Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាមួយ​ស្រី​ខ្លាំងណាស់​! អា​ឆើត​​ដាល់​សន្តិសុខ​ស្រី​ម្នាក់១​ដៃ​កណ្តាល​មុខ​ឡើង​វង្វេងវង្វាន់ បន្ទាប់​ណែនាំ​កុំ​ឲ្យ​បន្ត​ក្អួត​កន្លែង​ផ្លូវ​គេ​ដើរ​ទៀត (​វីដេអូ​)

spot_img

​អំពើហិង្សា​ដ៏​សាហាវ​មួយ កើតឡើង​នៅក្នុង​តំបន់​ជិតខាង River North នៅក្នុង​ទីក្រុង Chicago រដ្ឋ Illinois ត្រូវបាន​គេ​ថត​បាន​កាលពី​ព្រឹក​ថ្ងៃអាទិត្យ នៅពេលដែល​បុរស​ជើងល្អ​ម្នាក់ បាន​ដាល់​ទៅលើ​សន្តិសុខ​ស្រី​ម្នាក់ ១​ដៃ​យ៉ាង​ពេញទំហឹង​ចំ​កណ្តាល​មុខ ស្ថិតនៅ​ខាងក្រៅ​កុន​ដូ​មួយ ។

​សន្តិសុខ​ស្រី​នោះ​ដែល​ត្រូវបាន​ស្គាល់​ឈ្មោះថា Zoa Stiger បាន​និយាយថា នាង​កំពុង​ព្យាយាម​ជួយ​បុរស​ម្នាក់ ដែល​ពិតជា​ស្រវឹង និង​បាត់បង់​ស្មារតី​នៅមុខ​ទ្វារ​អគារ ។ នាង​និយាយថា បុរស​នោះបាន​ក្អួត​នៅលើ​ចិញ្ចើមផ្លូវ ដូច្នេះ នាង​សម្រេចយក​ធុង​មួយ​ដើម្បី​សម្អាត និង​ថែមទាំង​ស្នើសុំ​ជំនួយ​ផងដែរ ។​

Stilger អាយុ ៤៦ ឆ្នាំ បាន​និយាយថា នាង​បាន​គំរាម​ទូរស័ព្ទ​ហៅ​ប៉ូលីស នៅពេល​គាត់​មិន​ចាកចេញ ។​

​មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​ឃើញ​មិត្តភក្តិ​របស់គាត់ (​ស្រី​២ ប្រុស​១) បង្ហាញខ្លួន ហើយ​គាត់​បានចាប់ផ្តើម​ចាកចេញ ប៉ុន្តែ បាន​គប់​ដប​ទឹក​ដាក់​នាង និង​ថែមទាំង​ដាល់​នាង​មួយ​ដៃ​យ៉ាង​ពេញទំហឹង​ចំ​កណ្តាល​មុខ បណ្តាល​ឲ្យ​នាង​ទាំង​វង្វេងវង្វាន់​តែម្តង នៅពេល​នាង​ស្ទុះ​ចង់ទៅ​តប​នឹង​ការ​គប់​ដប​ទឹក​របស់​បុរស​រូបនេះ ៕ ចន្ទី (liveleak)​

spot_img
×