Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​ស្តាំនិយម​ជប៉ុន​ម្នាក់​បង្ក​រលក​កំហឹង​ដ៏​ខ្លាំងក្លា បន្ទាប់​លើកជើង​ធាក់​លើ​រូបសំណាក​ស្រី្ត «​រងគ្រោះ​ផ្លូវភេទ​» ពី​កងទ័ព​ជប៉ុន​ក្នុង​សង្គ្រាម​ឈ្លានពាន​នៅ​តៃវ៉ាន់ (​វីដេអូ​)

spot_img

​កាមេរ៉ា​សន្តិសុខ​មួយ បានបង្ហាញ​បុរស​ម្នាក់​ដែល​ត្រូវបាន​ចាត់ទុកថា​ជន​ស្តាំនិយម បាន​បញ្ចេញ​កាយវិការ​ធាក់​ទៅលើ​រូបសំណាក​រម្លឹក​ការឈឺចាប់​មួយ ដែល​តំណាង​ឲ្យ «​ស្ត្រី​សម្រាប់​បម្រើ​ឲ្យ​ការសប្បាយ (​ក្នុង​សង្គ្រាម​ឈ្លានពាន​ជប៉ុន​)» នៅក្នុង​តៃវ៉ាន់ បាន​បង្ក​ឲ្យ​ពលរដ្ឋ​ក្នុង​តំបន់​ផ្ទុះ​កំហឹង និង​បញ្ឆេះ​ឲ្យ​មានការ​ប្រឆាំង​តវ៉ា កាលពី​ថ្ងៃ​ច័ន្ទ ។​

​វីដេអូ​ឃ្លី​ប​ត្រូវបាន​បញ្ចេញ​ដោយ​ក្រុមប្រឹក្សា​ក្រុង​តៃវ៉ាន់ Hieh Lung-Chieh បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ឈ្មោះ Sumiko Fujimura ដែលជា​សមាជិក​ម្នាក់រ​បស់​ក្រុម​ស្តាំនិយម​ជប៉ុន បាន​លើកជើង​ធាក់​ទៅលើ​រូបសំណាក​ស្ត្រី​ធ្វើ​ពី​សំរិទ្ធ ស្ថិតនៅ​ខាងក្រៅ​ការិយាល័យ​ប្រឆាំង​តៃវ៉ាន់ Kuomintang នៅក្នុង Tainan កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។​

​រូបសំណាក​នោះ ដែល​បង្ហាញ​នារី​ម្នាក់​ឈរលើ​កដៃ​ឡើងលើ ដើម្បី «​បង្ហាញ​ពី​ភាពមិន​ចុះចាញ់​ទាំងអស់​សង្ឃឹម ចំពោះ​ការបង្ក្រាប​» ត្រូវបាន​កសាងឡើង​កាលពី​ខែ​មុន ដើម្បី​បង្ហាញ​ជា​និ​មិ្ម​ត​សញ្ញា​មួយ​ដែល​ស្ត្រី​បាន​បង្ខំចិត្ត​ធ្វើការ​នៅក្នុង​ផ្ទះបន​អំឡុងពេល​សង្គ្រាម សម្រាប់​កងទ័ព​ជប៉ុន ។​

​សកម្មជន​ជាច្រើន​បាន​ស្រែក​ទាមទារ​ឲ្យ​ជន​រូបនេះ ចេញមុខ​សុំទោស ចំពោះ​ទង្វើ​មិន​សមរម្យ​នេះ​របស់គេ និង​សំណង​ជំងឺ​ចិត្ត​សម្រាប់​ជនរងគ្រោះ​ទាំងអស់ ។​

​លោកស្រី Huang Shu-Chen អ្នករៀបចំ​ការជួបជុំ​នេះ ត្រូវបាន​ដកស្រង់​សម្តី​ដោយនិយាយ​តាមរយៈ​កាសែត Taipei Times ថា​៖ «​ក្នុងនាម​ជា​ស្ត្រី និង​ជា​សមាជិក​ប្រជាធិបតេយ្យ ហេតុអ្វី​បានជា​ពួកយើង​មិនមាន​សិទ្ធិ បង្កើត​រូបសំណាក​សម្រាប់​ស្ត្រីៗ​ដែល​បម្រើ​ឲ្យ​ការសប្បាយ​ក្នុងសម័យ​សង្គ្រាម​នោះ​អីចឹង​?» ។​

​ក្រុមអ្នកតវ៉ា​ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​តៃវ៉ាន់ រារាំង Fujimura មិន​ឲ្យ​ចាក​ចេញពី​កោះ​នេះ រហូតទល់​តែ​រូបគេ​ចេញមុខ​សុំទោស​ជា​សាធារណៈ ហើយ​ទាមទារ​ឲ្យ​គាត់​ធ្វើបែបនេះ ដោយ​លុតជង្គង់​នៅ​ពីមុខ​រូបសំណាក​ស្ត្រី​ដែល​គាត់​បាន​ទាត់​ធាក់​នេះ​ទៀតផង ៕ ឧ​ត្ត​ម (nextshark)​

spot_img
×