Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ចំណាស់​ម្នាក់ ត្រូវ​ឃាតករ​វាយ​សម្លាប់​នៅ​ក្រោមផ្ទះ , សមត្ថកិច្ច​ហៅ​ជនសង្ស័យ​២​នាក់ និង​២​នាក់​ទៀត​រត់​បាត់​

spot_img

​ព្រៃវែង​ ៖ អំពើ​ឃាតកម្ម​ដ៏​សាង​ហាវ ដោយ​ឃាតករ​វាយ​សម្លាប់​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ នៅ​ក្រោមផ្ទះ នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​លើ​គ្រែ​ក្រោមផ្ទះ ភូមិ​ព្រះ​អណ្តូង ឃុំ​ស្វាយជ្រុំ ស្រុក​មេសាង ខេត្ត​ព្រៃវែង​។ បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​ហៅ​ជនសង្ស័យ​២​នាក់ មក​សាកសួរ ចំណែក​បក្ខពួក​២​នាក់​ទៀត រត់​គេ​ខ្លួន​បាត់​។​

​សមត្ថកិច្ច​ប្រាប់​ឲ្យដឹង​ទៀត ជនរងគ្រោះ​ឈ្មោះ តិត នឿន ហៅ ណូក ភេទ​ស្រី អាយុ ៥៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​។​

​សមត្ថកិច្ច​នគរបាល​បាន​ប្រាប់ឲ្យដឹង​ថា នៅ​យប់​រំលង​អធ្រាត្រ នា​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ មាន​ករណី​អំពើ​ឃាតកម្ម​វាយ​សម្លាប់​ម្នាក់​នឹង​វត្ថុ​រឹង​ត្រង់​ក្បាល​៣​កន្លែង គឺ​លើ​ត្រចៀក​ខាងឆ្វេង និង ២​កន្លែង​ទៀត​ស្លាកស្នាម​របួស​ចំ​ក្បាល​ផ្នែក​ខាងក្រោយ​បណ្តាល​ជនរងគ្រោះ​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​តែ​ម្តង​។​

​ក្រោយ​កើតមាន​អំពើរ​ឃាតកម្ម​នេះ កម្លាំង​នគរបាល​ស្រុក​សហការ ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​នគ​បាល​ខេត្ត បាន​ចុះ​ប្រមូល​បាន​វត្ថុតាង និង​ពិនិត្យ​កន្លែងកើតហេតុ​ដោយ​រក​ឃើញ​រួមមាន​៖ ញញួរ​១ ពូថៅ​ដៃ​១ និង​អង្រែបុកគ្រឿង​១​។​

​តាម​ការបំភ្លឺ​ពី​សាក្សី​បានឲ្យដឹងថា មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​បាន​ផឹកស៊ី នៅ​ក្រោម​ផ្ទះ​ជា​មនុស្ស​៤​នាក់​ទៀត លុះ​យប់​ឡើង​កើតមាន​អំពើ​ឃាតកម្ម​សម្លាប់​តែម្តង​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើ​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​ដោយ​ឃាត់​ខ្លូន​ជនសង្ស័យ ២​នាក់​ដែល​ផឹកស៊ី​ជាមួយ​គ្នា​មក​សាកសួរ និង​២​នាក់​ទៀត បាន​រត់គេចខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×