Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆាយ វីរៈ​យុទ្ធ បញ្ចេញ​បទ​ស្នាដៃ​ថ្មី​អន្ទង​ចិត្ត​យុវវ័យ​

spot_img

​ភ្នំពេញ​-​ក្រោយ​ពី​សិល្បៈ​រាង​ស្ងាត់​បន្តិច ឆាយ វីរៈ​យុទ្ធ កំពុងតែ​ធ្វើឲ្យ​ទស្សនិកជន​មាន​ការភ្ញាក់ផ្អើ​លនឹង​ស្នាដៃ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន ស្របពេល​ដែល​ទ្រនំ​សាន់ដេ បាន​របូត​តារាចម្រៀង​ជើង​ខ្លាំង​មួយរូប​បាត់ទៅហើយ​។ ប៉ុន្តែ​នោះ​មិនមែន​ជា​បញ្ហា​ចោទ​ឡើយ ប្រសិនបើ​ជើង​ខ្លាំង​លំដាប់​ប្រទេស ឆាយ វីរៈ​យុទ្ធ បាន​ត្រៀម​ស្នាដៃ​ជាច្រើន​ដើម្បី​ទាញ​យក​ប្រជាប្រិយភាព​មក​វិញ​។​

​បទ​ចម្រៀង​ស្នាដៃ​និពន្ធ​ថ្មី ”​ជម្រើស​ទី​២” បានចេញ MV នៅលើ​បណ្ដាញ​សង្គម Facebook និង youtube កំពុង​ទទួល​ការគាំទ្រ​ជា​ខ្លាំង​ពី​ទស្សនិកជន​។ បទ​ចម្រៀង​ដែល​រៀបរាប់​ពី​ស្នេហា​ប្រេះឆា របស់​យុវវ័យ​២​នាក់ អត្ថន័យ​ក្នុង​បទ​ចម្រៀង​នេះ កំពុង​ចាក់​ដោត​ចំ​បេះដូង​យុវវ័យ​។​

​ឆ្លើយឆ្លង​ជាមួយ​នឹង​សារពត៌មាន តារាចម្រៀង​សំលេង​ស្រទន់​រូបនេះ បញ្ចាក់​ថា ការ​ចេញ​បទ​ចម្រៀង​នូវ​ស្នាដៃ​និពន្ធ​បទ​ថ្មី​នេះ គឺ​ក្នុងន័យ​ស្ថាបនា​ស្នាដៃ​បទ​ចម្រៀង​របស់ខ្លួន ដើម្បី​ជា​ចំណង​សម្រាប់​ខ្លួនឯង គឺ​មិន​មាន​បំណង​ប្រកួតប្រជែង​ជាមួយ​អ្នកណា​នោះ​ទេ ពោល​គឺ​ខិតខំ​ធ្វើ​បទ​ចម្រៀង​ដែល​ថ្មី​ដើម្បី​បំពេរ​អារម្មណ៍​របស់​ទស្សនិកជន ជាពិសេស​គឺ​បទ​ថ្មី​នេះ​ត្រូវចិត្ត​យុវវ័យ​តែម្តង​។ ដោយ​-​គីម ស្រីរ័ត្ន​

​តោះ​ស្តាប់​បន្តិច​មើល ពិរោះ​រណ្តំ​ចិត្ត​យ៉ាង​ណា​ជា​មួយបទ​ចម្រៀង​ស្នាដៃ​និពន្ធ​ថ្មី !​

spot_img
×