Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាព​សហព័ន្ធ​យុ​ជនកម្ពុជា​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​កិច្ចសហប្រតិបត្តិការរវាង​សមាគម​សម្ព័ន្ធ​យុវជន​វៀតណាម

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នៅ​ថ្ងៃ​ពុធ ០៣​កើត ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​បាន​ចូលរួម​ជាមួយ​លោក ផាម វ៉ាន់​តឹន អនុ​លេខា​បក្ស និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​តៃនិញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​អញ្ជើញ​ជា​សក្ខីភាព​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​កិច្ច​សហ​ប្រតិ​បត្តិការ រវាង​សហភាព​សហព័ន្ធ​យុ​ជនកម្ពុជា​ខេត្ត​ស្វាយរៀង ដឹកនាំ​ដោយ​លោក​ឌី វិជ្ជា និង​សមាគម​សម្ព័ន្ធ​យុវជន​វៀតណាម ខេត្ត​តៃនិញ ដឹកនាំ​ដោយ​លោក វ៉ គួក​ខាញ់ ដែល​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​តៃនិញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​ខេត្ត​តៃនិញ លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ស្វាយរៀង លោក ទុំ សារាវុធ លោក ហួត ឃាង​វេង អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​យុវជន ព្រមទាំង​យុវជន យុវនារី នៃ​សហភាព​សហព័ន្ធ​យុ​ជនកម្ពុជា​ខេត្ត​ស្វាយរៀង និង​សមាគម​សម្ព័ន្ធ​យុវជន​វៀតណាម ខេត្ត​តៃនិញ ជាច្រើនរូប​ទៀត ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ម៉ែន វិបុល អភិបាល ខេត្ត​ស្វាយរៀង បាន​ចូលរួម​អបអរសាទរ និង​សម្ដែង​នូវ​ការគាំទ្រ ចំពោះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​កិច្ចសហប្រតិបត្តិការ រវាង​អង្គភាព​យុវជន​នៃ​ខេត្ត​ទាំង​ពីរ​នៅថ្ងៃនេះ ហើយ​ក្នុង​នាម​អាជ្ញាធរ​ខេត្ត​ស្វាយរៀង លោក​អភិបាលខេត្ត បាន​ចាត់ទុកថា​នេះ​ជា​គំនិត​ផ្ដួចផ្ដើម​ដែល​ឆ្លុះបញ្ចាំង​ឲ្យឃើញ​អំពី​ឆន្ទៈដ៏​មុះមុត​ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត​របស់​យុវជន ក្នុង​ការគាំទ្រ និង​រួមចំណែក​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ក្នុង​ការបន្ត​ពួន​ជ្រំ​នូវ​ប្រពៃណី​ទំនាក់ទំនង​សាមគ្គីភាព មិត្តភាព និង​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ រឹងមាំ គង់វង្ស យូរអង្វែង ។​

​ជាមួយនេះ លោក ម៉ែន វិបុល អភិបាលខេត្ត ក៏​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​យ៉ាង​វិជ្ជមាន​ចំពោះ​កិច្ច​សហប្រតិបត្តិការ​នេះ ផងដែរ ៕

ដោយ ៖ ​វ៉ៃកូ​

spot_img
×