Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​៖ បើកឡាន​បំ​បុក​ហ្វូងមនុស្ស​នៅ​ហួ​ណាន បណ្ដាលឱ្យ​មនុស្ស​ស្លាប់​និង​របួស​៤៦​នាក់​

spot_img

​នៅ​ថ្ងៃទី​១២​ខែកញ្ញា យ៉ាងតិច​មនុស្ស​៣​នាក់​បាន​ស្លាប់​និង​៤០​នាក់​ផ្សេងទៀត​រងរបួស​ក្នុងករណី​រថយន្ដ​មួយគ្រឿង​បាន បោះពួយ​សំដៅ​ទៅលើ​ហ្វូងមនុស្ស​ក្នុង​ទីលាន​មួយ​ដែលមាន​មនុស្ស​ច្រើន នា​ខេត្ត​ហួ​ណាន ភាគខាងត្បូង​ប្រទេស​ចិន​។​

​ប្រភពពី​Reuters ឱ្យដឹងថា ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៨​យប់​(​ម៉ោង​តំបន់​) រថយន្ដ​មួយគ្រឿង​បាន​បោះពួយ​សំដៅ​មកលើ​ទីលាន​នៃ​ប្រជុំជន​Mishui ទីក្រុង​ក្រុង Hengyang, ខេត្ត Hunan ។​

​ប៉ូលិស​បាន​ចាប់​ឃាត់ខ្លួន​អ្នកបើកបរ​រូបនេះ ហើយ​បើតាម​ព័ត៌មាន​បឋម ជនល្មើស​ធ្លាប់មាន​អតីត​ទោស​។ ប៉ុន្តែ​ប្រភពពី​រដ្ឋអំណាច​មូលដ្ឋាន ក៏​ដូ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពុំបាន​បញ្ជាក់ថា​ហេតុការណ៍​នេះ​មាន​ទាក់ទង​ដល់​អំពើ​ភេ​វរ​កម្ម​ឡើយ​៕

​លី​សា​

spot_img
×