Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​ប្រកាស​សុពលភាព តំណាងរាស្ត្រ​ថ្មី ចំនួន​៤៤​រូប ពី​គណបក្ស​ចំនួន​៣ ,​លោក​យូរ ហុកគ្រី ធ្វើ​ជា​អនុប្រធាន​ទី​១ រដ្ឋសភា លោក​នុត សុខុម អនុប្រធាន​គ​.​ជ​.​ប​

spot_img

​ភ្នំពេញ​៖ រដ្ឋសភាជាតិ ដែល​បាន​បើក​សម័យប្រជុំ​ពេញអង្គ ក្រោម​អធិបតីភាព​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ជាមួយនឹង​វត្តមាន​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ប្រកាស​ទទួលស្គាល់​និង​ផ្តល់​សុពលភាព​តំណាងរាស្ត្រ​ថ្មី ចំនួន​៤៤​រូប ហើយ​តំណែង​អនុប្រធាន​ទី​១ រដ្ឋសភា ដែល​ធ្លាប់​កាន់កាប់​ដោយ​របស់លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ បាន​ធ្លាក់​ទៅលើ​លោក​យូរ ហុកគ្រី កូតា​គណបក្ស​ហ៊ុនស៊ិនប៉ិច និង​តំណែង​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ( គ​.​ជ​.​ប​.) បាន​ទៅ​លោក នុត សុខុម កូតា​គណបក្ស​ហ៊ុនស៊ិនប៉ិច​។​

​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​២៧ វិច្ឆិកា ឆ្នាំ​២០១៧ នេះ រដ្ឋសភា​បាន​បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​ផ្តល់​សុពលភាព​ដល់​សមាជិក​ថ្មី ក្រោម​អធិបតីភាព​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ជាមួយនឹង​វត្តមាន​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ក្រោយពី​ទទួលបាន​អាសនៈ​នៅក្នុង​សភា​។​
​តាម​ការរៀបចំ​របស់​គណៈ កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ធ្វើ​ការបែងចែក​អាសនៈ​រដ្ឋសភា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​កៅអី យក​ទៅឲ្យ​គណបក្សនយោបាយ​ចំនួន​៥ ដែល​មាន​សំឡេង​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៥ នា​ខែ​កក្កដា ឆ្នាំ​២០១៣ ដោយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ចំនួន ៤១​អាសនៈ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ចំនួន​៦ អាសនៈ គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​៥​អាសនៈ គណបក្ស​សញ្ជាតិ​កម្ពុជា បាន​២​អាសនៈ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ទទួលបាន​១​អាសនៈ​។​

​ក្នុង​សម័យប្រជុំ​ពេញអង្គ រដ្ឋសភា​ប្រកាស​ទទួលស្គាល់​និង​ផ្តល់​សុពលភាព​រួចរាល់​ហើយ​តំណាងរាស្ត្រ​ថ្មី ៤៤​រូប រួម​ទាំង​សម្តេច​ក្រុមព្រះ នរោត្តម រណ​ឫទ្ធី ដែល​យាង​និង​អញ្ជើញ​មកពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ត្រូវបាន នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា​នា​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។​

​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៩ នីតិកាល​ទី​៥​ផ្តល់​សុពលភាព​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ស្អែក​នេះហើយ នៅ​ថ្ងៃ​បន្ទាប់​គឺ​ថ្ងៃ​អង្គារ ទី​២៨ ខែវិច្ឆិកា តំណាង​រា​ស្ត្រី​ទាំំង ៤៤​អង្គ​/​រូប នឹង​យាង​និង​អញ្ជើញ​ទៅ​ស្បថ​នៅក្នុង​ព្រះបរមរាជវាំង ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី មុននឹង​ចូល​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​។​

តំណាងរាស្ត្រ​ទាំង ៤៤​រូបនេះ គឺ​ទទួល​អាសនៈ​នៅក្នុង​សភា តាម​អំណាច​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា កន្លងទៅ ព្រោះតែ​ទង្វើ​ក្បត់ជាតិ​។ តាម​អំណាច​ច្បាប់​ដែល​ទើប​ធ្វើ​វិសោធនកម្ម​នេះ អាសនៈ​រដ្ឋសភា​ចំនួន ១១​អាសនៈ​ផ្សេងទៀត ដែល​សល់​ពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ នឹង​ត្រូវ​ធ្លាក់​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​មាន​អាសនៈ​ច្រើនជាងគេ​នៅក្នុង​រដ្ឋសភា​។​

​ព្រះនាម និង​ឈ្មោះ​អ្នកតំណាងរាស្ត្រ​ថ្មី ដែល​ទទួលបាន​កៅអី​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ ព្រោះ​ទង្វើ​ក្បត់ជាតិ​៖
​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៤១​រូប​៖
១. លោក ហេង ចាន់ថា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ​
២. លោក ផន ចន្ថា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ​
៣. លោក ញ៉េប ប៊ុនជិន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បាត់ដំបង​
៤. លោក អ៊ូ ឡុង​ឌី តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បាត់ដំបង​
៥. សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​
៦. លោក យូ ហុកគ្រី តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​
៧. លោក យ៉ង់ សារី​ម តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​
៨. លោក ខាត់ ទីន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​
៩. លោក យិម វៀន​ថន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​
១០. លោក ហុង ប៊ុន​ហ៊ាង តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​
១១. លោក នុត សុខុម តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង​
១២. លោក អ៊ុក ខុត តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង​
១៣. លោក ពៅ អៀង​គ្រី តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ​
១៤. លោក សោម ណា​រិន្ទ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ​
១៥. លោក ឡុង ឬ​ទ្ធី​យ៉ា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ​
១៦. លោក នាង ចាន់​ណាក់ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ធំ​
១៧. លោក ស៊ន់ សេក តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ធំ​
១៨. លោក ប៉ុន ណា​រ៉ែ​ន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ធំ​
១៩. លោក សៅ រ៉ានី តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពត​
២០. លោក កៅ ល្អ​ប្រពៃ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពត​
២១. លោក ទេព វាសនា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពត​
២២. លោក ច័ន្ទ ន​រ៉ា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល​
២៣. លោក យ៉ាន់ សោ​គុណ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល​
២៤. លោក អាំង សំបូរ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល​
២៥. លោក វ៉ោន សា​ហាក់ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ក្រចេះ​
២៦. លោក ឆឹង ចំរើន តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​
២៧. លោក ផាន់ សិទ្ធី តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​
២៨. លោកស្រី កង បូរាណ តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​
២៩. លោក សុខ ច័ន្ទក្រិ​ស្នា តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​
៣០. លោក សាយ ហាក់ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង​
៣១. លោក រស់ សា​ផន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង​
៣២. លោក ថាវ គឹម​ឡុង តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង​
៣៣. លោក អ៊ា ឃី​ម៉េង តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ពោធិ៍សាត់​
៣៤. លោ​ក យឹម សា​វី តំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប​
៣៥. លោក វ៉ាន់ សុផាន់​ណា តំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប​
៣៦. លោក យោគ ស៊ីថុន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ស្វាយរៀង​
៣៧. លោក ឈឿន តែមួយ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ស្វាយរៀង​
៣៨. លោក ចាប ញ៉ាលីវុធ តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ​
៣៩. លោក គឹ​ង សំណាង តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ​
៤០. លោក អ៊ី ជឿន តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ​
៤១. លោក សំ វុ​ឌ្ឍី តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ​

​គណបក្ស​សញ្ជាតិ​កម្ពុជា ២​រូប​៖ ១. លោក សេង សុ​ខេង តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម ២. លោក គ​ង្គ សាវ៉ន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង​។ ចំណែក​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មាន​ចំនួន ១​រូប​៖ លោក ហួន រាជ​ចំរើន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល ក្នុងនោះ​នៅ​សល់​១១​រូប​ទៀត​នឹង​ប្រកាស​នៅពេល​ក្រោយ​បាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លះ​និង​គណបក្ស​មួយ​ទៀត​ខ្លះ​។

​ចំណែក​តំណែង អនុប្រធាន​ទី​១​រដ្ឋសភា​របស់​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពេល​នេះ​ក្នុង​សម័យប្រជុំ​រដ្ឋសភា បាន​ផ្លាស់ប្តូ​រហើយ ដោយ​បាន​ទៅ​លើ​លោក យូរ ហុកគ្រី មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច និង​តំណែង​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ដែលជា​តំណែង​របស់​លោក គួ​យ ប៊ុន​រឿន មកពី​គណបក្ស​សង្គ្រោះ​ជាតិ ពេលនេះ​បាន​ធ្លាក់​ទៅ​លោក នុត សុខុម មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×