Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! បុរស​ម្នាក់​ត្រូវ​បំពង់​ដែក​បុក​ទម្លុះ​ទ្រូង​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​យ៉ាង​សាហាវ បន្ទាប់​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ខ្លួនឯង​ចូល​កន្លែង​យានដ្ឋាន​

spot_img

​កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ បុរស​ម្នាក់​នៅក្នុង​ប្រ​ទេ​សុរ​ស្ស៊ី បាន​ជួប​គ្រោះថ្នាក់​ដ៏​សាហាវ នៅពេលដែល​បំពង់​ដែក​មួយ​បាន​បុក​ទម្លុះ​កញ្ចក់​រថយន្ត និង​បន្ត​ទម្លុះ​ទ្រូង​ផ្នែក​ខាងឆ្វេង​របស់គាត់​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​គួរ​ឲ្យ​ស្លុតរន្ធត់​បំផុត ។

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​អាយុ ៣១ ឆ្នាំ ដែល​ពុំ​ត្រូវបាន​បញ្ចេញ​ឈ្មោះ ត្រូវបាន​ចាក់​ទម្លុះ​ដោយ​បំពង់​ដែក​ដ៏​វែង​មួយ បន្ទាប់ពី​បើករថយន្ត Audi A3 របស់គាត់ ចូលក្នុង​កន្លែង​គ្រឿង​សម្ភារៈ​នៃ​យានដ្ឋាន​មួយកន្លែង នៅក្នុង​ទីក្រុង Arctic នៃ Norilsk ។​

​បុរស​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​បាត់បង់​សួត ជា​លទ្ធផល​នៃ​គ្រោះថ្នាក់​ដ៏​សាហាវ​នេះ ប៉ុន្តែ ត្រូវបាន​រំពឹងថា​នឹង​នៅមាន​ជីវិត បន្ទាប់ពី​ក្រុមគ្រូពេទ្យ​វះកាត់​បាន​គ្រប់គ្រង​យកចេញ​បំពង់​ដែក​នោះ ដែល​ស្ទើរតែ​ប៉ះទង្គិច​នឹង​បេះដូង​របស់គាត់ ។​

​ជនរងគ្រោះ​បន្សល់ទុក​នូវ​ប្រហោង​មួយ កាត់​តាម​ទ្រូង​ខាងឆ្វេង​របស់គាត់ បន្ទាប់ពី​ត្រូវបាន​ចាក់​ដោត​ដោយ​បំពង់​ទទឹង ៣ អ៊ីង (៧ សង់ទីម៉ែត្រ​) នៅក្នុង​អំឡុងពេល​នៃ​គ្រោះថ្នាក់​រថយន្ត​នេះ នៅក្នុង​ប្រទេស​រុស្ស៊ី ។​

​ប្រភពពី​មន្ទីរពេទ្យ​និយាយថា គាត់​នៅតែ​ស្ថិតក្នុង​លក្ខខណ្ឌ «​ធ្ងន់ធ្ងរ​» នៅឡើយ​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ។​

​ប៉ូលីស​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា បុរស​នេះ​អាច​ស្រវឹងស្រា នៅពេល​គាត់​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ដ៏​សាហាវ​បែបនេះ ប៉ុន្តែ ឥឡូវនេះ បាន​បដិសេធ​ការ​ស្រវឹង​ជា​មូលហេតុ ។ ទោះយ៉ាងណា គេ​ពុំទាន់​ដឹង​ច្បាស់​ថា តើ​បុរស​នេះ​បើកបរ​រថយន្ត​បាត់បង់​ម្ចាស់ការ​យ៉ាងដូចម្តេច​នោះទេ ៕ ឧ​ត្ត​ម (allworldreport)

   

spot_img
×