Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​កូរ៉េខាងត្បូង​បញ្ចុះបញ្ចូល​លោក​Kim Jong-un ឱ្យ​រំសាយ​នុយក្លេអ៊ែរ​ចោល​ក្នុង​រង្វង់​មួយឆ្នាំ​

spot_img

​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក​John Bolton ឱ្យដឹងថា លោក​Kim ធ្លាប់បាន​ស្នើសុំ​ធ្វើ​ការរំសាយ​នុយក្លេអ៊ែរ​ក្នុងអំឡុងពេល​២​ឆ្នាំ ប៉ុន្ដែ​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​បញ្ចុះ​ប​ញ្ជូ​ល​លោក​បន្ថយ​ចុះ​នៅសល់​មួយឆ្នាំ​។​​

​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក​John Bolton

Yonhap បាន​ដកស្រង់​សម្ដី​របស់​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក​John Bolton បង្ហើប​ប្រាប់​ក្នុងជំនួប​នៅ​Washington កាលពី​ថ្ងៃទី​១០​ខែកញ្ញា​ថា​៖ «​លោក​Kim បាន​និយាយប្រាប់​យើង​ថា អាច​អនុវត្តន៍​ការរំសាយ​នុយក្លេអ៊ែរ​ក្នុង​រយៈពេល​២​ឆ្នាំ​»​។​

​លោក​Bolton ឱ្យដឹង​បន្ថែមទៀតថា លោក​Kim បាន​ផ្ដើម​សំណើ​នេះ​ក្នុង​សន្និសីទ​កំពូល​អន្តរ​កូរ៉េ​លើកដំបូង​ជាមួយ​ប្រធានាធិបតី​កូរ៉េ​​ខាងត្បូង​Moon Jae-in កាលពី​ខែមេសា​។ ប៉ុន្ដែ​លោក​Moon​បានស្នើ​សុំ​តប​វិញ​ថា គួរតែ​កាត់បន្ថយ​ពេលវេលា​ឱ្យនៅ​សល់​ត្រឹម​មួយឆ្នាំ ហើយ​លោក​Kim បាន​យល់ព្រម ។

​តាម​លោក​Bolton លោក​Kim ធ្លាប់បាន​ប្រកាស​អំពី​ពេលវេលា​មួយឆ្នាំ​នេះដែរ​។ លោក​Bolton ពោល​៖«​ខ្ញុំ​គិតថា​ពួកគេ​អាច​ដំណើរការបាន​លឿន​ជាង​នេះ​» ប៉ុន្ដែ​ពេលវេលា​មួយឆ្នាំ​ក៏​មិនអាក្រក់​អ្វី​ដែរ​។ យើង​នៅតែ​កំពុង​រង់ចាំ​ពួកគេ​។​

​ទោះយ៉ាងណា លោក​Bolton ធ្លាប់បាន​បង្ហាញ​ពី​ភាពមន្ទិលសង្ស័យ​ច្រើនលើកច្រើនសា​ចំពោះ​ការសន្យា​រំសាយ​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង​។ គេ​គិតថា​លោក​គឺជា​មន្ដ្រី​ម្នាក់​ដែល​ឈរ​នៅ​ពីក្រោយ​ប្រធានាធិបតី​Donald Trump សម្រេចចិត្ត​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កូរ៉េខាងជើង​របស់​ប្រមុខ​ការទូត​Mike Pompeo ក្រោម​មូលហេតុ​កូរ៉េខាងជើង​មិនទាន់មាន​ភាព​លូតលាស់​គ្រប់គ្រាន់​ក្នុងការ​រំសាយ​នុយក្លេអ៊ែរ​។​

​កាលពី​សប្ដាហ៍​មុន ប្រតិភូ​កូរ៉េខាងត្បូង​បាន​ទៅ​ក្រុង​ព្យុងយ៉ាង​ដើម្បី​រៀបចំ​សន្និសីទ​កំ​ពូ​លើក​ទី​៣ រវាង​មេដឹកនាំ​ទាំងពីរ​ដែល​គ្រោង​នឹងធ្វើ​ពីថ្ងៃ​ទី​១៨​ខែកញ្ញា​ដល់​ថ្ងៃទី​២០​កញ្ញា​៕
​សូ​យ​ន​

spot_img
×