​ខ្លួន​៕ សូ​យ​ន​

spot_img
×