Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បារាំង​ព្រមាន​រុស្ស៊ី​ អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ស៊ី​រី​

spot_img

​នៅ​ថ្ងៃទី​១២​ខែកញ្ញា ប្រមុខ​ការទូត​បារាំង​ ​Jean-Yves Le Drian ព្រមាន​ថា ការ​វាយឆ្មក់​ពីដែនអាកាស​ពា​ស​វាល​ពាសកាល​របស់​កង​កម្លាំង​រុស្ស៊ី ស៊ីរី​និង​អ៊ីរ៉ង់​នៅ​ខេត្ត​Idlib ​អាច​ប្រហាក់ប្រហែល​នឹង​ឧក្រិដ្ឋកម្មសង្រ្គា​ម។​

​ថ្លែង​ទៅកាន់​អ្នកតំណាងរាស្ដ្រ​ក្នុង​រដ្ឋសភា ប្រមុខ​ការទូត​បារាំង​រូបនេះ​សង្កត់ធ្ងន់ថា​៖ «​មិនអាច​ទាត់​ចោល​ករណី​ជាឧក្រិដ្ឋ​កម្មស​ង្រ្គាម​…​គ្រា​ដែល​បណ្ដា​ភាគី​ចាប់​ផ្ដើមធ្វើ​ការទម្លាក់​គ្រាប់​ពាសវាល​ពាសកាល​សំដៅ​ទៅលើ​ពលរដ្ឋ​សាមញ្ញ​និង​បណ្ដា​មន្ទីរពេទ្យ​»​។​

​តាម​លោក​នោះ គឺ​បណ្ដា​ភាគី​ចាំបាច់​ត្រូវមាន​កិច្ចប្រឹងប្រែង​ភ្លាមៗ ​សំដៅ​បញ្ចៀស​ពី​វិបត្តិមនុស្សធម៌​។​

​នៅ​ថ្ងៃ​ដដែល​នោះ រដ្ឋមន្ដ្រី​ការពារជាតិ​អាល្លឺម៉ង់​Ursula von der Leyen អះ​អា​ង​ថា ក្រុង​Berlin ​និង​ប្រទេស​ដទៃៗ​ទៀត​ត្រូវ​រក​គ្រប់​វិធី​ដើម្បី​បញ្ច​ប់ការ​ប្រើ​ប្រាស់អាវុធ​គីមី​នៅ​ស៊ី​រី​៕

​សូ​យ​ន​

spot_img
×