Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​! ក្មេងប្រុស​២​នាក់​ជិះ​ម៉ូតូ​ឆ្លងកាត់ ចំពេល​ស្ពាន​បាក់ស្រុត បណ្តាល​ឲ្យ​ស្លាប់​ទាំងអស់គ្នា​យ៉ាង​អាណោច​អាធ​ម​

spot_img

​យោងតាម Sinar Harian ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល ១០ យប់ នៅពេលដែល​ក្មេងប្រុស​ឈ្មោះ Muhammad Haikal Hakimi Mohd Noor អាយុ ១៧ ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ Mohmad Haziq Ishak អាយុ ១៧ ឆ្នាំ​ដូចគ្នា កំពុង​ជិះ​ម៉ូតូ ទៅកាន់​ទីកន្លែង​មិត្តភក្តិ​របស់​ពួកគេ នៅ Taman Seri Serdang ប្រទេស​ម៉ាឡេស៊ី ។ ពួកគេ​ពុំ​ដឹងថា ស្ពាន​នៅ​ទីនោះ​អាច​បាក់ស្រុត រហូត​ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​ធ្លាក់​ចូលក្នុង​គំនរ​បាក់បែក នៅក្នុង​ទន្លេ Serdang នោះទេ ។​

​ក្មេងប្រុស​ជំទង់​ទាំងពីរ ត្រូវបាន​គ្របដណ្តប់​ក្នុង​គំនរ​បាក់បែក​ នៅពេលដែល​ក្រុម​សង្គ្រោះបាន​រកឃើញ​ពួកគេ ។ ក្រុម​សង្គ្រោះ​និយាយថា ពួកគេ​ត្រូវបាន​ផ្តល់ព័ត៌មាន​អំពី​ហេតុការណ៍​នេះ នៅវេលា​ម៉ោង ១០ និង ២៧ នាទី យប់ ហើយ​បាន​ប្រញាប់ប្រញាល់​ដាក់ពង្រាយ​ក្រុម​ពន្លត់អគ្គីភ័យ​ចំនួន ១១ នាក់ ទៅកាន់​កន្លែងកើតហេតុ ដើម្បី​សង្គ្រោះ​ក្មេងរងគ្រោះ​ទាំងពីរ ។​

​ប្រតិបត្តិ​ការសង្គ្រោះ​ត្រូវ​ចំណាយពេល​ប្រហែល ២ ម៉ោង ខណៈ​ក្រុម​ពន្លត់អគ្គីភ័យ​ត្រូវ​ប្រើ​ចប ដើម្បី​ជីក​កកាយ​បំណែក​ថ្ម​បាក់បែក ដើម្បី​ចូលទៅ​ដល់​ពួកគេ ដែល​ត្រូវបាន​កប់​នៅ​ខាងក្រោម ។ ទីបំផុត នៅវេលា​ម៉ោង ១២ និង ១៥ នាទី (AM) ពួកគេ​បាន​រកឃើញ​ក្មេងប្រុស​ទី​១ ប៉ុន្តែ គាត់​បាន​ស្លាប់​បាត់ទៅហើយ ។ សាកសព​ក្មេងប្រុស​ទី​២ ត្រូវបាន​រកឃើញ ៥ នាទី​ក្រោយមក ហើយ​អ្នក​ទាំងពីរ​ត្រូវបាន​ប្រកាស​ស្លាប់​នៅ​កន្លែងកើតហេតុ ៕ ឧ​ត្ត​ម (worldofbuzz)​

spot_img
×