Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរណ៍​ទៀត​ហើយ​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ចំណោត​រាម ជិត​ក្រុងព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា មាន​រថយន្ត​ស្ទូច​មួយ​គ្រឿង​បាន​បុក​ជាមួយ​រថយន្ត​ដឹកទំនិញ នៅ​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណោត​រាម​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ បណ្តាលអោយ​មនុស្ស​៣​នាក់​រង​របួស​។​ ​គ្រោះថ្នាក់​នេះកើត​ឡេីង​នៅវេលា​ម៉ោង ២៣ និង​១៩​នាទី​យប់ ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ ចន្លោះ​គីឡូម៉ែត្រ ២០៩-២១០ ក្នុង​ឃុំ​បិត​ត្រាំ​ង​។​

​សមត្ថកិច្ច​បន្តថា គ្រោះថ្នាក់​នេះ​កើតឡើង​បណ្តាលមកពី រថយន្តស្ទូច ម៉ាក HYUNDAI ពណ៌​ស ផ្លាកលេខ​ភ្នំពេញ​3D-2248 មាន​ទិសដៅ​ចេញពី​ខេត្ត​ព្រះសីហនុ បាន​បុក​នឹង​រថយន្ត​កូរ៉េ​១​គ្រឿង​ម៉ាក HYUNDAI ពណ៌​ស ផ្លាកលេខ​ភ្នំពេញ​3C-2880 មាន​ទិសដៅ​ផ្ទុយគ្នា បណ្តាល អ្នក​ជិះលើរថយន្ត​ទាំង​ពីររង​របួសធ្ងន់ ស្រាល​ចំនួន​៣​នាក់​។​

​បច្ចុប្បន្ននេះ ជនរងគ្រោះ​បាន​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ ហើយរ​ថប​ង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទាំងពីរ ត្រូវ​សមត្ថកិច្ច​នគរបាល​ច​រាចរណ៍​ស្ទូច​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​ដោះស្រាយ​តាម​ក្រោយ​ទៀត​៕ ដោយ​ ៖ ដែន សីមា​

 

spot_img
×