Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​វ័យក្មេង​ម្នាក់ ធ្លាក់​ពីលើ​អគារ​សណ្ឋាគារ The Litz ស្លាប់

spot_img

ភ្នំពេញ​៖ នារី​វ័យក្មេង​ម្នាក់ បាន​ធ្លាក់​ពីលើ​អគារ The Litz បណ្ដាល​ឲ្យ​បែកក្បាល​ចេញឈាម​ស្លាប់​នៅនឹងកន្លែង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​១០៖៣០​យប់ ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ The Litz Hotel Suite ផ្លូវ​១០៥ ស្ថិតក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

នៅ​មុនពេល​កើតហេតុ​គេ​បានឮ​សំឡេង​យ៉ាងខ្លាំង ស្រាប់តែ​មើលទៅ​មុខ​សណ្ឋាគារ The Litz ឃើញ​នារី​វ័យក្មេង​ម្នាក់​បាន​ដេកស្លាប់​ផ្កាប់មុខ និង​មាន​ឈាម​ហូរ​ចេញ​ពេញ​លើ​ថ្ម ដោយ​នាង​ធ្លាក់​មកពី​លើ​អគារ​ស្លាប់​នៅនឹងកន្លែង​។ នារី​រងគ្រោះ មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

​ក្រោយ​កើតហេតុ​សព ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ត្រួតពិនិត្យ ដើម្បី​ស្វែងរក​ការពិត នៅ​ពីក្រោយ​ថា ជា​ករណី​អ្វី​ឲ្យ​ប្រាកដ ទើបបាន​នារី​វ័យក្មេង​ម្នាក់នេះ​ធ្លាក់​ពីលើ​អគារ​ស្លាប់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×