Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រទាប់​យុវជន​មួយចំនួន​បាន​លង់ខ្លួន​ជាមួយគ្រឿងញៀន​

spot_img

​ភ្នំពេញ​៖ លោក នួន ផា​រ័ត្ន បាន​លើកឡើង​ថា ប្រទេស​កម្ពុជា​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា គ្រឿងញៀន ជាដើម​។ បញ្ហា​គ្រឿងញៀន​វា​បាន​ធ្វើឲ្យ​ស្រទាប់​យុវជន​មួយចំនួនបា​នលង់​ខ្លួន​ជា​អ្នក​សេព​គ្រឿងញៀន ដែល​ជា​បញ្ហា​ប្រឈម​មួយ​ដែល​សង្គម​ជាតិ​របស់​យើង​ត្រូវតែ​ដោះស្រាយ​ជាបន្ទាន់​។​

​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្នុង​ពិធី​បើកសម្ពោធ​ដាក់អោយ​ប្រើប្រាស់​អគារ​មណ្ឌល​សុខភាព​ឱកាស​ខ្ញុំ ស្ថិត​នៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ។ លោក​បាន​ថ្លែងថា អ្នកញៀន​គ្រឿង​ញៀន ប្រៀប​បាន​នឹង​ច្រែះ​ស៊ី​ដែក​បាត​កប៉ាល់ទឹក​អញ្ចឹង​ដែរ បើ​យើង​មិនមាន​វិធានការ​ទេ ច្រែះ​នោះ​នឹង​ស៊ី​ដែក​បាត​កប៉ាល​បណ្តាល​ឲ្យ​លិចលង់​កប៉ាល់​មិនខានឡើយ​។​អ្នកញៀន​គ្រឿងញៀន​ក៏​មិន​ខុស​ពី​បញ្ហា​នេះដែរ បើ​យើង​មិន​រួមគ្នា​ដោះស្រាយ​ទេ សង្គម​យើង នឹង​មាន​បញ្ងា​ប្រឈម​ហើយ មិន​អាច​អភិវឌ្ឍ​ប្រទេស​អោយ​រីក​ចម្រើន​បាន​ទេ ។ លោក​បន្តថា បងប្អូន​រងគ្រោះ​ដោយ​សេព​គ្រឿងញៀន គឺ​សុទ្ធតែ​ជា​អ្នក​មាន​ឱកាស ដើម្បី​អភិវឌ្ឍន៍​ខ្លួនឯង សង្គម​គ្រួសារ​និង​សង្គមជាតិ សំខាន់​លើ​ការតាំង​ចិត្ត​របស់​ខ្លួន​ឯង ។

លោក​ថា នៅ​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​នៅ​លោកខាងលិច អ្នកញៀន​គ្រឿងញៀន មួយចំនួន​បាន​ប្រែក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​ដែល​ល្បីល្បាញ និង​មាន​ប្រយោជន៍​នៅក្នុង​សង្គម ដូច្នេះ សូមអោយ​បងប្អូន ដែល​ញៀន​គ្រឿងញៀន ទាំងអស់​ប្រឹងប្រែង ដើម្បី​បន្សាប​គ្រឿងញៀន​ឲ្យបាន ដើម្បី​បាន​ទៅ​ធ្វើ​ការងារ​បម្រើ​ផលប្រយោជន៍​ឲ្យ​សង្គមជាតិ​។​

​លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ឳ​កាស​ខ្ញុំ បាន​មានប្រសាសន៍ថា គិត​មក​ដល់​ត្រឹម​ថ្ងៃទី​១០ ខែកញ្ញា​នេះ មាន​យុវជន​បាន​ប្រើប្រាស់​គ្រឿងញៀន កំពុង​ធ្វើការ​បន្សាប​នៅក្នុង​មណ្ឌល​សុខភាព​ឳ​កាស​ខ្ញុំ​មាន​ចំនួន​១៩៦៣​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​១៣៣​នាក់​។ កន្លងមក បាន​ព្យាបាល​បន្សាប​ដល់​អ្នក​ញៀន​គ្រឿងញៀន​ចំនួន​៥៨៦៥​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​៣៦២​នាក់ ដោយ​ឲ្យ​ពួកគាត់​បាន​វិល​ត្រឡប់​ទៅផ្ទះ​វិញ ជាមួយនិង​សុខភាព​ល្អ​ប្រសើរ ហើយ​បច្ចុប្បន្ន​នេះ​នៅ​ក្នុង​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ មាន​អ្នកញៀន​គ្រឿងញៀន​កំពុង​បន្សាប​ចំនួន​១៩៦៣​នាក់ ស្រី​១៣៣​នាក់​។​

​លោកស្រី​បន្ត​ថា ដោយ​ការយកចិត្តទុកដាក់ គិតគូរ​ខ្ពស់ ដល់​បងប្អូន​ដែល​កំពុង​រងគ្រោះ ដោយ​ការប្រើប្រាស់​គ្រឿងញៀន និង​ដោយ​ពិនិត្យឃើញថា មណ្ឌល​សុខភាព ជា​តម្រូវការ​ចាំបាច់ ដែល​អាច​ធានា​ដល់​ការព្យាបាល ប្រកបដោយ​គុណភាព​ខ្ពស់ ដល់​ជនរងគ្រោះ ដែល​កំពុង​ទទួល​សេវា​ព្យាបាល និង​ស្ដារនីតិសម្បទា​នៅ​ក្នុង​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ផ្ដល់​ការសាងសង់​អគារ​មណ្ឌល​សុខភាព​ឱកាស​ខ្ញុំ ៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×