Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់ខ្លួន​ជនជាតិ​ចិន​៤​នាក់ ពាក់ព័ន្ធ​បទល្មើស​បង្ខាំង​មនុស្ស​ខុសច្បាប់​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​៤​នាក់ ពាក់ព័ន្ធ​ករណី​បទ​ល្មើស​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​ធ្វើ​ទារុណកម្ម​។​

មន្ត្រី​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥ និង​២០​នាទី ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានទទួល​ព័ត៌មាន​ថា នៅ​ជាន់​ទី​៤​សណ្ឋាគារ និង​កាស៊ីណូ​ខ្សាច់មាស ក្នុង​បន្ទប់​លេខ ៤០៩ ស្ថិតនៅ​ក្រុម​ទី​១៥ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​ករណី ចាប់​ឃុំ​ឃាំង​បង្ខាំង​មនុស្ស​ខុសច្បាប់ ធ្វើ​ទារុណកម្ម​។ សមត្ថកិច្ច​បន្តថា បន្ទាប់ពី​ទទួល​បាន​​ដំណឹង​នេះ និង​ដោយ​បាន​ទទួលបញ្ជារ​ពី លោក ជួន ណា​រិន្ទ ស្នងការ នគរបាល​ខេត្ត​ព្រះសីហនុ កម្លាំង​ផែន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង និង​កម្លាំង​ប៉ុស្តិ៍​សង្កាត់​៤ បាន​ប្រតិបត្តិការ​បង្ក្រាប​ចុះបង្ក្រាប​។​

មន្ត្រី​នគរបាល​ដដែល​បន្តថា ក្នុង​ប្រតិបត្តិការ​ខាងលើនេះ កម្លាំង​សមត្ថកិច្ច​បាន​រំដោះ​ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ចំនួន​០២​នាក់ (​ស្រី​ម្នាក់ ប្រុស​ម្នាក់​) និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​០៤​នាក់​។​

សមត្ថកិច្ច​ឲ្យដឹងថា ជនរងគ្រោះ​ទាំង​០២​នាក់​រួមមាន​៖ ឈ្មោះ CHEN TI ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខៈ ED៦៦៨០៨៤២ ស្នាក់​នៅ​សណ្ឋាគារ​ដើមត្នោត ក្រុម​១៥ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ រងរបួស​បែក​មាត់ និង​ស្នាម​ដាច់​រលាត់​ខ្នង​(​រងរបួស​មធ្យម​) និង​ឈ្មោះ DAI YANYING ភេទ​ស្រី អាយុ ៤៤​ឆ្នាំ ជនជាតិ​ចិន លេខិតឆ្លងដែន​លេខៈ ED៦៦៨៩៣៨២ ស្នាក់​នៅ​សណ្ឋាគារ​ដើមត្នោត ក្រុម​១៥ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។

ចំណែក​ជនសង្ស័យ​ទាំង​០៤​នាក់ រួមមាន​៖ ឈ្មោះ WU TAOTAO ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខៈ E៤៧១១០៧៨៣ ស្នាក់នៅ នៅ​ជាន់​ទី​៤ នៃ​កាស៊ីណូ​ខ្សាច់មាស បន្ទប់លេខៈ ៤០៩ ស្ថិតនៅ​ក្រុម​ទី​១៥ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ឈ្មោះ WU XIONGBO ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន​លេខៈ E១៨៤៨៥៥៨៨ ស្នាក់នៅ នៅ​ជាន់​ទី​៤ នៃ​កាស៊ីណូ​ខ្សាច់មាស បន្ទប់លេខៈ​៤០៩ ស្ថិតនៅ​ក្រុម​ទី​១៥ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ឈ្មោះ WU XUXIANG ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន​លេខៈ E៨៩៦៨៤៣២៧ ស្នាក់នៅ នៅ​ជាន់​ទី​៤ នៃ​កាស៊ីណូ​ខ្សាច់មាស បន្ទប់លេខៈ ៤០៩ ស្ថិតនៅ​ក្រុម​ទី​១៥ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ និង ឈ្មោះ REN JIHU ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ លិខិតឆ្លងដែន​លេខៈ E៤៥៣៧០៣៤៨ ស្នាក់​នៅ​ជាន់​ទី​៤ នៃ​កាស៊ីណូ​ខ្សាច់មាស បន្ទប់លេខៈ​៤០៩ ស្ថិតនៅ​ក្រុម​ទី​១៥ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច​ឲ្យដឹង​ទៀតថា វត្ថុតាង​ចាប់​យក​បាន​មានដូចជា​៖ ពិល​ឆក់​ចំនួន ០២​គ្រឿង​, រថយន្ត ០១​គ្រឿង ម៉ាក LEXUS RX៣០០ ពណ៌​ស ស្លាក​លេខៈ ភ្នំពេញ 2AL-5010​។

​សមត្ថកិច្ច​នគរបាល​ឲ្យដឹងថា ករណី​ខាងលើ​នេះ បាន​កើតឡើង​ដោយសារ ជនរងគ្រោះ​បាន​ធានា លុយ​ចំនួន ១០០,០០០​យាន់ ( ដប់​ម៉ឺន​យាន់ ) ពី​ក្រុម​ជនសង្ស័យ ដើម្បី​ឲ្យ​មិត្តភ័ក្ត្រ​យក​ទៅ​លេង​ល្បែង​នៅ​កាស៊ីណូ ឆាង​យូ ពេល​លេង​ចាញ់​មិត្តភ័ក្ត្រិ របស់​ជន​រងគ្រោះ​គ្មាន​លុយ​សង​ក្រុម​ជនសង្ស័យ ក៏​បាន​ចាប់​ជនរងគ្រោះ​ឃុំឃាំង​ក្នុង​បន្ទប់ ហើយ​ធ្វើ​ទារុណកម្ម វាយ​ធ្វើបាប ប្រើ​ពិល​ឆក់ បង្ខំ​ឲ្យ​ជនរងគ្រោះស​សេរលិខិត​ជំពាក់​ប្រាក់​។

​សមត្ថកិច្ច​នគរបាល​ឲ្យដឹងថា បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើនេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កំពុង​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​៕ ដោយ​៖ ដែន សីមា​

spot_img
×