Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​គិត​ថា​ជីវិត​អ្នក​លំបាក ហើយ​អស់សង្ឃឹម ចូរ​ក្រឡេកមើល​ជីវិត​របស់​បុរស​ម្នាក់​នេះ​ (វីដេអូ)

spot_img

ជាទូទៅ មនុស្ស​ពិការ ឬ​អ្នក​ដែល​មាន​កាយសម្បទា​មិន​រឹងមាំ​ដូច​គេ​ដូច​ឯង តែងតែ​ទទួល​បាន​ការ​​រើសអើង​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន ហើយ​ការរើសអើង​ទាំងនោះ​គឺ​ជា​បន្ទុក​យ៉ាង​ធ្ងន់ ដែល​ធ្វើឲ្យ​ពួកគេ​​អស់សង្ឃឹម​ក្នុង​ជីវិត​។

​ទោះយ៉ាងណា មាន​មនុស្ស​មួយចំនួន​បាន​បង្ហាញឲ្យឃើញច្បា​ស់ថា ទោះបី​រាងកាយ​ពួកគេ​ពិការ​មែន​ ​ប៉ុន្តែ​ចិត្ត​របស់​ពួកគេ​មិន​ពិការ​នោះទេ​។ ករណី​នេះ​បាន​កើតឡើង​ចំពោះ​បុរស​ពិការ​ម្នាក់ ដែល​ការតស៊ូ​របស់​គាត់​បាន​ជំរុញ​ទឹកចិត្ត និង​ទទួលបាន​ការសរសើរ​យ៉ាងច្រើន​ពី​អ្នកប្រើប្រាស់​​បណ្តាញ​អ៊ឺ​ធឺ​ណេ​ត​។​

​បើ​តាម​វីដេអូ​ដែល​ធ្វើការ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក និង​ទទួល​បាន​ការ​ចូល​បញ្ជេញមតិ និង​ចែករំលែក​រាប់ពាន់ បាន​បង្ហាញ​ពី​ការតស៊ូ​របស់​បុរស​ពិការ​ជើង​ស្តាំ​ម្នាក់​។ ទោះបី​គាត់​ពិការ​មែន​ ​ប៉ុន្តែ​គាត់​នៅតែ​អាច​ធ្វើការ​ចិញ្ជឹមជីវិត​បាន​ដូច​អ្នក​ដែល​មាន​រាងកាយ​មាំមួន​។​

​បុរស​រូប​នោះ អាច​លី​ស៊ីម៉ង​បាន​ដូច​អ្នក​មាន​កាយសម្បទា​ធម្មតា​បាន ទោះបី​គាត់​ត្រូវ​ប្រើ​ឈើច្រត់​ក៏​​ដោយ​។

CEN សង្ឃឹមថា ការតស៊ូ​របស់​បុរស​ពិការ​ជើង​ម្នាក់​នេះ​អាច​ជួយ​ជំរុញ​ទឹកចិត្ត​ដល់​អ្នក​ដែល​មាន​ជីវិត​​លំបាក និង​ចង់​បោះបង់ឲ្យ​ត្រឡប់​មក​ធ្វើ​ការតស៊ូ​ជាថ្មី ព្រោះ​មាន​តែ​ការតស៊ូ​ប៉ុណ្ណោះ​ទើប​ជីវិត​យើង​​អាច​ជោគជ័យ​៕

​ប្រភព​៖ Trendszilla​

សុភ័ក្ត្រ

spot_img
×