Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាការិនី​ពិការ​ជប៉ុន​ម្នាក់នេះ កំពុង​បំផុសគំនិត​មនុស្ស​ជាច្រើន តាមរយៈ​ការ​កូតវីយូឡុង​ជាមួយ​ដៃ​សិប្ប​និមិត្ត​ដ៏​អស្ចារ្យ (​វីដេអូ​)

spot_img

​នាង Manami Nomura ជា​គិលានុបដ្ឋាយិកា និង​ជា​កីឡាការិនី​ជនពិការ បាននិងកំពុង​បំផុសគំនិត​មនុស្ស​ជាច្រើន​លើ​អ៊ីនធឺណិត តាមរយៈ​ការសម្តែង​ដ៏​អស្ចារ្យ​របស់​នាង ជាមួយនឹង​ឧបករណ៍​តន្ត្រី​វី​យូ​ឡុង ដោយ​ប្រើ​ដៃស្តាំ​សិប្ប​និមិត្ត​របស់​នាង ។​

Nomura បាន​បាត់បង់​ដៃស្តាំ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០០៤ ។ នាង​នៅតែ​បន្ត​ការសិក្សា​ជា​គិលានុបដ្ឋាយិកា​នៅ​គ្រានោះ ប៉ុន្តែ នាង​ត្រូវបាន​បង្ខំ​ឲ្យ​បោះបង់​ក្តី​សុ​បិ​ន្ត​របស់​នាង ។ ទោះយ៉ាងណា អ្វីៗ​បានចាប់ផ្តើម​បង្ហាញ​ភាពល្អប្រសើរ​សម្រាប់ Nomura បន្ទាប់ពី​នាង​ទទួល​យកដៃ​សិប្បនិម្មិត​មួយ ។​

​នាង​បន្ទាប់មក បានសម្រេច​ចិត្ត​បន្ត​មុខរបរ​របស់​នាង ជា​គិលានុបដ្ឋាយិកា ហើយ​ចាប់ផ្តើម​ចូល​ហែល​ទឹក នៅក្នុង​ឆ្នាំ​២០០៧ បន្ទាប់ពី​ត្រូវបាន​ផ្តួចផ្តើម​គំនិត​ដោយ​មនុស្ស​ដែល​ក៏​ជា​ជនពិការ​ដូចជា​រូបនាង​ដែរ ប៉ុន្តែ ក៏​នៅតែ​អាច​លេង​កីឡា​ផងដែរ​, នេះ​បើ​យោងតាម​ទំព័រ​ជនពិការ​របស់​នាង ។​

Nomura បន្ទាប់មក បាន​ចូលរួម​កម្មវិធី​ប្រកួត​កីឡា​ជនពិការ Paralympics ឆ្នាំ​២០០៨ នៅក្នុង​ទីក្រុង​ប៉េកាំង ទីកន្លែង​ដែល​នាង​ជាប់​ចំណាត់ថ្នាក់​លេខ​៤ នៅក្នុង​វិញ្ញាសារ​ប្រកួត​ហែល​ទឹក​រយៈ​ចម្ងាយ ១០០ ម៉ែត្រ ។​

​នាង​ក៏បាន​ទទួលបាន​ចំណាត់ថ្នាក់​លេខ ៨ នៅក្នុង​ការប្រកួត​ប៉ា​រ៉ា​ឡាំ​ពិ​ក​ក្រុង​ឡុង​ដ៍​ឆ្នាំ​២០១២ ។​

Kids Should See This បាន​រាយការណ៍​ថា Nomura ដែល​ត្រូវបាន​រាយការណ៍​ថា ជា​គិលានុបដ្ឋាយិកា​ដំបូង​គេ​នៅក្នុង​ប្រទេស​ជប៉ុន ដែល​បំពាក់​ដៃ​សិប្បនិម្មិត ឥឡូវនេះ បានធ្វើ​ដំណើរ​ទេសចរ​ណ៍​នៅក្នុង​ប្រទេស ហើយ​ចែករំលែក​ការសម្តែង​កូតវីយូឡុង​ដ៏​អស្ចារ្យ ទៅកាន់​ពិភពលោក នៅឯ​នៅ​មជ្ឈមណ្ឌល​សុខុមាលភាព​ទូទៅ​ក្រុង Takarazuka ស្ថិតក្នុង​ខេត្ត Hyōgo កាលពី​ថ្ងៃទី​០២ កញ្ញា ៕ ចន្ទី (nextshark)

spot_img
×