Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម បដិសេធ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិនមែនជា​ប្អូនបង្កើត​របស់​សម្តេច​ទេ​

spot_img

​ភ្នំពេញ ​៖ ក្នុងពេល​ដែល​លោក ស ថេត ត្រូវបាន​ប្រកាស​ចូល​កាន់​តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មាន​មជ្ឈដ្ឋាន និង​អ្នកសារព័ត៌មាន​ជាច្រើន បាន​ផ្សព្វផ្សាយ​ថា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី ជា​ប្អូន​បង្កើត​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ ប៉ុន្តែ​បញ្ហា​នេះ​ត្រូវបាន​សម្ដេច​ក្រឡាហោម ស ខេង បាន​ធ្វើ​ការបដិសេធ​ថា លោក​ឧត្តមសេនីយ៍ឯក ស ថេត មិនមែន​ជា​ប្អូនបង្កើត របស់​សម្ដេច ។ រី​ឯ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ក៏​សរសេរ​និង​ខំ​មិន​ផងដែរ​ថា ការ​ដែល​គេ​ថា លោក ស ថេត ជា​ប្អូន​របស់​សម្តេច ស ខេង នោះ ដោយសារ​គេ​បានដឹង​ឮ​យូរហើយ ហើយ​ម្យ៉ាងទៀត គឺ​មាន​នាមត្រកូល​ដូចគ្នា​។​

​លោក ស ថេត ជា​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ត្រូវបាន​ប្រកាស​ចូល​កាន់ តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី កាលពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ ជំនួស លោក ជួន សុវណ្ណ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។

​យោង​តាម​គេហទំព័រ​ហ្វេ​សប៊ុក​របស់ សម្ដេច​ក្រឡាហោម ស ខេង នៅ​ថ្ងៃ​ទី​១២ កញ្ញា បានឲ្យដឹងថា មាន​អ្នកសារព័ត៌មាន​ជាច្រើន បាន​ចេញ​ផ្សាយ​អំពី​ការ​ផ្ទេរតំណែង និង​ការប្រគល់​ភារកិច្ច​ជា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ជូន លោក ស ថេត ថា ជា​ប្អូន​របស់​សម្តេច ។ សម្តេច​ក្រឡាហោម បានបញ្ជាក់​ថា “​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​សារព័ត៌មាន ជាច្រើន​បាន​ផ្សព្វផ្សាយ ពី​ការ​ផ្ទេរ​តំណែង និង ការប្រគល់​ភារកិច្ច​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជូន លោក​ឧត្តមសេនីយ៍ ស ថេត ។ អ្វី​ដែល​ខ្ញុំ​កត់សម្គាល់ និង ចង់​បញ្ជាក់​នៅ​ពេល​នេះ​គឺ សារព័ត៌មាន​មួយចំនួន បាន​ផ្សព្វផ្សាយ​ថា លោក​ឧត្តមសេនីយ៍ ស ថេត គឺជា​ប្អូនបង្កើត​របស់ខ្ញុំ ។ ខ្ញុំ​មិនដឹងថា​សារព័ត៌មាន​ទាំងនោះ​បាន​ប្រភព​មក​ពី​ណា​ឬ​ក៏​សន្និដ្ឋាន​ដោយ​គ្មាន​ប្រភព​នោះទេ ប៉ុន្តែ​ខ្ញុំ​សូម​គូសបញ្ជាក់ថា លោក​ឧត្តមសេនីយ៍ ស ថេត មិនមែន​ជា​ប្អូនបង្កើត របស់ខ្ញុំ ដូច​ដែល​សារព័ត៌មាន​មួយចំនួន បាន​ផ្សព្វផ្សាយ​នោះទេ “៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×