Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់​រ៉ែ​ចាស់​មួយ ដែល​ក្រុមហ៊ុន​ជា​ម្ចាស់​ត្រៀម​ធ្វើ​លិខិត​ស្នាម​លក់ ស្រាប់​កម្មករ​ប្រទះឃើញ​កំណប់មាស​មហាសាល​…!

spot_img

ឃ្លាំង​កំណប់មាស​ដែល​ធម្មជាតិ​បាន “​រៀបចំ​ទុកដាក់​”​នេះ ស្ថិត​នៅ​ជម្រៅ ៥០០​ម៉ែត្រ ក្នុង​តំបន់​រ៉ែ Beta Hunt នៅ Kambalda ភាគ​ខាងលិច​អូស្ត្រាលី ហើយ​មុន​នេះ​គេ​ធ្វើ​អាជីវកម្ម nikel ។​

​ដុំ​មាស​លាយ​ថ្ម ២​ដុំ ដែល​កម្មករ​ទើប​នាំយ​កឡើង ។​

​តាម Daily Mail ថ្មីៗ​នេះ​ក្រុម​កម្មករ​ធ្វើការ​នៅ​តំបន់​រ៉ែ Beta Hunt បាន​រកឃើញ​”​ឃ្លាំង​មាស​”​មួយ ស្ថិត​នៅ​ជម្រៅ ៥០០​ម៉ែត្រ ។ តំបន់​មាស​ដែល “​ធម្មជាតិ​រៀប​ទុកដាក់​” នេះ មាន​ទទឹង ៣​ម៉ែត្រ កម្ពស់ ៣​ម៉ែត្រ ។​

Henrydole និយាយថា លោក​ពិតជា​ស្រឡាំងកាំង ពុំ​ជឿ​លើ​ភ្នែក​ខ្លួនឯង “​អ្វីៗ​សុទ្ធសឹង​ជាប់ដោយ​ធូលី តែ​ក្រោយ​បោស​វា​ចេញ ស្រាប់តែ​លេចឡើង​ស្រទាប់​មា​សុទ្ធ​នៅ​គ្រប់កន្លែង ងាយ​ពិនិត្យមើល​ណាស់​” ។​

​មួយជីវិត​ជា​កម្មករ​រ៉ែ ពួកគេ​ទើប​ឃើញ​លើកទី ១ ។​

Zaf Thanos ភូ​កុម្ព​វិទូ​ពោលថា ៖ នេះ​ពិតជា “​របកគំហើញ​មួយ​ដ៏​ពិត​មិន​ងាយ​ប្រទះ​” ព្រោះ​ពេល​ខ្លះ​អ្នក​ប្រើពេល​១​ជីវិត តែ​មិន​អាច​ជួយ​វា​បាន​ទេ ។​

​ពួកគេ​បាន​ចំណាយពេល ៤​ថ្ងៃ ដើម្បី​នាំយក​ដុំថ្ម​”​ផ្ទុក​មាស​” ទម្ងន់ ៩០kg 1​ដុំ​ឡើង​មក​លើ​ផ្ទៃដី ។​

​ឃ្លាំង​ទ្រព្យ​ធម្មជាតិ​រៀប​ទុក​នៅ​ជម្រៅ ៥០០​ម៉ែត្រ ក្រោម​ដី ។​

​គេ​បាន​នាំ​យក​ដុំថ្ម​១​ដុំ​ក្នុង​ចំណោម​នោះ​ទៅ​ដាក់​ដេញថ្លៃ លក់​បាន​ដល់​ទៅ ២,៦​លាន​ដុល្លារ ។​

​គ្រាន់តែ​ប្រទះឃើញ​ភ្លាម ភ្នាក់ងារ​ប្រដាប់អាវុធ​ការពារ បាន​មក​ដល់​ទីនោះ ដើម្បី​ជួយ​អម​ការពារ​យក​ទៅ​ទុក​ទី​សុវត្ថិភាព ។​

​ក្រុមហ៊ុន RNC របស់​កាណាដា ជា​ម្ចាស់​រ៉ែ Beta Hunt នេះ ដំបូង​ឡើយ​គេ​ធ្វើ​អាជីវកម្ម​រ៉ែ Nikel ហើយ​កំពុង​ធ្វើ​លិខិត​ស្នាម​ដេញថ្លៃ​លក់ ។ ប៉ុន្តែ​ពេល​ឃើញ​ឃ្លាំង​ទ្រព្យ​នេះ ក្រុមហ៊ុន​បាន​តម្លើង​តម្លៃ​លក់​ដេញថ្លៃ​នៅ​រយៈពេល​ខាង​មុខ​នេះ ៕​ ចន្ទ្រា

spot_img
×