Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ី​រី​៖ ការវាយប្រហារ​តាម​ដែនអាកាស​របស់​រុស្សី បានសម្លាប់​ជន​ស៊ីវិល​ជាង ៥០​នាក់​

spot_img

ជន​ស៊ីវិល​យ៉ាងហោច​ណាស់​ចំនួន ៥៣​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត នៅក្នុង​ការវាយប្រហារ​តាម​ដែនអាកាស​របស់​ប្រទេស​រុស្សី នៅក្នុង​ភូមិ​មួយ ស្ថិត​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រុម​អ្នកសង្កេតការ និង​ត្រូវបាន​ចុះ​ផ្សាយ​ដោយ BBC នៅ​ថ្ងៃ​ច័ន្ទ ទី​២៧ នេះ​។​

​ក្រុម​សង្កេត​ការ​សិទ្ធិមនុស្ស​ប្រទេស​ស៊ី​រី ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស បានឲ្យដឹងថា ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងអស់ ក្នុងចំណោម​ជនរងគ្រោះ​ទាំងអស់​ដែល​បាន​ស្លាប់​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ មាន ២១​នាក់​ជា​កុមារ​។​

​ភូមិ Al-Shafah ស្ថិតក្នុង​ខេត្ត Deir al-Zour ដែល​គឺជា​ខេត្ត​ចុងក្រោយបង្អស់ ដែល​កំពុង​ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម IS​។​

​ក្រុម​សង្កេត​ការ​ដដែល​បញ្ជាក់​ថា មនុស្ស ៣៤​នាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហា​រលើ​អាគារ​រស់នៅ​របស់​ប្រជាជន​។ ប្រធាន​ក្រុម​សង្កេត​ការ​បាន​ថ្លែង​ប្រាប់​ភ្នាក់ងារ​សារព៌តមាន AFP ថា តួលេខ​អ្នកស្លាប់​ប្រហែល​ជា​ខ្ពស់ជាង​នេះ​។​

​កាលពី​មុន​នេះ ប្រទេស​រុស្សី​បានបញ្ជាក់​ថា យន្តហោះទំលាក់គ្រាប់បែករយៈចំងាយឆ្ងាយចំនួន ៦គ្រឿង បានធ្វើការវាយប្រហារ​តាមដែនអាកាសលើតំបន់ខាងលើ ប៉ុន្តែ​ពួកគេ​បាន​និយាយថា ការវាយប្រហារ​បាន​ចំ​លើ​ក្រុម​សកម្ម​ប្រយុទ្ធ និង​កន្លែង​របស់​ពួក​ក្រុម​ទាំងនោះ​។​

​កិច្ចពិភាក្សា​ស្តី​ពី​សន្តិភាព​នៅក្នុង​ប្រទេស​ស៊ី​រី ដែល​មាន​ការគាំទ្រ​ដោយ​អង្គការសហប្រជាជាតិ នឹង​ត្រូវ​បន្ត​នៅ​ទីក្រុង​សឺ​ណែវ (Geneva) នៅ​សប្តាហ៍​ក្រោយ បើទោះបីជា​ការចរចារ​ជា​ច្រើន​សារ​កាលពី​លើក​មុន​បរាជ័យ​ក៍ដោយ​៕ សុភ័ក្ត្រ​ 

spot_img
×