Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​ស្រុក​កូន​មុំ ចាប់​ជនសង្ស័យ ៤​នាក់ ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​

spot_img

​រតនគិរី​ ៖​ ដោយ​មាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ បាន​បើក​ប្រតិបត្តិការ បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៤​នាក់ ដែល​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​។​

​ថ្ងៃ​អង្គារ ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក​វរសេនីយ៍ទោ គិន វណ្ណា ប្រធាន​មន្ទី​យុត្តិធម៌​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ ដោយ​មាន​ការសម្របសម្រួល​ពី លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី កម្លាំង​បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន ស្ថិតក្នុង​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្ត​រតនគិរី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៤​នាក់ ឈ្លោះ សុខ សុខុម ហៅ​ម៉េង ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​, ឈ្មោះ ទៀង ប្រាសាទ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មុខរបរ​កសិករ ជនជាតិខ្មែរ​, ឈ្មោះ អ៊ិត ផល្លី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ជនសង្ស័យ​ទាំង​បី​មាន​លំនៅ​ក្នុង​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្ត​រតនគិរី និង​ឈ្មោះ ឃិន ផល​លឿន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកបរ មាន​ទីលំនៅ​ក្នុង​ភូមិ​បាធាយ ឃុំ​បាធាយ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ។

​កម្លាំង​បាន​ចាប់​យក​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ៦​ថង់​(​ធំ​២ តូច​៤)​ទម្ងន់ ២២៤,៧៨ ក្រាម​ថ្លឹង​ទាំង​សំបក​ថង់​, ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន ១​គ្រឿង​, ទូរស័ព្ទ​ចំនួន ២, លោហធាតុ​ពណ៌​លឿង​រួមមាន​ខ្សែក ចំនួន​៣​ខ្សែ បន្តោង​ចំនួន ៤​បន្តោង​,​កងដៃ​ចំនួន​១០, ខ្សែដៃ​ចំនួន​២ ខ្សែ​ស ចិញ្ចៀន​ចំនួន​៤, ក្រវិល​ចំនួន ១ គូរ​, ប្រាក់រៀល ចំនួន ៥០០.០០០​រៀល ។​

បច្ចុប្បន្ន​ការិយាល័យ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត​កំពុង​កសាង សំណុំរឿង​តាម​នីតិវិធី ៕ ​ដោយ​ ៖ ​កូឡាប​

 

spot_img
×