Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ជួប​ឧបនាយករដ្ឋមន្ត្រី​ចិន​

spot_img

​ប្រទេស​ចិន​ ៖ នៅ​រសៀល​ថ្ងៃ​ទី ១១ កញ្ញា​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជួប លោក ហា​ន់ ជឹង (Han Zheng) ឧបនាយក​រដ្ឋមន្ត្រី​ចិន និង​សមាជិក​ការិយាល័យ​នយោបាយ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៏ នៃ​គណៈកម្មាធិកា​រ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​ចិន ដែល​បាន​ធ្វើ​នៅ​រមណីយដ្ឋាន​លី​យ័ន​។​

​លោក ហា​ន់ ជឹង (Han Zheng) បាន​នាំនូវ​ពាក្យ​ផ្តាំផ្ញើ​សួរ​សុខ​ទុក​សម្តេច​តេជោពី​ប្រធានាធិបតីចិនផង​ដែរ ហើយ​បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា មិត្តភាព​និង​ទំណាក់ទំនង​កម្ពុជា​ចិន​គឺ​មាន​យូរលង់​មកហើយ​។ ប្រទេស​ទាំង​ពីរ​បាន​ខិតខំ​ពង្រឹង​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​នេះ​អោយ​កាន់តែ​រីកចំរើន​ទៅមុខ​។ លោក ឧបនាយក​រដ្ឋមន្ត្រី​ចិន បាន​អបអរសាទរ​សម្តេច​តេជោ​ដែល​បាន​ជាប់ឆ្នោត​បន្ត​ធ្វើ​ជានា​យក​រដ្ឋមន្ត្រី​បន្ត​ទៀត​។​

​ក្នុង​ឪ​កាស​នេះ​ឯកឧត្តម ហា​ន់ ជឹង (Han Zheng) ឧបនាយក​រដ្ឋមន្ត្រី​ចិន​បានបញ្ជាក់​ថា ប្រទេស​កម្ពុជា​និង​ចិន​ជា​មិត្ត​ដែកថែប​ដ៏​រឹងមាំ ហើយ​ប្រទេស​កម្ពុជា​និង​ចិន​ជា​ប្រទេស​រឹងមាំ​កិច្ចសហប្រតិបត្តិការ​។ នៅ​ខែ​មេសា​ឆ្នាំក្រោយ​នេះ លោក​គ្រោង​នឹង​អញ្ជើញ​សម្តេច​តេជោ​ចូលរួម​ក្មវិធី​ប្រជុំ​ទាក់ទង​នឹង​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ប្រទេស​ចិន ដែល​បាន​ផ្តល់​កិត្តិយស​ដល់​កម្ពុជា ជា​ប្រទេស​កិត្តិយស​នៅក្នុង​ពិ​ពណ៍​ចិន​អាស៊ាន លើក​ទី​១៥​នៅ​ទីក្រុង​ណាន​នី​ង​។ សម្តេច​តេជោ ក៏​បាន​ថ្លែងអំណរគុណ​ផងដែរ​ដល់​លោក​ប្រធានាធិបតី​ចិន​ផងដែរ​ដែល​បាន​ផ្តាំផ្ញើ​សាកសួ​រសុខ​ទុក​និង​បាន​អបអរសាទរ​ចំពោះ​សម្តេច​ដែល​បាន​ជាប់ឆ្នោត​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​។ ឆ្លៀត​ក្នុង​ឱកាស​នេះ សម្តេច​តេជោ​បាន​ជម្រាប​អំពី​ស្ថានភាពន​យោបា​យ​ក្នុង​ប្រទេស ហើយ​បាន​ស្នើសុំ​អោយ​ប្រទេស​ចិន​បើកចំហរ​ទីផ្សា​កសិកម្ម ដើម្បី​នាំ​កសិផល​កម្ពុជា​មក​កាន់​ប្រទេស​ចិន និង​ស្នើសុំ​បន្ថែម​កូតា​នាំចូល​កសិផល​ពី​កម្ពុជា​បន្ថែម​ទៀត​។ ជាមួយគ្នា​នេះ​សម្តេច​តេជោក៏បាន​ស្នើសុំ​អោយ​ជួយ​ជំរុញ​អ្នកវិនិយោគ​ចិន អោយ​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា អោយបាន​ច្រើន​បន្ថែមទៀត​៕ ​ដោយ ​៖ ​កូឡាប​

spot_img
×