Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើត​គណៈកម្មការ​កោសល្យវិច័យ ដោះស្រាយ​ការតវ៉ា​របស់​បេក្ខជន​ប្រឡង​បាក់​ឌុប​

spot_img

​ភ្នំពេញ ​៖ បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​គណៈកម្មកា​រ​កោសល្យវិច័យ ដើម្បី​ពិនិត្យ​ដោះស្រាយ​ចំពោះ​ការ​មិន​ពេញចិត្ត​នឹង​លទ្ធផល នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ ជូន​បេក្ខជន មាតាបិតា អាណាព្យាបាល ឬ​អ្នកពាក់ព័ន្ធ ប្រកប​ដោយ​វិជ្ជាជីវៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដូច​ធ្លាប់​អនុវត្ត​តាម​នីតិវិធី​នា​ឆ្នាំកន្លងមក​។​

​គណៈកម្មការ​កោសល្យវិច័យ នឹង​ចាប់​ដំណើរការ​ការងារ ពី​ថ្ងៃ​ជូនដំណឹង​នេះ ក្នុង​រយៈពេល ១​សប្តាហ៍​។​

សូមបញ្ជាក់​ថា បេក្ខជន​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប ប្រមាណ​ជាង​៤០០​នាក់ បាន​លិខិតតវ៉ា​ដោយ​បាន​ស្នើសុំ​ដល់​ក្រសួង​អប់រំ សើរើ​សំណេរ​វិញ្ញាសា​គណិតវិទ្យា ដើម្បី​ផ្ទៀងផ្ទាត់​ឡើងវិញ ដោយសារ​បេក្ខជន​ទាំងនោះ បាន​ទទួល​ពិន្ទុ​វិញ្ញាសា​គណិតវិទ្យា​ទាប​។​

​តំណាង​បេក្ខជន បាន​និយាយថា សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា ប្រឡង​ធ្លាក់​មុខវិជ្ជា​គណិតវិទ្យា​ប្រតិកម្ម បាន​នាំគ្នា​មក​តវ៉ា ជាមួយ​គណៈកម្មការ​ប្រឡង​បាក់​ឌុប ។ មាតាបិតា​រួមទាំង​បេក្ខជន​ប្រឡង​ផង ដែល​ខ្លួន​ជា​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា ហើយ​ពេល​ប្រឡង​ពួកគេ​អះអាងថា ធ្វើ​បាន​ល្អ​ទៀត តែ​លទ្ធផល​ចេញ​មក​បែរជា​ធ្លាក់​ទៅវិញ ។ សង្ឃឹមថា ក្រសួង​អប់រំ​នឹង​បំភ្លឺ​ករណីនេះ ដើម្បី​ឲ្យ​មាតាបិតា និង បេក្ខជន​ប្រឡង​បាន​អស់ចិត្ត ៕​ ​ដោយ​ ៖ ​កូឡាប​

spot_img
×