Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាសេដ្ឋី​Jack Ma និង​អ្នក​ស្នង​តំណែង Daniel Zhang

spot_img

​មហាសេដ្ឋី​ចិន Jack Ma ប្រកាសថា លោក​មិន​ចង់​ស្លាប់​នៅក្នុង​ការិយាល័យ​ទេ ហើយ​ខណៈពេល​មាន​សុភមង្គល​បំផុត​របស់លោក​គឺ​នៅពេលដែល​លោក​រកលុយ​បាន​៩១​យាន់​ក្នុង​មួយខែ​(​ប្រមាណ​១៥​ដុល្លារ​)​គ្រា​នៅ​ជា​គ្រូបង្រៀន​ភាសា​ម្នាក់​។​

មហាសេដ្ឋី Jack Ma ដែលមាន​ទ្រព្យសម្បត្តិ​៤០០០០​លាន​ដុល្លារ​

​​នៅក្នុង​សារលិខិត​ផ្ញើជូន​បុគ្គលិក​និង​អតិថិជន Jack Ma បាន​បង្ហើប​ប្រាប់​អ្នក​ជំនួស​កៅអី​លោក​នៅ Alibaba គឺ​Daniel Zhang ។​លោក​សរសេរ​៖ ដោយមាន​ការយល់ព្រម​របស់​គណៈនាយក CEO Daniel Zhang នឹង​ជំនួស​ខ្ញុំ​ជា​ផ្លូវការ​ក្នុង​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​គ្រប់​រង​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន Alibaba ថ្ងៃ​បង្កើត​ក្រុមហ៊ុន ១០​កញ្ញា​២០១៩​។ រយៈពេល​១២​ខែ​ខាងមុខ ខ្ញុំ​នៅតែ​ជា​ប្រធាន ហើយនឹង​សហ​ប្រតិ​ប​តិ្ត​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ Daniel ដើម្បី​ផ្ទេរ​ការងារ​ដល់​គាត់​។ បន្ទាប់ពីនោះ​ខ្ញុំ​នឹង​ស្ថិតក្នុង​គណៈនាយក​Alibaba រហូតទល់​មហាសន្និបាត​សាមញ្ញ​ឆ្នាំ​២០២០​។​

លោក Daniel Zhang នឹង​រ៉ាប់រង​ភារកិច្ច​ជំនួស​លោក​Jack Ma នៅ​ឆ្នាំក្រោយ​

Daniel Zhang អាយុ​៤៦​ឆ្នាំ កាន់​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​Alibaba តាំងពី​ឆ្នាំ​២០១៥​មក​។​មុន​នោះ​លោក​គឺជា​នាយក​ប្រតិ​ប​តិ្ដ​របស់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​Alibaba Taobao Mall ។​លោក​បំពេញការងារ​ឱ្យ​ក្រុមហ៊ុន​នេះ​១១​ឆ្នាំ​មកហើយ​។​

Daniel Zhang បញ្ចប់​ការសិក្សា​ផ្នែក​ហិរញ្ញវត្ថុ​នៅ​សកល​វិទ្យាល័យ​ស៊ា​ង​ហៃ ហើយ​បានធ្វើ​ការឱ្យ​ក្រុមហ៊ុន​សវនកម្ម​ធំៗ​ដូចជា Arthur Andersen​និង Pricewaterhouse Coopers ។​ខែសីហា​ឆ្នាំ​២០០៧ Daniel Zhang ធ្វើជា​នាយក​ហិរញ្ញវត្ថុ​របស់​Taobao Mal ។​ឆ្នាំ​២០០៨ លោក​ក្លាយជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នេះ ហើយ​បានប្រែក្លាយ​ក្រុមហ៊ុន​Taobao ឱ្យទៅជា​មុខ​ជំនួញ​យុទ្ធសាស្ត្រ​របស់​Alibaba ។​លោក​Jack Ma បាន​និយាយ​សរសើរ Daniel Zhang ថា​៖ ពុំមាន​អ្នកណា​ប្រសើរ​ជាង​ដើម្បី​ដឹកនាំ​សម្ព័ន្ធ​ក្រុមហ៊ុន​Alibaba​។​

Jack Ma​និង​Daniel Zhang ក្នុង​ព្រឹ​តិ្ដ​ការណ៍​មួយ​

​​ចុះ​លោក​Jack Ma នឹងធ្វើ​អ្វី​? លោក​Jack Ma ចែករំលែក​អារម្មណ៍​របស់ខ្លួន​ថា​៖ ដំបូង​ឡើយ​ខ្ញុំ​ចង់​ធ្វើ​អាជីវកម្ម​តូចតាច ពុំដែល​ចង់​អភិវឌ្ឍន៍​ដំ​ដុំ​បែបនេះ​ទេ​។​ព្រោះ​ចុងក្រោយ​ត្រូវ​រែក​បន្ទុក​ទទួលខុសត្រូវ​ក៏ដូចជា​ការ​ប្រឈម​នឹង​ឧបសគ្គ​រាប់មិនអស់​។​មួយថ្ងៃៗ​រវល់​ដូចជា​ប្រធានាធិបតី ប៉ុន្ដែ​គ្មាន​អំណាច​អ្វី​បន្តិច​ឡើយ​។​ខ្ញុំ​លែងមាន​ជីវិត​រស់នៅ​សម្រាប់​ខ្លួន​ខ្ញុំ​ទៀត ប្រសិនបើ​មាន​ជាតិ​ក្រោយ​ខ្ញុំ​មិន​ប្រកប​របរជំនួញ​ដូច្នេះ​ទៀត​ទេ ខ្ញុំ​ចង់​ក្លាយជា​ខ្លួន​ខ្ញុំ​ដែលមាន​ពេលវេលា​ទទួលផល​ពី​ជីវិត​របស់ខ្លួន​។ មហាសេដ្ឋី​ចិន​រូបនេះ​បាន​ថ្លែង​នៅ​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ប្រទេស​រុស្ស៊ី​កាលពី​ខែមិថុនា​ឆ្នាំ​២០១៦៕
​លី​សា​

spot_img
×