Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់ថា​មាន​គេ​ប្រឌិត​ព័ត៌មាន​អាក្រក់​ថា​ខ្ញុំ​ស្លាប់​ដោយ​ការធ្វើឃាត​

spot_img

​ភ្នំពេញ​៖ ក្នុងផេក​ហ្វេស​ប៊ុក​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែ​វិច្ឆិកា​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាសប្រាប់​ដល់​ប្រជានុរាស្ត្រ​របស់​សម្តេច​ថា មាន​ព័ត៌មាន​បង្ហោះ​នៅលើ​សារព័ត៌មាន​ហ្វេ​សប៊ុក Fresh News ថា​មាន​ការធ្វើឃាត​សម្តេច​តេជោ ដែល​ជា​ព័ត៌មាន​មិន​ពិត ប្រឌិត​មានបំណង​អាក្រក់​បង្កចលាចល​ដោយ​ជន​ទុច្ចរិត និង​ជន​ខិលខូច​មួយចំនួន​។​

​ក្នុងផេក​ដដែល សម្ដេច​តេជោ​ហ៊ុនសែន បាន​ថ្លែង​បញ្ជាក់ថា “​កាលពី​ព្រឹក​២៧​វិច្ឆិកា​នេះ គឺ​មាន​ព័ត៌មាន​បង្ហោះ​នៅលើ​សារព័ត៌មាន​ហ្វេ​សប៊ុក Fresh News ថា​មាន​ការធ្វើឃាត​រូបខ្ញុំ ដែល​ព័ត៌មាន​នេះ​គឺជា​ព័ត៌មាន​មិន​ពិត ប្រឌិត​មានបំណង​អាក្រក់​បង្កចលាចល​ដោយ​ជន​ទុច្ចរិត និង​ជន​ខិលខូច​មួយចំនួន​ដែល​បាន​លួច​ចូល (Hack) ហ្វេ​សប៊ុក​របស់​ក្រុម​ការងារ Fresh News​។ ករណី​នេះ​នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ហើយ​។ ខ្ញុំ​សូមបញ្ជាក់ថា មិនមាន​អ្វី​កើតឡើង​ចំពោះ​រូប​ខ្ញុំ​ទេ​។​សូម​អរគុណ​ជនរួមជាតិ​ចំពោះ​ការគាំទ្រ និង​គោរព​ស្រឡាញ់​ចំពោះ​រូបខ្ញុំ​។ សូម​ជូនពរ​បងប្អូន​ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​”៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×