Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Putin ទម្លាក់កំហុស​ឱ្យ​អាមេរិក​រឿង​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​រអាក់រអួល​

spot_img

​ថ្លែង​លើ​វេទិកា​សេដ្ឋកិច្ច​ប៉ែក​បូព៌ា កាលពី​ថ្ងៃទី​១២​កញ្ញា​ម្សិលមិញ​នេះ​នៅ​ទីក្រុង​Vladivostok ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និយាយថា កូរ៉េខាងជើង​បាន​បោះជំហាន​សកម្ម​មួយចំនួន​ក្នុងការ​អនុវត្ត​រំសាយ​នុយក្លេអ៊ែរ ហើយ​រង់​ចាំមើល​ការឆ្លើយតប​របស់ អាមេរិក​។​មេដឹកនាំ​រុស្ស៊ី​ចាត់ទុកថា ការសន្យា​ទាំងឡាយ​នឹង​ពុំមាន​ប្រសិទ្ធភាព​ឡើយ ប្រសិនបើ​មានតែ​ភាគី​ម្ខាង​អនុវត្តន៍​បាន​ច្រើន ក្នុងពេលដែល​ភាគី​ម្ខាង​ទៀត​គ្មាន​បង្ហាញ​សុច្ឆន្ទៈ​អ្វី​ទាំងអស់​។​

ប្រធានាធិបតី​រុស្ស៊ី Vladimir Putin

Reuters បាន​ដកស្រង់​សម្ដី Putin ថា​៖ ប្រសិនបើ​កូរ៉េ​ខាង​បាន​បោះជំហាន​មួយចំនួន​ក្នុង​ការរំសាយ​នុយក្លេអ៊ែរ នោះ ពួកគេ​ក៏​នឹង​សង្ឃឹម​ទទួលបាន​សំណង​ឆ្លើយតប​ស័ក្ដិសម ពុំមែន​ចេះតែ​សំណូមពរ​ជា​បន្ដបន្ទាប់​ឱ្យ​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​នោះទេ​។​

​ម្យ៉ាងវិញទៀត​កូរ៉េខាងជើង​ត្រូវ​ទទួលបាន​នូវ​កិច្ចសន្យា​ដើម្បី​ធានារ៉ាប់រង​សន្ដិសុខ​ដល់​ប្រទេស​នេះ​។​លោក​Putin​ពោល​៖​សហគមន៍​អន្តរជាតិ​ចាំបាច់​ត្រូវ​លើកឡើង​នូវ​ការសន្យា​បែបនេះ​ចំពោះ​កូរ៉េខាងជើង​ដើម្បី​ឆ្លើយតប​នូវ​កិច្ចប្រឹងប្រែង​រំសាយ​នុយក្លេអ៊ែរ​របស់​ពួកគេ​។ ក្នុង​កិច្ចព្រមព្រៀង​នោះ​ចាំបាច់​ត្រូវមាន​កិច្ចសន្យា​របស់​បណ្ដា​មហាអំណាច​នុយក្លេអ៊ែរ ។​រុស្ស៊ី​ក៏​ជា​ភាគី​មួយ​ចូលរួម​ក្នុង​កិច្ចចរចា ប៉ុន្ដែ​ប្រសិនបើ​កូរ៉េខាងជើង​ត្រូវការ​ត្រឹមតែ​កិច្ចសន្យា​សន្ដិសុខ​របស់​អាមេរិក​នោះ យើងខ្ញុំ​ក៏​នឹង​ស្វាគមន៍​។ ប៉ុន្តែ​កណី​បែបនេះ​ប្រាកដជា​ពិបាក​កើតឡើង យើង​ចាំបាច់​ត្រូវ​ប្រាកដនិយម​។​ខ្ញុំ​ជឿថា បណ្ដា​ការសន្យា​របស់​សហគម​ន៍​អន្ដរជាតិ​ក្នុងករណីនេះ​វា​សមស្រប​ជាង​។​

​នៅក្នុង​វេទិកា​នេះដែរ ប្រធានាធិបតី Putin ក៏បាន​ឱ្យដឹងថា មេដឹកនាំ​កូរ៉េខាងជើង​អាចមក​ទស្សនកិច្ច​រុស្ស៊ី​ក្នុង​ពេលវេលា​ណាក៏ដោយ​ដែល​ងាយស្រួល​សម្រាប់​គាត់ ព្រោះតែ​យើងខ្ញុំ​បាន​អញ្ជើញ​គាត់ ដូច្នេះ​គាត់​អាចមក​ទស្សនកិច្ច​រុស្ស៊ី​នៅវេលា​សមស្រប​ណាមួយ​ក៏បាន​៕

​សូ​យ​ន​

spot_img
×