Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​កម្ពុជា​ផ្តល់ អាហារូបករណ៍ ៥ កន្លែង នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​

spot_img

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច ហ៊ុន សែន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៥ កន្លែង​ដល់ សិស្ស​ឆ្នើម​ដែល​ប្រឡង​ជាប់​បាក់​ឌុប ប៉ុន្តែ​ខ្វះ​លទ្ធភាព​បង់ថ្លៃ​សិក្សា សម្រាប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកល វិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP)​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ AUPP នៅ​ថ្ងៃ​ពុធ​នេះ បានឱ្យដឹងថា​អាហារូបករណ៍ ៥ កន្លែង​សម្រាប់ រយៈពេល​៤​ឆ្នាំ​ពេញ​នឹង​ផ្តល់ជូន​លើ​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​២០១៨-២០១៩​។

​AUPP ជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​លំដាប់​កំពូល​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ផ្តល់នូវ​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់បំផុត​។

AUPP មាន​កម្មវិធីសិក្សា​យក​សញ្ញាបត្រ​ពីរ សញ្ញាបត្រ​មួយ​ចេញ​ដោយ AUPP និង​មួយទៀត​ចេញ ដោយ​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា (University of Arizona) ដែលមាន​ការទទួលស្គាល់​ជា​សាកល​។​

​ដើម្បី​សម្រួល​ដល់​ការទទួល​ព័ត៌មាន​ជាក់លាក់​ស្តីពី​ការផ្តល់​អាហារូបករណ៍​ខាងលើ សូម​សិស្ស​ដែល​ប្រឡង​ជាប់​បាក់​ឌុប​ទាំងអស់ មក​ទទួល​ព័ត៌មាន​នៅ AUPP ឬ​នៅ​ការិយាល័យ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់​អាសយដ្ឋាន​៖ ផ្ទះ​លេខ​០៤ ផ្លូវ​លេខ​៥២២ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ឬ​ទូរ​សព្ទ​លេខ​៖ ០១៦ ៨២២ ៣២៣ / ០១២ ៧៦៥ ៦៨៦ ៕ ដោយ ៖ កូ​ឡាប​

spot_img
×