Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម ក្លឹប​ឌី​ស្កូ ខារ៉ាអូខេ មិន​ត្រូវ​ចែកចាយ ប័ណ្ណ​រូបភាព​អាសអាភាស និង​អនុវត្តន៍​ច្បាប់​ប្រទេស​កម្ពុជា​

spot_img

​ព្រះសីហនុ​ ៖​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម ដើម្បី​ពង្រឹង​ប្រសិទ្ធភាព នៃ​ការអនុវត្ត​ច្បាប់ ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់ ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ច្បាប់ នៃ​ប្រទេស​កម្ពុជា ជាពិសេស​ម្ចាស់​ក្លឹប​ឌី​ស្កូ ខារ៉ាអូខេ ត្រូវ​គោរព​ច្បាប់​ទីតាំង​ត្រូវមាន​ប្រព័ន្ធ​គ្រប់គ្រង​សន្តិសុខ សុវត្ថិភាព កម្លាំង​សន្តិសុខ​ឯកជន ត្រូវមាន​ឯកសារ​អត្តសញ្ញាណប័ណ្ណ​ត្រឹមត្រូវ​។ ម្ចាស់​អាជីវកម្ម មិន​ត្រូវ​ចែកចាយ ប័ណ្ណ​រូបភាព​អាសអាភាស មិន​ត្រូវ​ឆ្លៀត​ឱកាស​យក​ទីតាំង​ទៅ រកស៊ី​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់ ជួញដូរ​មនុស្ស ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន និង​បនពេស្យាចារ​ដាច់ខាត​។​

​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត បាន​ជួប​សំណេះសំណាល ពិភាក្សា​ការងារ​ជាមួយ​ម្ចាស់​អាជីវកម្ម​នៅក្នុង​ក្រុងព្រះសីហនុ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដោយមាន​មាន​ការចូលរួម​ពី​មន្ត្រីនគរបាល​ផែន​ជំនាញ ម្ចាស់​អាជីវកម្ម ដូចជា សណ្ឋាគារ​-​កាស៊ីណូ ក្លឹប​កម្សាន្ត ខារ៉ាអូខេ និង​ម៉ាស្សា ចូលរួម​សរុប ៨៤​នាក់ ​(​ជនជាតិខ្មែរ ៦៣​នាក់ ចិន​២០​នាក់ និង​កូរ៉េ​១​នាក់​)​។​

​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត បានឱ្យដឹង​ថា​គោល បំណង​សំខាន់​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ម្ចាស់​អាជីវកម្ម ដើម្បី​ពង្រឹង​ប្រសិទ្ធភាព នៃ​ការអនុវត្ត​ច្បាប់ ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់ ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ច្បាប់ នៃ​ប្រទេស​កម្ពុជា មិន​ត្រូវ​យក​ទីតាំង​របស់​ខ្លួន ប្រព្រឹត្ត​បទល្មើស​ជាដាច់ខាត​។​

​លោកស្នងការ បាន​សំណូមពរ ឲ្យ​អាជីវករ​ទាំងអស់ ទាំង​ខ្មែរ និង​បរទេស ត្រូវ​គោរព​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​អ្នក​ប្រើប្រាស់​យានយន្ត ត្រូវគោរព​ស្លាក​សញ្ញា ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ ជនបរទេស​ដែល​ប្រើប្រាស់​ប័ណ្ណបើកបរ​ក្លែងក្លាយ​និង​ជន ខិលខូច ផ្តល់​ឯកសារ​ក្លែងក្លាយ​ឲ្យ អ្នក​ទាំងនោះ ត្រូវ​មានទោស ពី​បទ​ក្លែង​ឯកសារ​សាធារណៈ​និង​ប្រើប្រាស់​ឯកសារ​ខុសច្បាប់ ត្រូវ​មានទោស មិន​អាច​លើកលែង​បានឡើយ ។ ក្លឹប​ឌី​ស្កូ ខារ៉ាអូខេ ត្រូវ​គោរព​ច្បាប់​ទីតាំង​ត្រូវមាន​ប្រព័ន្ធ​គ្រប់គ្រង​សន្តិសុខ សុវត្ថិភាព កម្លាំង​សន្តិសុខ​ឯកជន​ត្រូវ​មាន​ឯកសារ​អត្តសញ្ញាណប័ណ្ណ ត្រឹមត្រូវ​។ ម្ចាស់​អាជីវកម្ម មិន​ត្រូវ​ចែកចាយ ប័ណ្ណ​រូបភាព​អាសអាភាស មិន​ត្រូវ​ឆ្លៀតឱកាស យក​ទីតាំង​ទៅ រកស៊ី​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់ ជួញដូរ​មនុស្ស និង​ជួញដូរ​ប្រើប្រាស់ គ្រឿងញៀន បើក​បន ពេស្យាចា​រដាច់​ខាត​។ ត្រូវ​មាន​ការយោគយល់ គោរព​ច្បាប់​ទាំងអស់គ្នា រួមគ្នា ការពារ​សុវត្ថិភាព សន្តិសុខ ដើម្បី​ការពារ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ របស់​យើង ឲ្យមាន​ការរីកចម្រើន មាន​សន្តិសុខ​សណ្តាប់ សុវត្ថិភាព​ល្អ ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×