Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ ល្អ​បំផុត គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន ។ លុយកាក់​ធូរធារ មាន​អ្នក​ជួយ​ជ្រោមជ្រែង​អំពី​លុយកាក់ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ មិន​បាន​ដូច​បំណង​ប្រែប្រួល​ខុស​ផែនការ ។ លុ​យកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការបញ្ចេញ​ប្រាក់​វិនិយោគ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុខសាន្ត ។​

​ឆ្នាំ​ខាល ៖ ការងារ ថ្ងៃ​នេះ​មិន​ត្រូវ​ធ្វើ​អ្វី​ប្រញាប់ប្រញាល់​ហួស ក្រែង​ថ្លោះធ្លោយ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ មិន​ត្រូវ​ជឿជាក់​ជ្រុលសម្តី​អ្នកដទៃ ។ មនោសញ្ចេតនា គួរ​មាន​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​ថោះ ៖ ការងារ គួរ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់​ចំពោះ​រាល់​ការសម្រេចចិត្ត ។ លុយកាក់ ជា​ថ្ងៃ​សមស្រប​សម្រាប់​ការស្វែងរក​ចំណូល​បន្ថែម ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ចំពោះ​គូស្នេហ៍ បញ្ចៀស​ភាព​សោះកក្រោះ​ដាក់គ្នា ។​

​ឆ្នាំ​រោង ៖ ការងារ​ជួប​រឿង​លំបាក​ច្រើន អ្វីៗ​ប្រព្រឹត្ត​ទៅ​មិន​តាម​គំរោង ។ លុយកាក់ ជួប​រឿង​លំបាក​ច្រើន អ្វីៗ​ប្រព្រឹត្ត​ទៅ​មិន​តាម​គំរោង ។ លុយកាក់ ថ្ងៃ​នេះ​មិន​ត្រូវ​បញ្ចេញ​ប្រាក់​រកស៊ី ។ មនោសញ្ចេតនា សុខភាព​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ រង​សម្ពាធ​ច្រើន​នាំឲ្យ​អ្នក​មាន​អារម្មណ៍​តប់ប្រមល់ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា មាន​ដំណឹង​ល្អ​អំពី​ការវិនិយោគ​។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​បញ្ចៀស​ប៉ះទង្គិច​ផ្លូវចិត្ត​គូស្នេហ៍ ។​

​ឆ្នាំ​មមី ៖ ការងារ គួរ​ផ្លាស់ប្តូរ​យោបល់​ជាមួយ​ថ្នាក់លើ កុំ​ធ្វើ​អ្វី​ដោយ​អត្តនោម័ត ។ លុយកាក់ ប្រភព​ចំណូល​តិច តែ​ខ្ទង់ចំណាយ​បែរ​ជា​ច្រើន​ហួស ។ មនោសញ្ចេតនា ត្រូវ​រួមគ្នា​ប្រឹងប្រែង​តស៊ូ ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមែ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​ធ្វើ​កិច្ច​ការ​ឲ្យ​រួចរាល់ កុំ​ធ្វេសប្រហែស​នាំ​ឲ្យ​រង​ការស្តីបន្ទោស​ពី​ថ្នាក់លើ ។ លុយកាក់ ប្រយ័ត្ន​ត្រូវ​ជន​ខិលខូច​បោកប្រាស់ ។ មនោសញ្ចេតនា គួរ​ពិភាក្សា​គ្នា​ត្រង់ៗ​ក្នុង​រឿង​មនោសញ្ចេតនា កុំ​លាក់លៀម​ក្នុង​ចិត្ត ។​

​ឆ្នាំ​វក ៖ ការងារ គួរ​មាន​ឥរិយាបថ​ដាច់ខាត​ពេល​ដោះស្រាយ​ការងារ កុំ​បង្ហាញ​ភាពស្ទាក់ស្ទើរ​អល់អែក ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន​ពី​ខាងក្រៅ ។ មនោសញ្ចេតនា រីករាយ ផ្អែម​ល្ហែម ។​

​ឆ្នាំ​រកា ៖ ការងារ អំណោយផល​ល្អ សម្រេច​បាន​គ្រប់​កិច្ចការ​ត្រូវបាន​ប្រគល់ឲ្យ ។ លុយកាក់ ថ្លឹងថ្លែង​ឲ្យ​ម៉ត់ចត់​មុនពេល​បោះទុន​រកស៊ី ។ មនោសញ្ចេតនា ត្រូវ​សកម្ម ម្ចាស់ការ​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំចរ ៖ ការងារ រវល់​ច្រើន ធ្វើឲ្យ​ស្មារតី​នឿយណាយ ហត់​នឿយ ។ លុយកាក់ ប្រយ័ត្នប្រយែង​ពេល​ទិញ​ភាគហ៊ុន ផ្សារ​ហ៊ុន ។ មនោសញ្ចេតនា គួរប្រើ​សម្តី​ទន់ភ្លន់​ដាក់​គូស្នេហ៍ ទោះ​មាន​រឿង​ខ្លះ​ធ្វើឲ្យ​អ្នកមួរ​ម៉ៅ ។​

​ឆ្នាំ​កុរ ៖ ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញខ្លួន ។ លុយកាក់ ជា​ថ្ងៃ​អំណោយផល​ល្អ​សម្រាប់​ការរកស៊ី​ជួញដូរ ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ៕​

spot_img
×