Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វិធីសាស្ត្រ​ងាយៗ ដើម្បី​ទាក់ចិត្ត​នារីៗ​

spot_img

​តើ​អ្នក​កំពុងតែ​បារម្ភ​ថា គ្មាន​មនុស្ស​ស្រី ចូលចិត្ត​អ្នក​មែនទែ​? រូបរាង​ខាងក្រៅ មិន​សំខាន់​ដូច​ការ​តុបតែង​ខ្លួន​នោះ​ទេ ហើយ​ការ​តុបតែង​ខ្លួន​នោះ​ទៀតសោត ក៏​មិនមែន​ជា​ការលំបាក សម្រាប់​សុភាពបុរស​ទាំងឡាយ​ដែរ​។ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ងាយៗ​ចំនួន ៤ ដែល​អ្នក​គួរតែ​អនុវត្ត បើ​ចង់​មាន​សង្សារ​ឆាប់ៗ​នោះ ៖

១. សម្លៀក​បំពាក់ គឺជា​រឿង​សំខាន់​

​វា​មិន​សំខាន់ ទៅ​លើ​ម៉ាក ឬ​តម្លៃ​នោះ​ទេ ឲ្យតែ​អ្នកចេះ​ស្លៀកពាក់ នោះ​អ្នកនឹង​មើលទៅ ស្រស់ស្អាត ហើយ​គួរឲ្យ​ចាប់អារម្មណ៍​ទៀតផង​។ សម្លៀក​បំពាក់​របស់​អ្នក គួរតែ​សម​នឹង​រូបរាង អ៊ុត​បាន​ត្រឹមត្រូវ ហើយ​ពណ៌​សម​គ្នា នឹង​ស្បែក​របស់​អ្នក​។​

២. ហាត់ប្រាណ​

​អ្នក​មិន​ចាំបាច់ មាន​រូបរាង​ខ្លាំងក្លា ឬ​សាច់ដុំ ៦ ផ្នត់​អី ឲ្យតែ​ល្មម ហើយ​សម​នឹង​រូបរាង គឺ​បាន​ហើយ​។ ការ​ហាត់ប្រាណ មិន​ត្រឹមតែ​ជួយ​សុខភាព​នោះទេ ប៉ុន្តែ​វា​ក៏​អាច​លើក​សម្រស់ និង​ធ្វើ​ឲ្យ​បុរស មើល​ទៅ​មាំមួន និង​អស្ចារ្យ​ដែរ ពី​ព្រោះ​មនុស្ស​ស្រី​ភាគច្រើន ចូលចិត្ត​បុរស​មាន​សាច់ដុំ​មាំមួន​។​

៣. ផ្តោតអារម្មណ៍​ទៅលើ​រាងកាយ​អ្នក​

– កាត់សក់​ឲ្យបាន​ត្រឹមត្រូវ​

– ប្រយ័ត្ន​រឿង​រោម​មុខ ពុក​មាត់ និង​រោម​ច្រមុះ​

– ក្រចក​ដៃ ត្រូវ​កាត់​តម្រឹម​ឲ្យ​ស្អាត មិន​គួរ​ទុក​វែង​ឡើយ​។​

៤. ក្លិន​ខ្លួន​ជា​រឿង​សំខាន់បំផុត​

​អ្នក​មិន​ចាំបាច់​ងូតទឹក​ក្រអូប ឬ​បាញ់​ទឹកអប់ ពេញ​ខ្លួន​នោះទេ ត្រឹមតែ​ការសម្អាត​កាយ ជាមួយនឹង​សាប៊ូ​ធម្មតា ហើយ​ថែម​ទឹកអប់​បន្តិច គឺជា​ការ​ស្រេច​។ យ៉ាងណាមិញ ក្លិន​មាត់ គឺជា​រឿង ដែល​មិន​អាច​មើលរំលង​ឡើយ​ ៕

​ប្រភព​៖ flashsante

​សុភ័ក្ត្រ​

spot_img
×