Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​ប្រមឹក​ម្នាក់ ខឹង​សុំ​ឪពុក​ម្តាយ​យក​ប្លង់ដី ទៅ​បញ្ចាំ​ដើម្បី​ទិញ​ម៉ូតូ មិន​បាន ដុត កម្ទេច​ផ្ទះ​មួយ​ខ្នង​ចោល​

spot_img

​ខេត្ត​កំពង់ឆ្នាំង ៖ កូនប្រុស​ប្រមឹក​ម្នាក់ បាន​ទៅសុំ​យក​ប្លង់​ដី​ម្ដាយ​ឪពុក​យក​ទៅ​បញ្ចាំ​ដើម្បី​ទិញ​ម៉ូតូ ប៉ុន្តែ​ម្ដាយ​ឪពុក​មិន​ឱ្យ ក៏​កើត​ចិត្ត​ខឹង ដុត ឆេះ​ផ្ទះ​អស់​ទាំងស្រុង​។​

​ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស្លឹក ជញ្ជាំង​ស្លឹក ក្រាល​រនាបឫស្សី​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ ត្រូវ​ភ្លើង​ឆេះ​អស់​ទាំងស្រុង​ដែល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ភូមិ​សេរី ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌​។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យ​ជា​កូន ឈ្មោះ​លឹង ឆើត អាយុ​២៩​ឆ្នាំ មាន​ម្តាយ​ឈ្មោះ​លឹង ហាន អាយុ​៦១​ឆ្នាំ និង​ឪពុក​ឈ្មោះ​ព្រំ សំណាង អាយុ​៥៦​ឆ្នាំ​។​

កូនប្រុស​ដែល​ជា​ជន​ប្រមឹក​ម្នាក់នេះ បាន​ទៅសុំ​យក​ប្លង់​ដី​ពី​ម្ដាយ​ឪពុក យក​ទៅ​បញ្ចាំ ដើម្បី​ទិញ​ម៉ូតូ ប៉ុន្តែ​ម្ដាយ​ឪពុក​មិន​ឱ្យ ក៏​កើត​ចិត្ត​ខឹង ហើយ​បាន​យក​ធាងត្នោត ងាប់ៗ​ចំនួន​៣​ធាង មក​បង្កាត់ភ្លើង​ដុត បណ្ដាល​ឱ្យ​ឆេះ​ផ្ទះ​អស់​ទាំងស្រុង ។​

​ប្រភព​ដដែល​បាន​បន្តថា យុវជន​ខាងលើ​ផឹកស្រា ជា​រៀងរាល់ថ្ងៃ​មិន​បាន​ជួយ​រកស៊ី​អ្វី​នោះ​ទេ និង​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ឪពុក​ម្តាយ​ជា​ច្រើន ។ លើក​នេះ​បែកគំនិត​សុំ​ប្លង់​ដី​ឪពុកម្តាយ​យក​ទៅ​បញ្ចាំ​មិនបាន ក៏​កើត​ចិត្ត​ខឹង​ដុត​ផ្ទះ​។​

​កម្លាំង​ប្រជា​ការពារ បាន​ឃាត់ខ្លួន​ជនសង្ស័យ​វាយ​ខ្នោះដៃ ប្រគល់​ទៅឲ្យ​សមត្ថកិច្ច ផ្ដន្ទាទោស ទៅតាម​ផ្លូវច្បាប់ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×