Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​រូបភាព​ក្រុមនិស្សិត​ជប៉ុន និង​ក្រុម​និស្សិត​ចិន​នៅ​ព្រលានយន្តហោះ អាច​ដឹង​បាន​ពី​គម្លាត​នៃ​ការអប់រំ​រវាង​ប្រទេស​ទាំង ២ (​មាន​វីដេអូ​)

spot_img

​នៅ​ព្រលានយន្តហោះ Los Angerless អាមេរិក រូបភាព​២​សន្លឹក បង្ហាញ​ពី​ក្រុមនិស្សិត​ជប៉ុន និង​ចិន​ពេល​កំពុង​រង់ចាំ​រថយន្ត ដែល​គេ​បង្ហោះ​ផ្សាយ​លើ​បណ្តាញ​សង្គម វា​គ្រប់គ្រាន់ នឹង​វាយតម្លៃ​បាន​ពី​កម្រិត​នៃ​ការអប់រំ​វិន័យ និង​សីលធម៌​រស់នៅ​ខុសគ្នា​ឆ្ងាយ​រវាង​ប្រទេស​ធំ​ទាំង​២​នេះ ។​

​ក្រុម​សិស្ស​និស្សិត​ចិន​

​ក្រុម​សិស្ស​និស្សិត​ជប៉ុន​

​នៅ​មាន​រូបថត​១​សន្លឹក​ទៀត ដែល​ជនជាតិ​ថៃ​ម្នាក់​បាន​ថត នូវ​សកម្មភាព​គួរឲ្យភ្ញាក់ផ្អើ​ល​របស់​ក្រុមនិស្សិត​ជប៉ុន ពេល​អង្គុយ​រង់ចាំ​នៅ​ព្រលាន​យន្តហោះ​ថៃ ។​

​ក្រុមនិស្សិត​ជប៉ុន​អង្គុយ​ស្ងៀមស្ងាត់​រង់ចាំ ។ ពួកគេ​ពុំ​ជជែក​ឡូឡា ពុំ​លេង​ទូរស័ព្ទ​… តែ​ក្នុង​ដៃ​ពួកគេ​គឺ​សៀវភៅ​១​ក្បាលៗ​ម្នាក់ ដែល​ពួកគេ​កំពុង​អាន​យ៉ាង​ផ្ចិតផ្ចង់ ។​

​ទិដ្ឋភាព​នេះ​ខុសប្លែក​ទាំងស្រុង និង​នៅ​ព្រលានយន្តហោះ ស្ថានីយ​រថភ្លើង ប្រទេស​ដទៃ ពិសេស​គឺ​ចិន​តែម្តង ។​

​វប្បធម៌​អាន​សៀវភៅ​ជា​មោទនភាព​មួយ​របស់​ពលរដ្ឋ​ជប៉ុន ប្រសិនបើ​ប្រៀបធៀប​នឹង​ជនជាតិ​ដទៃ ។ វា​គឺជា​ទម្លាប់​មួយ​ដែល​ពួក​គេ​ចាត់ទុក​វា​ជា​វិធី​លំហែ​អារម្មណ៍ ប្រមូលផ្តុំ​បង្កើន​ចំណេះដឹង ។ វា​ក្លាយជា​វប្បធម៌​មួយ​ទៅ​ហើយ ។​

​ពី​បឋមសិក្សា​រហូត​មធ្យម​សិក្សា ក្មេងៗ​ជប៉ុន​សុទ្ធសឹង​ឯករាជ្យ​ទម្លាប់​អាន​សៀវភៅ មិន​ប្រឡែង​គ្នា ជជែក​គ្នា​ខ្លាំងៗ​រំខាន​អ្នកដទៃ​ទេ ។​

​សៀវភៅ​ដែល​ជប៉ុន​បោះពុម្ព​លក់​សុទ្ធសឹង​មាន​តម្លៃថោក តូច​ល្មម​ងាយ​យក​តាម​ខ្លួន ។ នៅ​ប្រទេស​នេះ​យើង​តែង​ឃើញ​ពេលទំនេរ គឺ​គេ​អាន​សៀវភៅ ជាអាទិ៍ លើ​រថភ្លើង ធ្វើដំណើរ​ឆ្ងាយ ពេល​រង់ចាំ​យូរ​។​ល​។​

​លើ​ពិភពលោក អ៊ីស្រាអែល អាន​សៀវភៅ​ប្រមាណ ៦៨​ក្បាល ក្នុង​១​ឆ្នាំៗ នៅ​ជប៉ុន​គឺ ៤៤​ក្បាល បារាំង ២៤​ក្បាល កូរ៉េខាងត្បូង ១៥​ក្បាល ប៉ុន្តែ​ចិន​បានត្រឹមតែ ៤,៧៧​ក្បាល​ប៉ុណ្ណោះ បើ​គិត​ជា​មធ្យម​នោះ ។​

មើលក្មេងៗទ្រាំទ្រដើរឆ្លងថ្នល់

ចន្ទ្រា

spot_img
×