Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​និយាយថា ខ្លួន​ពិតជា​សំណាង​ណាស់ ដែលមាន​មិត្តស្រី​ដ៏​ស្រស់ស្អាត ហើយ​ពុំ​រើសអើង​ជិះ​ម៉ូតូ វាយ​ប្ញ​ក​ដូច​អ្នកដទៃ​ទេ​!!

spot_img

​ថ្មីៗ​នេះ យើង​ប្រហែលជា​បានដឹង​រឿងរ៉ាវ​អំពី​នារី​ម៉ាឡេស៊ី​ម្នាក់ ដែល​បដិសេធ​មិន​ព្រម​ចូល​ជិះ​រថយន្ត​របស់​មិត្ត​របស់​នាង ដែលជា​រថយន្ត Proton Wira និង​បាន​ទូរស័ព្ទ​ហៅ Grab ជិះ​ទៅផ្ទះ​ជំនួស ។ បើតាម​ការ​ឲ្យ​ដឹង នាង​ក៏បាន​និយាយ​ទៅកាន់​បុរស​នោះ​ថា ឈប់​មក​យក​នាង​ទៀត​នៅពេល​ក្រោយ ប្រសិនបើ​គាត់​នៅតែ​បើកឡាន Wira ។​

​ចំណែក​បុរស​ម៉ាឡេស៊ី​ម្នាក់នេះ​វិញ បាន​ចូលទៅ​កាន់​ហ្វេ​ស​ប៊ុ​ក ដើម្បី​ចែករំលែក​រឿងរ៉ាវ​ដ៏​កក់ក្តៅ​បេះដូងបំផុត ជាមួយ​មិត្តស្រី​ដ៏​ស្រស់ស្អាត​ម្នាក់​របស់គាត់ ដែល​គ្មាន​បញ្ហា​ក្នុងការ​ជិះ​ម៉ូតូ​នោះឡើយ ។​

​បុរស​នោះ​ដែល​ត្រូវបាន​ស្គាល់​មាន​ឈ្មោះថា Edwin Kong បាន​ឌុប​មិត្តស្រី​របស់គាត់​ទៅផ្ទះ​ពី​ក​កន្លែងធ្វើការ ដែលមាន​ចម្ងាយ ៤៣ គីឡូម៉ែត្រ តាមរយៈ​ម៉ូតូ​របស់គាត់ ។ ទោះ​ផ្លូវ​ធ្វើដំណើរ​ឆ្ងាយ​ក៏ដោយ តែ​គាត់​ធ្វើ​រឿងនេះ​យ៉ាង​រីករាយ ។​

​មិ​ត​ស្ត្រី​របស់គាត់ សូម្បី​រំលឹក​គាត់​ឲ្យ​នាំយក​ខោអាវ​ឈុត​ខ្លី​បន្ថែម នៅពេល​គាត់​មក​យក​នាង ។ នាង​បាន​ស្នើសុំ​ពួកវា ព្រោះ​នាង​កំពុងស្ថិត​ក្នុង​ឯកសណ្ឋាន​ការងារ ហើយ​នាង​ចង់​ផ្លាស់ប្តូរ​ជាមួយ​ពួកវា ដើម្បី​ស្រួល​ក្នុងការ​ជិះ​ម៉ូតូ ។​

​មុនពេល​ជួបគ្នា​នៅ​កន្លែងធ្វើការ​របស់​នាង គូស្នេហ៍​ទាំងពីរ​បាន​ផ្ញើ​សារ​ឲ្យ​គ្នា​ទៅវិញទៅមក តាមរយៈ WeChat ជាមួយ​ការសន្ទនា​យ៉ាង​ដូច្នេះ​ថា​៖

Edwin: «​បង​នឹង​ជិះ​ម៉ូតូ​ទៅយក​អូន​ឥឡូវ​ហើយ​ណា៎​» ។​

​មិត្តស្រី​: «​កុំ​ភ្លេច​ឈុត​ខោអាវ​ខ្លី​របស់ខ្ញុំ ឬ បើ​មិន​អីចឹង​ទេ ខ្ញុំ​នឹង​លេច​អីៗ​….​ដាក់​គេ​នៅតាម​ផ្លូវ​ហើយ​» ។​

Edwin: «​បង​នឹង​យក ៣ ឲ្យ​អូន​ជ្រើសរើស​» ។​

​មិត្តស្រី​: «​គ្រាន់តែ​យក​អាណា​មួយ​បាន​ហើយ ព្រោះ​យើង​នឹងធ្វើ​ដំណើរ​សំដៅទៅ​ផ្ទះ​តាស​» ។​

Edwin: «​បង​យល់​ហើយ បង​ភ្លេច​យក​អាវ Jacket បាត់​ហើយ នៅពេល​បង​មកដល់​ជិត​ស្ថានីយ​ចាក់​សាំង​នៅ Serdang… អាកាសធាតុ​ត្រជាក់​ណាស់ អូន​អើយ​!!» ។​

​ទោះយ៉ាងណា បន្ទាប់ពី​យក​មិត្តស្រី​របស់គាត់​ពី​កន្លែងធ្វើការ​របស់​នាង គូស្នេហ៍​ដ៏​សម​គ្នា​នេះ ក៏បាន​ឈប់សម្រាក និង​សូម្បី​មាន​ពេល​សម្រាប់​ថតរូប selfie ជាមួយគ្នា​យ៉ាង​ស្រស់ស្អាត​ទៀតផង ខណៈ​ជិះ​ម៉ូតូ​នៅលើ​ដងផ្លូវ ៕ ចន្ទី (thecoverage.my)

spot_img
×