Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី ១៥

spot_img

​ប្រទេស​ចិន ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨​ដដែល​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​បើក​ពិព័រណ៍​ចិន​-​អាស៊ាន លើ​ទី​១៥ ក្រោម​ប្រធានបទ “​រួមគ្នា​កសាង​វិធី​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ បង្កើត​សមាគមន៍​ចិន​-​អាស៊ាន​ប្រកបដោយ​នវានុវត្តន៍​”​។ ពិធី​បើក​ពិព័រណ៍​នេះ គឺ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និសីទ និង​ពិព័រណ៍​អន្តរជាតិ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី (NICEC) ប្រទេស​ចិន ដែល​មាន​ការចូលរួម​ពី លោក លូ ស៊ីន​សឺ លេខាធិការ​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន​, លោក ឈិន ចូ​វ អនុប្រធាន​នៃ​ក្រុមប្រឹក្សា​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​ចិន​តំបន់​ស្វយ័ត​ជនជាតិជ័​ង​ក្វាង​ស៊ី , លោក ចុង សាន រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន និង លោក ហា​ន់ ជឹង ឧបនាយក​រដ្ឋមន្ត្រី​ចិន​។​

​នា​ឱកាស​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ថ្លែង​សុន្ទ​កថា​គន្លឹះ​ប្រកបដោយ​សេចក្តី​សប្បាយ​រីករាយ​និង​មាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​ប្រទេស​កម្ពុជា​ដែល​ត្រូវបាន​ផ្តល់​កិត្តិយស​ជា​ប្រទេស​កិត្តិយស​ជា​លើក​ទី​២ នៅក្នុង​ឱកាស​ដ៏​វិសេស​ត្រូវ​នឹង​ឆ្នាំ​ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន ក៏ដូចជា​ខួប​លើក​ទី ១៥ នៃ​ការបង្កើត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន និង​ចិន​។ សម្តេច​តេជោ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី និង​សារៈសំខាន់​នៃ​ពិព័រណ៍​ចិន​-​អាស៊ាន ដែល​បាន​ក្លាយជា​វេទិកា​នយោ​បាយ ការទូត និង​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​ដ៏​សំខាន់ និង​មាន​ប្រសិទ្ធភាព​សម្រាប់​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ថ្នាក់ដឹកនាំ សហគ្រិន វិនិយោគិន​ចិន និង​វិនិយោគិន​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ក្នុង​ការជួបជុំ​ពិភាក្សា ផ្លាស់ប្តូរ​យោបល់ និង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​។​

​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​រួម​ក្រោម​ប្រធានបទ “​រួមគ្នា​កសាង​វិថី​សមុទ្រ​សតវត្សរ៍ ទី​២១ បង្កើត​សហគមន៍​ចិន​-​អាស៊ាន​ប្រកបដោយ​នវានុវត្តន៍​” គឺ​ត្រូវ​មាន​ការតភ្ជាប់​ផ្នែក​ឌីជីថល ដែល​ជា​កត្តា​ចាំបាច់​មិនអាច​ខ្វះ​បាន​ឡើយ​។ ទន្ទឹម​នឹង​នេះ​គឺ​ត្រូវ​ផ្តល់​អាទិភាព​ខ្ពស់​ដល់​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ដែល​ជា​មូលដ្ឋាន​ដ៏​សំខាន់ សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ពិសេស​បង្កើត​ការងារ និង​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​សុខមាលភាព​សង្គម​។ លើ​លពី​នេះ​ទៀត វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​គឺជា​ចលករ​ដ៏​សំខាន់ ក្នុងកា​រ​ពន្លឿន​សមាហរណកម្ម​តំបន់ ជំរុញ​ឲ្យមាន​ទំនាក់ទំ​នង​រវាង​ប្រជាពលរដ្ឋ និង ប្រជាពលរដ្ឋ​, ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​, ការ​ប្រតិបត្តិកា​រធនា​គារ និង​ការទូទាត់​ហិរញ្ញវត្ថុ ។​ល​។​

​សម្តេច​តេជោ ហ៊ុន សែន សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្នុង​កិច្ចសហប្រតិបត្តិការ​ចិន​-​អាស៊ាន នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នឹង​ត្រូវបាន​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​។ ចំពោះ​ប្រទេស​ចិន សព្វថ្ងៃ​គឺ​មានកា​រីកចម្រើន​ខ្លាំង​នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នឹង​បាន​ចែករំលែក​នូវ​ចំណេះដឹង និង​ចំណេះធ្វើ​ដល់​ប្រទេស​ជា​សមាជិក​អាស៊ាន​ដើម្បី​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​អាស៊ាន​ឲ្យទទួល​បាន​នូវ​អត្ថប្រយោជន៍​ធំធេង​ពី​កិច្ចសហប្រតិបត្តិការ​នេះ​។​

​នៅក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា​បាន​សម្រេច​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​រង្វង់ ៧% ក្នុង​មួយ​ឆ្នាំ ព្រមទាំង​បាន​កាត់​បន្ថយ​នូវ​ភាពក្រីក្រ និង​វិសមភាព​ក្នុង​សង្គម​ផង​ដែរ​។ ជាមួយនឹង​ចក្ខុវិស័យ​នេះ កម្ពុជា​នឹង​ប្រែ​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ទៅ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ផងដែរ​ថា គោលដៅ​យុទ្ធសាស្ត្រ​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​គឺ​នឹង​ផ្តោត​អាទិភាព​ទៅ​ការកែទម្រង់​អភិបាលកិច្ច​ល្អ​សំដៅ​ពង្រឹង​ស្ថាប័ន​សាធារណៈ និង​កសាង​រដ្ឋបាល​ស្អាតស្អំ ការវិនិយោគ​លើ​ធន​ធាន​មនុស្ស និង​បង្កើត​បរិយាកាស​កាន់តែ​ងាយស្រួល​សម្រាប់​ធុរកិច្ច និង​ការវិនិយោគ ព្រមទាំង​ពង្រឹង​ភាព​ជា​ដៃគូ​ក្នុង​ការអភិវឌ្ឍ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ពិសេស ពង្រឹង​សមត្ថភាព​កម្ពុ​ជា​សម្រាប់​សមាហរណកម្ម​ទៅ​ក្នុង​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក ដើម្បី​ធ្វើឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​គ្រប់រូ​បកាន់តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ខ្ពស់​ថែម​ទៅមុខទៀត​៕ ​ដោយ​ ៖ ​កូឡាប​

     

spot_img
×