Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ នឹង​បើក​ការវាយប្រហារ​ចូល​Syria?

spot_img

​អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ កំពុង​ពិ​ភាក្សា​ផែនការ​វាយប្រហារ Syria ប្រសិនបើ​ប្រទេស​នេះ​ប្រើប្រាស់​អាវុធ នុយក្លេអ៊ែរ​ក្នុងការ​វាយលុក​ចូល​ខេត្ត Idlib ដែលជា​មូលដ្ឋាន​ចុងក្រោយ​របស់​កងកម្លាំង​បះបោរ​។​ខណៈ​ពល​បស្ចិមប្រទេស​កំពុង​ប្រញាប់ប្រញាល់​គិតគូរ​ដល់​ការប្រើប្រាស់​កម្លាំងយោធា​វាយប្រហារ​ទៅលើ​ខេត្ត Idlib ដែលជា​មូលដ្ឋាន​ចុងក្រោយ​របស់​ក្រុម​បះបោរ សំដៅ​បញ្ចប់​សង្គ្រាមស៊ីវិល​អូសបន្លាយ​៧​ឆ្នាំ​មកហើយ​នោះ​។​

Wall Street Journal (WSJ) បាន​ដកស្រង់​សម្ដី​របស់​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក​John Bolton កាលពី​ថ្ងៃ​១០​កញ្ញា​ឱ្យដឹងថា អាមេរិក​កំពុង​ពិភាក្សា​ជាមួយ​បារាំង​និង​អង់គ្លេស​ដែលជា​ដៃគូ​ធ្លាប់​រួមគ្នា​បាញ់​កាំជ្រួច​ជាង​១០០​គ្រាប់​ចូលក្នុង​ប្រ​ទេស ​Syria កាលពី​ខែមេសា​២០១៨ ដើម្បី​រៀបចំ​ផែនការ​រួមគ្នា​វាយលុក​ដោយ​យោធា​ចូល​Syria ប្រសិនបើ​រដ្ឋាភិបាល​ប្រទេស​នេះ​ប្រើប្រាស់​អាវុធ​គីមី​ក្នុង​សង្គ្រាមនៅ​ខេត្ត ​Idlib ។​

​បារាំង​និង​អង់គ្លេស​បានបង្ហាញ​ឱ្យឃើញ​សញ្ញា​នៃ​ការបើក​យុទ្ធនាការ​វាយលុក​នេះ​។ នៅ​អង់គ្លេស រដ្ឋមន្ដ្រី​អំពី​មជ្ឈិមបូព៌ា​Alistair Burt​នៅ​ថ្ងៃទី​១០​កញ្ញា ​បានប្រកាស​នៅមុខ​សភា​អង់គ្លេស​ថា «​រួមជាមួយ​អាមេរិក​និង​បារាំង យើងខ្ញុំ​នឹងមាន​ប្រតិកម្ម​រហ័ស​ ហើយ​សមស្រប​ក្នុងករណី​ដែល​រដ្ឋការ ​Syria​ បន្ដធ្វើ​ការប្រើប្រាស់​អាវុធ​គីមី​សាជាថ្មី​»​។ ក្រសួង​កា​រប​រទ​អេស​បារាំង​ក៏បាន​ព្រមាន​ថា​នឹង​បើក​ការវាយប្រហារ​ប្រសិនបើ​រដ្ឋការ​Syria​ប្រើប្រាស់​អាវុធ​គីមី​។ បារាំង​ប្រកាស​៖ «​បារាំង​នឹង​បន្ដ​កិច្ចប្រតិបត្តិការ​បន្ទាត់​ក្រហម​ចំពោះ​ការប្រើប្រាស់​អាវុធ​គីមី ហើយ​ត្រៀម​បើក​ការវាយប្រហារ​ភ្លាម​ប្រសិនបើ​គេ​ឆ្លង​ផុត​បន្ទាត់​ក្រហម​ហ៊ាន​ប្រើប្រាស់​អាវុធ​គីមី​ទាំងនោះ​»​។​

​ក្រៅពី​ប្រទេស​ទាំងបី អាមេរិក អង់​គ្លស បារាំង តាម Reuters អ្នកនាំពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់ Steffen Seibert នៅ​ថ្ងៃទី​១០​កញ្ញា​ ក៏បាន​ឱ្យដឹងថា ប្រទេស​នេះ​កំពុង​ពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក​និង​ទ្វីបអឺរ៉ុប​អំពី​លទ្ធភាព​ចាត់​ប្រតិ​ប​តិ្ត​ការ​យោធា​ប្រសិនបើ​ប្រទេស​នោះ​ប្រើប្រាស់​អាវុធ​គីមី​នៅ​ខេត្ត​Idlib​។​

​តាម​សម្ដី​របស់​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក នៅ​ថ្ងៃទី​១០​កញ្ញា ការវាយលុក​លើក​នេះ​នឹងមាន​កម្លាំង​ដ៏​ខ្លាំងក្លា លើសពី​ពេលមុន​ច្រើនដង​៖ ការបាញ់​កាំជ្រួច​ចូល​​Syria នៅ​ខែមេសា​២០១៧ ​និង​ខែមេសា​២០១៨ ។ លោក Bolton ក៏បាន​ទាត់ចោល​នូវ​ការចោទប្រកាន់​របស់​ភា​គី​រុស្ស៊ី​ថា​អាមេរិក​និង​សម្ព័ន្ធមិត្ត​កំពុង​សហការ​ជាមួយ​កងកម្លាំង​ប្រឆាំង​នៅ​Syria រៀបចំ​«​ឆាកល្ខោន​»​វាយប្រហារ​​Syria ដើម្បី​បង្កើតជា​លេស​ចាត់​ឱ្យមាន​ប្រតិ​ប​ត្តិ​ការ​យោ​ធា​មក​ក្នុង​ប្រ​ទស​នេះ​។ ម​ន្រ្ដី​អាមេរិក​បាន​ដកស្រង់​ព័ត៌មាន​ចារកម្ម​ដែល​បញ្ជាក់ថា ប្រធានាធិបតី​​Syria លោក​​Assad បាន​បើកភ្លើង​ខៀវ​ឱ្យ​កងទ័ព​ប្រើប្រាស់​ឧស្ម័ន​chlorine ក្នុងការ​វាយ​លុក​ចូល​ខេ​ត្ដ ​Idlib ប្រសិនបើ​ចាំបាច់​៕
​លី​សា​

spot_img
×