Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១១ ខែ​កញ្ញា ស្លាប់​៤​នាក់ របួស​១០​នាក់​

spot_img

​ភ្នំពេញ ៖ យោង​តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១០​លើក បណ្តាលឲ្យ​ស្លាប់ ៤​នាក់ របួសធ្ងន់ ៨​នាក់ របួសស្រាល ២​នាក់ មិន​ពាក់​មួកសុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៥​នាក់​(​យប់​៣​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង ១០​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ១៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១១​គ្រឿង រថយន្ត​តូច ៦​គ្រឿង រថយន្ត​ធំ ១​គ្រឿង ។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាលមកពី ល្បឿន ៥​លើក​(​ស្លាប់​៤​នាក់​) , មិន​គោរព​សិទ្ធិ ៣​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក និង​បត់​គ្រោះថ្នាក់ ១​លើក ។​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវ ជាតិ ៣​លើក ផ្លូវ​ខេត្ត ៧​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៥​លើក រថយន្ត​តូច ៣​លើក រថយន្ត​ធំ ១​លើក និង​គោយន្ត ១​លើក ។​ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្ត​កំពង់ធំ ១​លើក ស្លាប់​១​នាក់​(​ស្រី​) របួស​១​នាក់​, តាកែវ ១​លើក ស្លាប់​១​នាក់​, ពោធិ៍សាត់ ១​លើក ស្លាប់​១​នាក់​, ព្រះសីហនុ ១​លើក ស្លាប់​១​នាក់ និង​ភ្នំពេញ ៤​លើក របួស​៧​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំង​ប្រទេស រយៈពេល​១១​ថ្ងៃ គឺ​ថ្ងៃ​ទី​១-១១ ខែ​កញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៨៥​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ៣៩​នាក់ របួស​សរុប ១២៣​នាក់ របួសធ្ងន់ ៨៩​នាក់ របួសស្រាល ៣៤​នាក់ ៕  ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×