Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន«ភស្តុតាង»បន្ថែមអំពី MH370 នៅក្នុងព្រៃកម្ពុជា(មានវីដេអូ)

spot_img

​ពេលនេះ​មាន​អ្នកប្រមាញ់ MH370 ម្នាក់​ទៀតហើយ​បានប្រកាសថា​រកឃើញ​សាកសព​យន្ដហោះ​Malaysia ដែល​បាត់​ខ្លួន​យ៉ាង អាថ៌កំបាំង​កាលពី​ជាង​៤​ឆ្នាំមុន កំពុង​ស្ថិតនៅ​កណ្ដាល​ព្រៃ​ក្រាស់​កម្ពុជា​។​

​តាម​គេហទំព័រ Daily Star ការរកឃើញ​នេះ​គឺ​គេ​ពឹងពាក់​លើ​សេវា​ផែនទី Online Yandex Maps របស់​រុស្ស៊ី​។​អ្នក​ប្រើ Twitter មាន​ឈ្មោះថា Ivan Panthe បានប្រកាស​លើ​គេហទំព័រ​ឯកជន​៖«​បាន​រកឃើញ​MH370​លើ​ផែនទី Yandex »​។

​ផែនទី​ទីតាំង​ដែល Panthe ប្រកាស​រកឃើញ MH370

​Panthe ឱ្យដឹងថា ទីតាំង​រកឃើញ​យន្ដហោះ​បាត់​ខ្លួន​នេះ​គឺជា​តំបន់​ព្រៃ​ដាច់ស្រយាល​មួយ​នៅ​ខេត្តពោធិ៍សាត់ ចម្ងាយ​ប្រមាណ ១០០​គីឡូម៉ែត្រ​ភាគ​យ័​ព្យ​រដ្ឋធានី​ភ្នំពេញ​របស់​កម្ពុជា​។​ម្ចាស់​គណនី​នេះ​និយាយថា លទ្ធផល​ក្នុងការ​ស្វែងរក​លើ Yandex Maps​បង្ហាញឱ្យឃើញ​ច្បាស់​រូប​រាង​របស់​យន្តហោះ​មួយ​ងាកក្បាល​ទៅខាង​លិច ហើយ​មាន​ពន្លឺ​ភ្លឺ​ពណ៌​ក្រហម​នៅ​ជុំវិញ​ផ្នែក​កន្ទុយ​។​

Panthe និយាយ​បន្ថែមថា ការប្តូរ​ផែនទី​បង្ហាញឱ្យឃើញ​យន្ដ​ហោះ​សង្ស័យ​នេះ​មាន​ប្រវែង​៦៣,៧​ម៉ែត្រ​គឺ​ដូចគ្នា​នឹង​ប្រវែង​យន្ដហោះ​Boeing 777-200 ដែលមាន​វាសនា​ដ៏​អាក្រក់​នោះ​។​



​ការរកឃើញ​ត្រូវបាន​ប្រកាស​មួយ​សប្ដាហ៍​បន្ទាប់ពី​អ្នកជំនាញការ​បច្ចេកវិជ្ជា​អង់គ្លេស Ian Wilson បានប្រកាសថា​ឃើញ​សាកសព​MH370 នៅ​ទីតាំង​មួយ​ផ្សេង​ក្នុងព្រៃ​ក្រាស់​ប្រទេស​កម្ពុជា​ដែរ ប៉ុន្ដែ​នៅ​ប៉ែក​ខាងលិច​រដ្ឋធានី​ភ្នំពេញ​ប្រមាណ​៩៥ ,៦​គីឡូម៉ែត្រ ដោយ​លោក​បាន​ប្រើ​ផែន​Online Google Earth​។​

​ទីតាំង​ដែល​លោក Ian បានលើកឡើង​ស្ថិតនៅ​ចម្ងាយ​ពី​ទីតាំង​លោក​Panther រកឃើញ​ប្រមាណ​១៧,៧​គីឡូម៉ែត្រ ហើយ​សុទ្ធសឹង​នៅ​ផ្នែក​ម្ខាង​នៃ​ជួរ​ភ្នំ​បែងចែក​ព្រំដែន​រវាង​ខេត្តពោធិ៍សាត់​និង​កំពង់ស្ពឺ​របស់​កម្ពុជា​។​

​ការប្រកាស​ថ្មី​នេះ​កំពុង​ដុត​កម្ដៅ​ឡើងវិញ​នូវ​កិច្ចប្រឹងប្រែង​បំភ្លឺ​ករណី​យន្ដហោះ​បាត់ស្រមោល​ដ៏​អាថ៌កំបាំង​បំផុត​ក្នុង​ប្រ​វ​តិ្ដ​សាស្ដ្រ​ពិភពលោក​។​

​មុន​នោះដែរ​ការ​សែត​Global Times ឱ្យដឹងថា ក្រុមហ៊ុន​បច្ចេកវិជ្ជា​ផ្កាយរណប Chang Guang របស់​ចិន​បាន​ប្រើប្រាស់ ផ្កាយរណប​រុករក​ចំនួន​១០​នៅ​តំបន់​ដែល Ian Wilson បាន​ចង្អុល ប៉ុន្ដែ​នៅ​ពុំទាន់​ទទួលបាន​រូបភាព​ណាមួយ​អំពី​MH370 ឡើយ​។​រដ្ឋាភិបាល​ចិន​ក៏បាន​ជួល​ក្រុមហ៊ុន Space View ប្រមូលផ្ដុំ​ស្វែងរក​យន្ដហោះ​នេះ ប៉ុន្ដែ​ពុំ​ទទួលបាន​ដំណឹង​អ្វី​ឡើយ​។​

​គួររំលឹកថា យន្ដហោះ​Boeing 777-200 មាន​លេខ​សម្គាល់​MH370 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines ដែល​ដឹក​អ្នកដំណើរ​និង​ក្រុម​ហោះហើរ​សរុប​មាន​ចំនួន​២៣៩​នាក់​បាន​បាត់ស្រមោល​សូន្យឈឹង​នៅ​ថ្ងៃទី​៨ ខែមីនា​ឆ្នាំ​២០១៤ ខណៈពេល​កំពុងធ្វើដំណើ​រ​ពី​Kuala Lumpur (Malaysia)​ឆ្ពោះទៅកាន់​ប្រទេស​ចិន​៕
​សូ​យ​ន​

spot_img
×