Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្អៗ​ណាស់​! មគ្គ​ទេស​ទេសចរណ៍​មួយរូប និង​ស្រី​កំណាន់ សុខចិត្ត​ថ្វាយបង្គំ​​ព្រមៗ​គ្នា៣ដង នៅ​ចំពោះមុខ​ប្រពន្ធ​ចិត្តធម៌ ដែល​ជូនពរ​ឲ្យ​… (​វីដេអូ​)

spot_img

​រឿងរ៉ាវ​ស្នេហា​លួចលាក់ និង​ផិតក្បត់​មួយ បាន​កំពុង​បង្ក​ការភ្ញាក់ផ្អើល​កក្រើក​បណ្តា​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែម្តង បន្ទាប់​ស្ត្រី​ជា​ប្រពន្ធដើម​បាន​រកឃើញ​ប្តី​កំពុង​សម្ងំ​ពួន​អ​ត្មា រួមរស់​ជាមួយ​ស្រី​ថ្មី​ដែលជា​អតីត​អ្នក​ចាក់​ស្រា​បៀរ​យ៉ាង​មាន​សេចក្តីសុខ នៅក្នុង​ផ្ទះជួល ។​

ប៉ុន្តែ ​ខណៈ​ប្រទះឃើញ​យ៉ាងនេះ​ក្តី តែ​ស្ត្រី​ជា​ប្រពន្ធដើម និង​បងប្អូន ពុំបាន​បញ្ចេញ​កំហឹង​ខ្លាំងក្លា ឬ សូម្បី​ប្រើ​អំពើហិង្សា​កាច​សាហាវ ទៅលើ​ពួកគេ​ទាំងពីរ​នោះទេ ។ ផ្ទុយ​មកវិញ ស្ត្រី​ជា​ប្រពន្ធដើម​ដែលមាន​ការយល់ដឹង​ច្បាប់ទម្លាប់ និង​ជា​អ្នកធ្វើការ​មានមុខមាត់​មួយរូប បានសម្រេច​ដាក់ចិត្ត​ដាក់កាយ​ប្រើ​ធម៌​ត្រជាក់ ដោយ​​បញ្ចេញ​​ពាក្យសម្តី​សួរនាំ​ដំណើរ​ដើមទង​ពួកគេ​យ៉ាង​ស្រទន់ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​កោតសរសើរ ចំពោះ​ចិត្ត​អត់ធ្មត់​របស់គាត់​យ៉ាងខ្លាំង ព្រោះថា​កម្រ​ឃើញ​ប្រពន្ធដើម​ធ្វើ​ចិត្ត​ត្រជាក់​យ៉ាងនេះដូច​គាត់​​ទេ ។​

​បើទោះបី​ប្រឈមមុខ​ដាក់គ្នា ក្នុង​រូបភាព​យ៉ាង​ស្ងប់ស្ងាត់ ពុំ​ខ្ទរខ្ទារ​ដល់​អ្នក​បន្ទប់​ជិតខាង​ក៏ដោយ តែ​កំហឹង​ស្ត្រី​ប្រពន្ធដើម ពុំ​អត់ឱន​ឲ្យ​ចំពោះ​ទង្វើ «​ដណ្តើម និង​ផិតក្បត់​» រវាង​ប្តី និង​ស្រី​កំណាន់​ទេ ដោយ​អ្នកស្រី​បាន​បង្គាប់​ឲ្យ​ពួកគេ លុតជង្គង់ និង​ក្រាបថ្វាយបង្គំ​គាត់​ព្រមៗ​គ្នា​ចំនួន​៣​ដង ដើម្បី​ឲ្យ​ស័​ក្ខិ​សម​នឹង​ទង្វើ​ដែល​ពួកគេ​បាន​ធ្វើ​បំពាន​មកលើ​រូបគាត់​យ៉ាង​ឈឺចាប់​បំផុត ។​

​តាមរយៈ​វីដេអូ ស្ត្រី​ជា​ស្រី​កំណាន់​នោះបាន​ប្រាប់​ឈ្មោះ​ឲ្យ​ដឹងថា នាង​មានឈ្មោះ ឡេង តុលា អតីត​ជា​អ្នក​ចាក់​ស្រា​បៀរ និង​បច្ចុប្បន្ន ធ្វើការ​ជា​កម្មការិនី មាន​ស្រុកកំណើត​នៅក្នុង​ខេត្តកំពង់ធំ ។ រីឯ​បុរស​ជា​ប្តី​ត្រូវបាន​លឺ​បងប្អូន​ខាង​ប្រពន្ធ​ហៅ​ឈ្មោះថា សុង យួន និង​ត្រូវ​បានដឹងថា​ជា​មគ្គ​ទេស​ទេសចរ​ណ៏​មួយរូប​ទៀតផង ។​

​ទោះជា​យ៉ាងណា មុនពេល​សម្រេច​អនុញ្ញាត​ឲ្យ​បន្ត​រួមរស់​នឹង​គ្នា​ក្នុង​បន្ទប់​ជួល ទាំង​អារម្មណ៍​ឈឺចាប់​បំផុត ស្ត្រី​ជា​ប្រពន្ធដើម​ក៏បាន​ធ្វើការ​ព្រមាន​អ្នក​ទាំងពីរ​មិន​ឲ្យ​គេចវេស​ណាមួយ ឬ ពុំ​អាចទាក់ទង​បានឡើយ ដើម្បី​ងាយស្រួល​កោះហៅ ជាពិសេស​បុរស​ជា​ប្តី​ចូលមក​ដោះស្រាយ​ផ្តិតមេដៃ​លែងលះគ្នា​តាមផ្លូវ​ច្បាប់ បើ​ពុំនោះសោត​នឹងមាន​រឿង​ធំ​ណាមួយ​កើត​ពុំខាន ។ បន្ថែម​ពីនេះ អ្នកស្រី​ក៏បាន​ព្រមាន​ស្រី​កំណាន់​នោះ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ជាមួយ​បុរស​ជា​ប្តី និងជា​ឪ​ថោកទាប​នេះ កុំ​ឲ្យ​ក្បត់​រូបនាង​ដូចជា​រូបគេ​កំពុង​ក្បត់​អ្នកស្រី​នៅ​ចំពោះមុខ​នាង​បែបនេះ​អីចឹង​… ៕ ចន្ទី​

​ចង់ដឹងថា​ដំណើរ​រឿងរ៉ាវ​ទាំងស្រុង​យ៉ាងណា សូម​ទស្សនា​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា​៖​

spot_img
×