Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តាញ​សង្គម​ហ្វេ​សប៊ុក រិះគន់​ល្ខោនខោល លើ​កទង់​ស្រា​បៀរ​កម្ពុជា គ្រវី​ក្នុង​ស្តា​ត ដើម្បី​បង្ហាញ​អត្តសញ្ញាណ​ជាតិ​

spot_img

​ភ្នំពេញ​៖ បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​សរសេរ​រិះគន់ លើ​ការបង្ហាញ​នូវ​របាំ​ល្ខោនខោល ក្នុងពេល​ប្រកួត​បាល់ទាត់ កាលពី​រាត្រី​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ ដែល​បាន​កាត់​ទង់​របស់​ស្រា​បៀរ​កម្ពុជា ក្នុង​ទីលាន​ប្រកួត​នា​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច ។ ការបង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ គួរតែ​ក្រុម​អ្នក​សម្តែង​របាំ​ល្ខោនខោល កាន់​ទង់ជាតិ​កម្ពុជា​បាន​ត្រឹមត្រូវ មិនមែន​កាន់​ទង់​ស្រា​បៀរ​កម្ពុជា មក​គ្រវី​ពេញ​ស្តា​ត​បែបនេះ​ទេ ដែល​វា​ប្រាសចាក​ពី​ការផ្សព្វផ្សាយ​វប្បធម៌ ។​

​លោក​ផេង វណ្ណៈ បាន​សរសេរ​ក្នុងផេក​របស់​លោកថា “​ល្ខោនខោល​ជា​របស់​ស្រា​បៀរ​កម្ពុជា ? ចុះ​ទង់ជាតិ​ក​ម្ពជា យក​ទៅ​ទុក​នៅ​ឯណា បាន​យក​ទង់​ស្រា​បៀរ មក​លើក​កណ្ដាលវាល​បែបនេះ ? ឬ​មួយ​តួអង្គ​ល្ខោន​ខោល សម្រាប់​តែ​ស៊ីឈ្នួល​ផ្សាយពាណិជ្ជកម្ម​ស្រា​បៀ​រ ?”​។​

​ប្រិយមិត្ត​ហ្វេ​សប៊ុក ឈ្មោះ Bo Chan Dara បានសរសេរថា ពេល​ដែល​លុយ​បិទមុខ ភ្លេច​ទាំង​ទង់ជាតិ​របស់​ប្រទេស​ទៀត ! ។ Sarorth Sor បាន​ខំ​មិន​ដែរ​ថា ចុះ​លោក​ម្ចាស់​ក្រុមហ៊ុន មិន​លើកលែង​ខ្លះ​ផង​លោក នេះ​ជា​វប្បធម៌​ខ្មែរ មិនមែន​តារា​ទេ សូម​យល់​ខ្លះ​ផង ដូច​មិន​សម​ភ្នែក​សោះ ផ្សាយ​ផ្ទាល់​ផង ។ រីឯ ជា ប៊ុន​ឈឿន ក៏​បាន​ខំ​មិន​ស្នើ​សូម​រាជរដ្ឋាភិបាល គួរ​បញ្ឈប់​ការផ្សព្វផ្សាយ ស្រា​បៀរ​គ្រប់​ប្រភេទ តាមរយៈ​ទូរទស្សន៍ វិទ្យុ ជាពិសេស​ស្លា​សញ្ញា​ព្រោងព្រាត ពេញ​ផ្លូវ រហូត​ដល់​ជនបទ​។ ក្នុងនោះ ម្ចាស់​ហ្វេ​សប៊ុក ឈ្មោះ Nary Kong បាន​សរសេរ​រិះគន់​ផងដែរ​ថា យក​ល្ខោនខោល​ធ្វើ​អាជីវកម្ម​ផ្សា​ពាណិជ្ជកម្ម​ឲ្យ​ស្រាបៀ​រ ហះ​ហះ​ហះ ស្មាន​តែ​លើកតម្កើង​ល្ខោន​សិល្បៈ​ខ្មែរ​ឲ្យ​ល្បីល្បាញ តាមពិត​លើក​ស្លាក​ស្រា​បៀរ​ឲ្យ​ល្បី​តាម​ត្រឹមត្រូវ​ជាង​។​

​ចំណែក គណនី​ហ្វេ​សប៊ុក ឈ្មោះ Soler Ai បាន​បញ្ចេញ​មតិ​ថា ចុះបើ​ថ្លៃ​ខោអាវ​ហនុមាន Cambodia អ្នកចេញ​… ហនុមាន​លោក​ច្បាស់លាស់​ណាស់ អា​រឿង​ទង់​នេះ អាណា​ចេញ​លុយ លើក​អាហ្នឹង​!!! មិនមែន​ក្រសួង​ណា​… ហើយ​ម្យ៉ាង​ក្រសួង​ឲ្យ​ស្ងប់ស្ងាត់​ជាង​នេះ​សិន​ផង​…!!!​។ ចំណែក​ហ្វេ​សប៊ុក ឈ្មោះ Nhim Veasna បាន​ខំ​មិន​ថា ចង់​ឲ្យ​ពិភពលោក​ស្គាល់​ជា​របស់​កម្ពុជា តែ​មិន​លើក​ទង់ជាតិ​កម្ពុជា​ទេ ទៅ​លើ​ក​ឯណា​ឯ​ណី​វិញ អត់​យល់ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×