Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋបាល​ក្រុង​ព្រះសីហនុ ឃាត់​មធ្យោបាយ​ធ្វើដំណើរ​ចំនួន​២៤​គ្រឿង យកទៅ​រក្សាទុក​១០​ថ្ងៃ ជា​ការពិន័យ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ រដ្ឋបាល​ក្រុង​ព្រះសីហនុ បាន​ឃាត់​យានយន្ត​សរុប ២៤​គ្រឿង ក្នុង​នោះ​រថយន្ដ​ចំនួន​១៨​គឿង ម៉ូតូ​៣​គ្រឿង ម៉ូតូ​កង់​បី ៣​គ្រឿង ដោយ​បាន​ចាប់​ឃាត់​ចន្លោះ​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ ដែល​ចត​គ្មាន​សណ្តាប់ធ្នាប់​លើ​ចិញ្ចើម​ថ្នល់​បង្ក​ឲ្យ​កកស្ទះ នៅ​ពីមុខ​ផ្សារ​លើ​ក្រុងព្រះសីហនុ​។​

​មន្ត្រី​រដ្ឋបាល​ក្រុង​ព្រះសីហនុ បានឲ្យដឹងថា ការឃាត់ទុក​យានជំនិះ​ខាងលើនេះ ដោយសារតែ​ត្រូវ​ម្ចាស់​ចត​ចោល​គ្មាន​សណ្តាប់ធ្នាប់ នៅ​តាម​ផ្លូវថ្នល់​សាធារណៈ នៅ​ពីមុខ​ផ្សារលើ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​មន្ត្រីរដ្ឋបាល​បញ្ជាក់ថា យានជំនិះ​ទាំងនោះ ត្រូវ​រក្សា​ទុក​រយៈពេល ១០​ថ្ងៃ ហើយ​បន្ទាប់​ពី​ឃាត់​ទុក​រយៈពេល ១០​ថ្ងៃ រដ្ឋបាល​ក្រុង​ព្រះសីហនុ នឹង​តម្រូវឲ្យ​ម្ចាស់​យានយន្ត​ទាំងនោះ ឲ្យ​ចុះ​ធ្វើ​សណ្តាប់ធ្នាប់​រយៈពេល​មួយ​ថ្ងៃ​រួមគ្នា​។​

​មន្ត្រី​រដ្ឋបាល​ក្រុង​ព្រះសីហនុ ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា មុន​នឹង​ចុះ​ធ្វើ​សណ្តាប់ធ្នាប់​យានជំនិះ​គ្រប់​ប្រភេទ នៅ​ពីមុខ​ផ្សារ​លើ​នេះ រដ្ឋបាល​ក្រុង បាន​ផ្សព្វផ្សាយ​សេចក្តី​ច​ជូនដំណឹង​ជាច្រើន​លើក​មក​ហើយ ប៉ុន្តែ​ម្ចាស់​យានយន្ត​មួយចំនួន នៅតែ​មិន​ព្រមស្តាប់​តាម​ការណែនាំ​ទេ ដោយ​បាន​សម្តេច​ត​យានជំនិះ របស់​ខ្លួន​ចោល​អនាធិបតេយ្យ បណ្តាល​ឲ្យ​កកស្ទះ​ចរាច​រណ៍ ខូច​សណ្តាប់ធ្នាប់​សាធារណៈ និង​សោភ័ណភាព​ទីក្រុង​ទេសចរណ៍​ជាដើម​..​។​

​ជាថ្មី​ម្ដងទៀត រដ្ឋបាល​ក្រុង​ព្រះសីហនុ បាន​រំលឹក​ដល់​ប្រជាពលរដ្ឋ ឬ​ម្ចាស់​យានជំនិះ​គ្រប់​ប្រភេទ​ទាំងអស់ ត្រូវ​រួមគ្នា កុំ​នាំយក មធ្យោបាយ​ធ្វើដំណើរ របស់ខ្លួន មក​ចត​លើ​ផ្លូវ​សាធារណៈ នៅមុខ​ផ្សារ នាំ​ឲ្យ​កកស្ទះ​ចរាច​រណ៍ ជា​បន្ត​ទៀត​នៅ​ថ្ងៃ​ខាង​មុខ​។​

​ផ្តើម​ពី​បញ្ហា​ខាងលើ​នេះ មន្ត្រី​រដ្ឋបាល​ក្រុង​ព្រះសីហនុ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ផ្លាស់ប្តូរ​ឥរិយាបទ​មិនល្អ ឬ​មាយា​ថ អាក្រក់​រៀងៗ​ខ្លួន ដើម្បី​រក្សា​សេចក្តីថ្លៃថ្នូរ​បុគ្គល​ខ្លួុន​ឯង​ផង និង​រួម​គ្នា​រក្សា​សណ្តាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ​ឲ្យមាន​របៀប​រៀបរយ​ផង​៕ ដោយ​៖ ដែន សីមា​

   

spot_img
×