Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ល្អ​បំផុត នាំ​មក​ឲ្យ​អ្នក​ឆ្នាំជូត​នូវ​ប្រភព​ចំណូល​ស្ថិរភាព ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន តែ​ក៏​មាន​ថែម​ខ្ទង់​ត្រូវ​ចំណាយ ។ មនោសញ្ចេតនា គួរលៃ​ទុក​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​គូជីវិត​របស់​អ្នក ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ជួប​សម្ពាធ​ច្រើន​ក្នុង​ការងារ ។ លុយកាក់ ត្រូវ​ប្រយ័ត្នប្រយែង​ពេល​បញ្ចេញ​ប្រាក់​វិនិយោគ ។ មនោសញ្ចេតនា ជន​ទី​៣ ចង់​បំផ្លាញ​រឿង​មនោសញ្ចេតនា​របស់​អ្នក ។​

​ឆ្នាំ​ខាល ៖ ការងារ សម្រេច​បាន​ស្នាដៃ​ឆ្នើម ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ ។ លុយកាក់ ជា​ថ្ងៃ​អំណោយផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ​ជួញដូរ ។ មនោសញ្ចេតនា គួរ​ថែរក្សា​ចំណង​ស្នេហ៍​កុំឲ្យ​មាន​ភាព​ប្រេះឆា ។​

​ឆ្នាំ​ថោះ ៖ ការងារ គួរ​មាន​ការពិគ្រោះ​ពិភាក្សា​ជាមួយ​អ្នក​រួម​ការងារ ដើម្បី​សម្រេច​កិច្ចការ​បាន​ល្អ ។ លុយកាក់ លេច​ឱកាស​រក​លាភ​រក​ចំណេញ​ច្រើន ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​ក្រែង​កើតជា​ទំនាស់​ធំដុំ ។​

​ឆ្នាំ​រោង ៖ ការងារ ត្រូវ​សង្វាត​រៀនសូត្រ​បន្ថែម​ចំណេះដឹង​ទើប​មានឱកាស​ឈានឡើង​ខ្ពស់​ក្នុង​ការងារ ។ លុយកាក់ ទុកដាក់​កាបូប​ប្រាក់​ឲ្យ​មធ្យ័ត​បញ្ចៀស​ត្រូវ​បាត់បង់​ដោយ​ចោរលួច ។ មនោសញ្ចេតនា គួរ​មាន​ការផ្លាស់ប្តូរ​យោបល់​គ្នា​ត្រង់ៗ ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ត្រូវធ្វើ​ឲ្យបាន​ល្អ​ក្នុង​ការងារ​បច្ចុប្បន្នរ​បស់​ខ្លួន​កុំ​ធ្វេស​ប្រហែល ព្រោះ​មាន​អ្នក​ចាំ​ជាន់ពន្លិច​អ្នក ។ លុយកាក់ ទាល់តែ​ប្រឹងប្រែង​ជាង​មុន ទើប​ប្រភព​ចំណូល​កើនឡើង ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​មមី ៖ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ ត្រូវ​នឹងនរ​ពេល​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ដល់​លុយកាក់ ។ មនោសញ្ចេតនា កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​មមែ ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា​ក្នុង​ការងារ ហេតុនេះ​គ្រប់យ៉ាង​រីកចម្រើន​យ៉ាង​លឿន ។ លុយកាក់ មិត្តភក្តិ​នាំ​មក​ឲ្យ​នូវ​ឱកាស​រក​ចំណូល​ច្រើន ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការសារភាព​ស្នេហ៍ ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត និង​ជួយ​ជ្រោមជ្រែង ។ លុយកាក់ អាច​បញ្ចេញ​ទុនវិនិយោគ នឹង​ទទួល​ជោគជ័យ​ធំ ។ មនោសញ្ចេតនា គួរ​និយាយស្តី​ទន់ភ្លន់ ផ្អែមល្ហែម​ចំពោះ​គូស្នេហ៍​ទោះបី​មាន​រឿង​មិន​សប្បាយចិត្ត​នឹង​គ្នា​ក៏​ដោយ ។​

​ឆ្នាំ​រកា ៖ ការងារ អំណោយផល​ល្អ គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន ។ លុយកាក់ រីកចម្រើន​ខ្ទង់​វិនិយោគ​តូច​នាំមក​នូវ​ប្រាក់ចំណេញ​ធំ ។ មនោសញ្ចេតនា កុំ​ដោយសារ​ជឿជាក់​លើ​ខ្លួនឯង​ជ្រុល​បណ្តាល​ឲ្យ​បាត់​ឱកាស​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំចរ ៖ ការងារ មាន​ឱកាស​រក​បានដៃ​គូ​រកស៊ី ពង្រីក​វិស័យ​ជំនួញ ។ លុយកាក់ ល្អប្រសើរ មាន​អ្នក​ជួយ​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា គួរ​ផ្តល់​ឲ្យ​គូស្នេ​ហ៍នូវ​ភាព​រីករាយ​ស្មាន​ពុំ​ដល់ ឬក៏​កាដូ​ដ៏​ពេញចិត្ត ។​

​ឆ្នាំ​កុរ ៖ ការងារ ចំណាយ​កម្លាំងកាយ​ច្រើន តែ​លទ្ធផល​ទទួលបាន​បែរ​ជា​តិចតួច ។ លុយកាក់ ជួប​សំណាងល្អ​បន្តិច​អំពី​លុយកាក់ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ៕​

spot_img
×