Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​ក្សត្រិយ៍ Arab Saudi ត្រូវ​លួច​គ្រឿងអលង្ការ​តម្លៃ​ជិត​១​លាន​ដុល្លារ​នៅ​បារាំង​

spot_img

តាម AFP ដែល​ដកស្រង់​ប្រភពព័ត៌មាន​មិន​បញ្ចេញ​ឈ្មោះ​ឱ្យដឹងថា ករណី​ចោរ​កម្មនេះ​កើតឡើង​នៅ​ល្ងាច​ថ្ងៃទី​៧ ខែកញ្ញា នៅ​សណ្ឋាគារ​ផ្កាយ​៥ Ritz នៅ​ក្រុងប៉ារីស​។​គ្រឿងអលង្ការ​ដែលមាន​តម្លៃ​៩៣០.០០០​ដុល្លារ​ដែល​ម្ចាស់​ពុំបាន​ដាក់​ក្នុង​ទូដែក​បាន​បាត់ស្រមោល ហើយ​នៅក្នុង​បន្ទប់​នេះ​ក៏​ពុំមាន​សញ្ញា​ឆ្មក់ ចូល​របស់​មនុស្ស​ចម្លែក​ដែរ​។​ម្ចាស់​គ្រឿងអលង្ការ​មានតម្លៃ​នេះ​គឺជា​កម្មសិទ្ធិ​របស់​ម្ចាស់​ក្សត្រិយ៍ Arab Saudi មួយអង្គ​។​

​រូប​សណ្ឋាគារ​ផ្កាយ ៥ Ritz នៅ​ក្រុងប៉ារីស​កន្លែង​ដែល​កើតមានឡើង​ករណី​ចោរកម្ម​

​កងកម្លាំង​ប្រឆាំង​ឧ​ដ្រិ​ក​ដ្ឋ​របស់​បារាំង​កំពុងបើក​ការស៊ើបអង្កេត​។​

​នេះ​គឺជា​ករណី​ចោរកម្ម​លើក​ទី​២​ហើយ​ដែល​កើត​នៅ​សណ្ឋាគារ​នេះ​។​កាលពី​ខែមករា មាន​ក្រុម​ប្រដាប់អាវុធ​មួយក្រុម​បាន សម្រុកចូល​ហាង​លក់​គ្រឿងអលង្ការ​ក្នុង​សណ្ឋាគារ​នេះ ហើយ​ប្លន់​យក​គ្រឿងអលង្ការ​ដែលមាន​តម្លៃ​៤​លាន​៦​សែន​ដុល្លារ​។​ប៉ុន្ដែ​ពេលនោះ​ប៉​លិ​ស​ក្របួច​បាន​ចោរប្លន់​៣​នាក់​។​

​គួររំលឹកថា សណ្ឋាគារ​នេះ​ស្ថិត​នៅជាប់​ក្រសួងយុត្តិធម៌​បារាំង ដែល​តែង​ត្រូវបាន​ការពារ​ដោយ​ទាហាន​ប្រដាប់អាវុធ​២៤​ម៉ោង​លើ​២៤​ម៉ោង​៕
​លី​សា​

spot_img
×