Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​ផ្ដើម​សំណើ​ចុះសន្ធិសញ្ញា​សន្ដិភាព​ជាមួយ​ជ​ប៉ុន ដោយ​គ្មាន​លក្ខ​ខណ្ឌ​

spot_img

​តាម​AFP លោកPutin ​បាន​ថ្លែង​លើ​វេ​ទិកា​សេដ្ឋកិច្ច​នៅ​ទីក្រុង ​Vladivostok​រុស៊្សីថា៖ «យើងខ្ញុំ​បាន​ប្រឹងប្រែង​ដោះស្រាយ​ជ​ម្លោះ​ដែនដី​អស់​ពេល​៧០​ឆ្នាំ​មកហើយ​។ យើ​ងខ្ញុំ​បានរៀបចំ​នូវ​កិ​ច្ចចរចា​ជាច្រើន​ក្នុងអំឡុង​៧០​ឆ្នាំ​នោះ​» ។ លោកAbe​ពោល​«​ដូច្នេះ​យើង​គប្បី​ប្តូរ​វិធី​ដោះស្រាយ​បញ្ហា គួរតែ​ធ្វើបែបនេះ នោះ​គឺ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្ដិភាព​ដោយ​ពុំមានលក្ខ​ខណ្ឌ​ ហើយ​ពុំ​មែន​ពេលនេះ ​តែ​ត្រូវ​មុន​ដំណាច់​ឆ្នាំនេះ​- លោកPutin​រំលឹក​។

ប្រ​ធានា​ធិបតី ​Vladimir Putin និង​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe​

​រុស្ស៊ី​និង​ជប៉ុន​ពុំទាន់​បញ្ចប់​ជា​ផ្លូវការ​នូវ​ស្ថានការណ៍​ជាស​ត្រូវ​នឹង​គ្នា​តាំងពី​សម័យ​សង្គ្រាមលោក​លើក​ទី​២ ​ព្រោះតែ​ជម្លោះ​ជុំវិញ​កោះ​ចំនួន​៤​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ​ដែល​រុស្ស៊ី​ហៅថា​ប្រជុំ​កោះ​Kuril ហើ​យជប៉ុន​ហៅថា​ដែនដី​ប៉ែក​ខាងជើង​។​ក្រោយពេល​សង្រ្គាម​នៅ​ឆ្នាំ​១៩៤៥ សហ​ភាព​សូ​វៀត​ពេល​នោះបាន​ត្រួតត្រា​ប្រជុំ​កោះ​ទាំងនេះ​ ប៉ុន្ដែ​ជប៉ុន​​នៅ​បន្ត​អះ​អាង​ពី​អ​ធិប​តេ​យ្យ​ភាព​របស់ខ្លួន​ចំពោះ​ប្រជុំ​កោះ​នោះ​៕
​លី​សា​

spot_img
×